ភ្លៀងអើយកុំដៀងមៀងមើលស្រី
បើនាងធ្វើហីភ្លេចទៅហើយ
នាងខឹងនៅគុំចិត្តពុំស្បើយ
គ្មានទេចម្លើយថាវិលវិញ។
បើនាងធ្វើហីភ្លេចទៅហើយ
នាងខឹងនៅគុំចិត្តពុំស្បើយ
គ្មានទេចម្លើយថាវិលវិញ។
មើលតែផ្លែមៀនអៀនមិនស្ដី
ព្រោះតែខ្មាសស្រីមុខជូរស្ទេញ
ជួយអាណិតខ្ញុំចិត្តទោម្នេញ
ឮនាងទន្ទេញតែពាក្យស្អប់។
ព្រោះតែខ្មាសស្រីមុខជូរស្ទេញ
ជួយអាណិតខ្ញុំចិត្តទោម្នេញ
ឮនាងទន្ទេញតែពាក្យស្អប់។
មើលទៅនាងស្ងៀមធ្វើឫកហី
មិនព្រមស្រដីហាក់បីស្ងប់
បញ្ឈឺឲ្យខ្ញុំឈរសន្លប់
ទុក្ខព្រួយបង្កប់ទ្រូងស្ទើរបែក។
មិនព្រមស្រដីហាក់បីស្ងប់
បញ្ឈឺឲ្យខ្ញុំឈរសន្លប់
ទុក្ខព្រួយបង្កប់ទ្រូងស្ទើរបែក។
មើលមុខនាងខ្នាញ់ផ្ចាញ់តាមខ្សែ
ភ្នែកដៀងមៀងបែរយ៉ាងចំឡែក
សន្ធឹកផ្គរចិត្តលាន់អនេក
សម្រែកសើចខ្ទ័រញ័រសង្វេគ។
ភ្នែកដៀងមៀងបែរយ៉ាងចំឡែក
សន្ធឹកផ្គរចិត្តលាន់អនេក
សម្រែកសើចខ្ទ័រញ័រសង្វេគ។
ហ៎ះៗបិទមាត់ឃើញតែធ្មេញ
ក្រហមរលេញផ្លាតនឹងភ្នែក
ជះភ្លឺរលោងចាំងផ្លេកៗ
សើមមាត់ខ្លាំងពេកស្លេកបបូរ។
ក្រហមរលេញផ្លាតនឹងភ្នែក
ជះភ្លឺរលោងចាំងផ្លេកៗ
សើមមាត់ខ្លាំងពេកស្លេកបបូរ។
រណ្ដំយំចិត្តអាណិតខ្លួន
កណ្ដាលវាលពួនទឹកភ្នែកហូរ
ប្រជែងនឹងភ្លៀងច្រៀងថ្ងួចថ្ងូរ
ប្រណាំងវាយោឲ្យបងលោម។
កណ្ដាលវាលពួនទឹកភ្នែកហូរ
ប្រជែងនឹងភ្លៀងច្រៀងថ្ងួចថ្ងូរ
ប្រណាំងវាយោឲ្យបងលោម។
សន្ធឹកផ្គរចិត្តចង់វាចា
ឲ្យលួងជីវាជាសំណូម
សំណព្វឲ្យបងលន់តួសូម
ត្រកងបីលោមព្រមទាំងអស់។
ឲ្យលួងជីវាជាសំណូម
សំណព្វឲ្យបងលន់តួសូម
ត្រកងបីលោមព្រមទាំងអស់។
ឃើញស្រស់ៗ សព្វទាំងអស់ ឋានទេវលោក
(ស្នេហ៍ក្រោមមេឃភ្លៀងរំភើបក្រៃ
ឃើញកាយចរណៃទទឹកជោក
អាវសស្និទ្ធខ្លួនរាងលើគោក
ពិតនៅលើលោកស្អាតតែនាង។
ឃើញកាយចរណៃទទឹកជោក
អាវសស្និទ្ធខ្លួនរាងលើគោក
ពិតនៅលើលោកស្អាតតែនាង។
ស្អាតពេញសម្រស់លើសអស់ស្រី
កែវកិន្នរីនៅចាញ់រាង
ត្រគាកមូលក្លំអូនសមជាង
ពេលអូនទ្រង់យាងភូជង្គចាញ់។)
...
កែវកិន្នរីនៅចាញ់រាង
ត្រគាកមូលក្លំអូនសមជាង
ពេលអូនទ្រង់យាងភូជង្គចាញ់។)
...
No comments:
Post a Comment