ឱ ផ្លែសម៉/សាក់ម៉/ មើលកែវ កិន្នរ ភ្លេចគុណអ្នកហើយ
ពេលនាងបានប្តី ពុំនឹកអ្នកឡើយ នាងបែរតោះតើយ
នឹកគុណស្រមោច។
ពេលនាងបានប្តី ពុំនឹកអ្នកឡើយ នាងបែរតោះតើយ
នឹកគុណស្រមោច។
នាងបេះផ្លែអ្នក ប្រាថ្នាប៉ងជាក់ ឡើងភោចបេះបោច
ប្រមូលផលា កើតជាប្រយោជន៍ កុំអីស្រមោច
បានអ្វីខាំនាង។
ប្រមូលផលា កើតជាប្រយោជន៍ កុំអីស្រមោច
បានអ្វីខាំនាង។
ដល់ស្រមោចខាំ នាងភ្លេចលែងចាំ បែរឆ្លើយពង្វាង
ពេលនាងបានប្ដី ហេតុអ្វីចិត្តនាង ងាកវៀះគេចឃ្វាង
គុណសម៉សោះ៕
ពេលនាងបានប្ដី ហេតុអ្វីចិត្តនាង ងាកវៀះគេចឃ្វាង
គុណសម៉សោះ៕
© rbu_spp 5:23 pm Thursday 11, 2014 Puthpong Sao


No comments:
Post a Comment