Friday, September 16, 2016

152. Poem #នេះនែ៎ឃើញទេ

September 16, 2013 at 7:36am
នេះនែ៎ឃើញទេ ម៉ូតូកែ
ទាំងនៅស្រុកខ្មែរ កែពីគេ
គឺតឹកតាងច្បាស់ មិនអន់ទេ
ខ្មែរធ្វើប្លែកគេ ស្នាដៃឯង។
ហ្នឹងហើយជាតាង បញ្ជាក់ថា
ជនជាតិខេមរា ចេះបំផ្លែង
គំនិតប្រតិដ្ឋ ធ្វើខ្លួនឯង
យ៉ាងច្បាស់ជាក់ស្ដែង មានឈ្មោះល្បី។
ដូចញាណផលិក វិស្វករ
ចេញឡានអង្គរ ម៉ូតខ្មែរថ្មី
លោកមិនបានរៀន តែចេះឆ្នៃ
លកលៃធ្វើឡាន ជាអ្នកប្រាជ្ញ។
ប្រើញាណsensor បញ្ជាបាន
ធ្វើឡានអេឡិក ត្រូនិកអាច
ដូចលោកSteve Jobs អង្គអ្នកប្រាជ្ញ
ទូរស័ព្ទចិញ្ចាច Appleឆ្នើម។
សម្រាប់ករណី ប្រាង្គអង្គរ
ល្បីល្បាញខ្ទារខ្ទ័រ យ៉ាងសម្បើម
គឺប្រាសាទខ្មែរ គំនិតផ្ដើម
ធ្វើលើសគ្រូដើម គ្រូមិនដល់។
ដូចរាជបន្ទូល ព្រះករុណា
កាលសម្ដេចតា បានពន្យល់
អ្នកធំបារាំង ឲ្យលែងឆ្ងល់
អង្គរខ្មែរផ្ទាល់ អ្នកកសាង។
ខ្មែររៀនមែនពិត ពីឥណ្ឌា
ក្បួនច្បាប់ស្ថាបនា ជាទីអាង
តែខ្មែរពង្រីក ក្បួនស្រឡាង
កសាងអង្គរ ឥណ្ឌាស្ងើច៕

No comments:

Post a Comment