កុមារីនេះ ឆ្លាតអ្វីម្ល៉េះ
នាងដឹងទាំងចេះ រឺតទឹកដោះ
ពពែពីតូច គ្មានចន្លោះ
ស្ទើរតែឥតខ្ចោះ ដូចចាស់ធ្វើ។
នាងដឹងទាំងចេះ រឺតទឹកដោះ
ពពែពីតូច គ្មានចន្លោះ
ស្ទើរតែឥតខ្ចោះ ដូចចាស់ធ្វើ។
ចេះតាំងពីតូច មានរឿងពីរ
កំណើតសំភី មួយអន្លើ
ចិត្តចង់តែចេះ និងរៀនធ្វើ
មួយទៀតនាងមើល៍ តាមចាស់ៗ។
កំណើតសំភី មួយអន្លើ
ចិត្តចង់តែចេះ និងរៀនធ្វើ
មួយទៀតនាងមើល៍ តាមចាស់ៗ។
មើលហើយមើលទៀត សម្គាល់កត់
សង្កេតម៉ដ្ឋចត់ ចាំយ៉ាងច្បាស់
ហើយក៏ធ្វើតាម ប្រាកដណាស់
ដូចចាស់ទូន្មាន "ចេះពីរៀន"។
សង្កេតម៉ដ្ឋចត់ ចាំយ៉ាងច្បាស់
ហើយក៏ធ្វើតាម ប្រាកដណាស់
ដូចចាស់ទូន្មាន "ចេះពីរៀន"។
ធ្វើដោយអំណត់ និងផ្ចិតផ្ចង់
ផ្ដោតចិត្តស្មោះត្រង់ មិនខ្មាសអៀន
ធ្វើហើយធ្វើទៀត នោះគឺរៀន
ចំណេះរបៀន គំនិតឈ្លាស។
ផ្ដោតចិត្តស្មោះត្រង់ មិនខ្មាសអៀន
ធ្វើហើយធ្វើទៀត នោះគឺរៀន
ចំណេះរបៀន គំនិតឈ្លាស។
"រៀនចេះពីតិច ធ្វើពីតូច
នោះគឺបណ្ដូច ពូនភ្នំមាស"
ត្រឹមតែពេញវ័យ ឆ្លាតរវាស
ពីតូចវៃឈ្លាស ចេះម្ចាស់ការ។
នោះគឺបណ្ដូច ពូនភ្នំមាស"
ត្រឹមតែពេញវ័យ ឆ្លាតរវាស
ពីតូចវៃឈ្លាស ចេះម្ចាស់ការ។
មិនដេកបន់ឲ្យ បុណ្យព្រេងជួយ
បង្ហាត់កូនស្ទួយ យល់សាច់ការ
តាំងពីនៅតូច ជាកុមារ
ដល់ធំកាលណា ចេះការសព្វ។
បង្ហាត់កូនស្ទួយ យល់សាច់ការ
តាំងពីនៅតូច ជាកុមារ
ដល់ធំកាលណា ចេះការសព្វ។
រក្សាសិទ្ធិ copyright rbu_spp 3:18 pm សៅរ៍ ពុធពង្ស Puthpong.
No comments:
Post a Comment