Monday, September 5, 2016

124. Poem #rbu_កត្តាប្រាំយ៉ាងសាងមនុស្ស

5 septembre 2014, 23:42
កំណាព្យនេះខ្ញុំសរសេរផ្អែកលើគោលគំនិតធំៗប្រាំប្រការជាលទ្ធផល នៃ ការអង្កេតស្រាវជ្រាវជាអន្តរជាតិ ដោយអង្គការយូណេស្កូ នៅតាមប្រទេសនានា ទាំងកម្ពុជាផង ដែលខ្ញុំបានអាន (ឯកសាររបស់ឪពុកខ្ញុំ កាលចុងសម័យ សង្គមរាស្ត្រនិយម ទសវត្សរ៍ទី៦០)
(១) កត្តាប្រាំយ៉ាង សាងមនុស្ស
ឲ្យលុះដុះត្រូវ ផ្លូវជោគជ័យ
កុមារទី១ ឆ្លាតវាងវៃ
ពីកំណើតនៃ ជីវិតមក។
គ្រួសារទី២ ធាតុផ្សំគ្នា
តម្រង់ផ្លូវវ ថែពន្លក
ឲ្យលូតលាស់ល្អ ដៅផ្ចង់រក
ចាប់យកបង្កើត ផលអ្វីៗ។
មជ្ឈដ្ឋានរស់នៅ ផ្សំបន្ទាប់
ជាកត្តារាប់ ថាទី៣
មានសណ្ដាប់ល្អ សុខសួស្ដី
ដើម្បីរួមគ្នា សាងសង្គម។
សាលាទី៤ ខាងផលិត
រួមគ្រូជាងស្និទ្ធ ជំនាញពុម្ព
ឆ្លាក់អភិវឌ្ឍ លូតសង្គម
ពលរដ្ឋជាធំ អ្នកចេះដឹង។
កត្តាទី៥ សង្គមទៀត
សំខាន់ផ្សំស្នៀត រួមបំប្រឹង
ឲ្យក្មេងពូកែ ខ្លាំងរឹងប៉ឹង
ចេះដឹងចេះធ្វើ ផលចំណាប់។
ក្មេងដុះផ្លូវត្រូវ ដូចជាឈូក
ទោះដុះលូតលូក ពីភក់ល្បាប់
ក៏ក្លិនបញ្ចង់ រសចិត្តចាប់
ក្លាយប្រាជ្ញកិត្តិស័ព្ទ ទ្រព្យសាងជាតិ។
សៅរ៍ ពុធពង្ស © rbu_spp រក្សាសិទ្ធិ
ទូរស័ព្ទ៖ (+855)(0) 1267 6784 E-mail: saoputhpongs2@gmail.com
© rbu_spp Puthpong Sao

No comments:

Post a Comment