Thursday, September 8, 2016

130. Poem #rbu_918_ចិត្តឈ្នះ_ចាញ់បាល់

8 septembre 2015, 22:00


ហេតុតែស្រឡាញ់ គាំទ្រខ្មែរ
ទោះមិនពូកែ ខាងបាល់ទាត់
ភាំងៗចាញ់ប្រៀប ទាំងត្រូវភ្លាត់
គេវាត់ទាត់ស៊ុត ៦ ០។


ភ្ជួរដីបានលុយ ៣ម៉ឺនរៀល
ឡើងឡានរសៀល ហៅសណ្ដូន
មកមើលបាល់ទាត់ ជុំបងប្អូន
ដឹងអីខ្មែរ ០ គេ ៦។
ក្រោមភ្លៀងបាំងមេឃ មេឃជាឆ័ត្រ
អ្នកមើលខំស្កាត់ មកលើកស្ទួយ
ទទឹកខ្លួនជោក ស្រែកហ៊ោជួយ
មួយៗមុខមាំ តាមគាំទ្រ។
ស៊ីរីស៊ី៣ តង់ទី១
ទី២ថែមពួយ ទាត់វាត់យក៍
ស៊ី៣គ្រាប់ទៀត ខ្មែរប្រឹងរក៍
ក្រែងបានមួយមក៍ លួងចិត្តខ្លួន។
ឃើញខ្មែរចាញ់ប្រៀប មាឌកម្ពស់
បើទោះប្រឹងលេង អស់ក្បាច់ក្បួន
ប្រើសមត្ថភាព ពេញសំនួន
គេបុកផ្ទួនៗ បិទពុំជាប់។
បច្ចេកទេសគេ ឃើញខ្ពស់ជាង
ទាំងរាងរូបមាឌ សម្ពាធពាប់
ខ្មែរធ្លាក់កម្លាំង គេសន្ធាប់
ស៊ុតរាប់ៗ ៦ ០។

No comments:

Post a Comment