ពីការប្រឹងរត់ តាមពី ក្រោយកម្ពុជា
ឥឡូវភូមា វ៉ាដាច់ ទៅដាច់ហួសឆ្ងាយ
វិស័យសិទ្ធិ សេរី ភាពនយោបាយ
ពិតគួរឲ្យស្ដាយ ព្រោះខ្មែរ គិតបក្សជាធំ។
ឥឡូវភូមា វ៉ាដាច់ ទៅដាច់ហួសឆ្ងាយ
វិស័យសិទ្ធិ សេរី ភាពនយោបាយ
ពិតគួរឲ្យស្ដាយ ព្រោះខ្មែរ គិតបក្សជាធំ។
ប្រទេសភូមា គេយល់ អំណាចពីរាស្ត្រ
មេគេវៃឈ្លាស ស្ដាប់រាស្ត្រ ពុំចងគំនុំ
មិនបង្ក្រាបរាស្ត្រ ព្រោះតែ "បក្សអញជាធំ"
គឺជាតិនិយម សក្ដិសម គិតជាតិសំខាន់។
មេគេវៃឈ្លាស ស្ដាប់រាស្ត្រ ពុំចងគំនុំ
មិនបង្ក្រាបរាស្ត្រ ព្រោះតែ "បក្សអញជាធំ"
គឺជាតិនិយម សក្ដិសម គិតជាតិសំខាន់។
គេផ្ដល់ឱកាស ឲ្យរាស្ត្រ នៅក្រៅស្រុកគេ
មានពេលទំនេរ បោះឆ្នោត នៅក្រៅស្រុកបាន
ឯកម្ពុជា រាំងរា ជ្រុលហួសប្រមាណ
បង្ករំខាន មិនឲ្យ ខ្មែរក្រៅបោះឆ្នោត។
មានពេលទំនេរ បោះឆ្នោត នៅក្រៅស្រុកបាន
ឯកម្ពុជា រាំងរា ជ្រុលហួសប្រមាណ
បង្ករំខាន មិនឲ្យ ខ្មែរក្រៅបោះឆ្នោត។
នយោបាយខ្ទប់ បិទសិទ្ធិ៍ បង្កើតបញ្ហា
ជារឿងខ្លោចផ្សា ទាំងជា នយោបាយឆោត
គិតតែអំណួត ឆ្កួតរឿង ចង់ឲ្យគេកោត
ភ្លេចសន្លឹកឆ្នោត ម្នាក់ៗ មានតែមួយទេ។
ជារឿងខ្លោចផ្សា ទាំងជា នយោបាយឆោត
គិតតែអំណួត ឆ្កួតរឿង ចង់ឲ្យគេកោត
ភ្លេចសន្លឹកឆ្នោត ម្នាក់ៗ មានតែមួយទេ។
No comments:
Post a Comment