Friday, September 16, 2016

150. Poem #កោះត្រល់កោះខ្មែរ

September 16, 2013 at 6:18pm
កោះត្រល់កោះខ្មែរ ទោះបីយួនកែ
ខំបំបិទតាង មើលជប៉ុនមើល៍
រុស្ស៊ីត្រួតកាង ជប៉ុនអះអាង 
ទារកោះគួរីល។
ជប៉ុនចាញ់សឹក ទោះបីខ្លួនថ្នឹក
ចម្បាំងននៀល រុស្ស៊ីដណ្ដើម
យកកោះគួរីល ទាំងដាក់មីស្ស៊ីល
ពីឆ្នាំសែប្រាំ។
ជប៉ុនទាំងដាក់ ផែនទីខ្លួនជាក់
អ.ស.ប.ចាំ ជប៉ុនតាមទារ
ទាំងប្រកាសផ្ដាំ ឲ្យរាស្ត្រគេចាំ
គួរីលជប៉ុន។
ចុះខ្មែរឯងនេះ កោះត្រល់ធំម្ល៉េះ
នាយកសែនហ៊ុន ថាកោះត្រល់យួន
ជាម្ចាស់ពីមុន ប្រកាសស៊យស៊ុន
ហាមខ្មែរទាមទារ?
ឆ្នាំសែប្រាំបួន បារាំងឲ្យយួន
ឡើងចូលត្រួតត្រា កាន់កាប់កោះត្រល់
ក្រោយគួរីលណា ម្ដេចហ៊ុនសែនថា
ទារវិញមិនបាន?
សម្ដេចតាយើង ផ្ដាំខ្មែរតឿនឡើង
រួមគ្នាគ្រប់ប្រាណ កោះត្រល់កោះខ្មែរ
ត្រូវទារឲ្យបាន ឲ្យតែខ្មែរមាន
កម្លាំងសាមគ្គី។
ប្រទេសណាៗ មេដឹកនាំជា
ប្រមុខមន្ត្រី គេមិនកម្សាក
ខ្លាចសាសន៍ដទៃ មិនហ៊ានស្ដីអ្វី
រឿងទឹកដីជាតិ៕

No comments:

Post a Comment