គិតមកដល់ពេលនេះ (ថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៥) ខ្ញុំបានសរសេរកំណាព្យ (ជាភាសាខ្មែរ អង់គ្លេស និង បារាំង) បានចំនួន ១,២៦១ បទ។
#rbu_586_អ្នកស្រែស្រុកគេ
១. អ្នកស្រែស្រុកគេ នៅពេលទំនេរ គេអានសៀវភៅ
ទោះពេលសម្រាក នៅកណ្ដាលផ្លូវ គេទាញសៀវភៅ
ឆ្លៀតអង្គុយអាន។
២. គេអានសៀវភៅ ថាតាមត្រង់ទៅ ពេលណាឆ្លៀតបាន
ទោះមានពេលតិច ឆ្លៀតបានប៉ុន្មាន ពុំសូវដែលខាន
អានតពេលក្រោយ។
៣. ទម្លាប់ត្រូវហ្នឹង ធ្វើឲ្យគេដឹង កើនគំនិតដោយ
ជាប់នឹងចំណេះ ការអានផ្ដល់ឲ្យ ទោះមុនឬក្រោយ
អានមានប្រយោជន៍។
៤. ទោះចាស់ប៉ុនណា គេចេះយល់ការណ៍ ពុំធ្វើអសោច
ប្រព្រឹត្តតែត្រូវ អានមានប្រយោជន៍ ធ្វើនេះយ៉ាងហោច
គម្រូកូនចៅ៕
© rbu_spp September 12, 2014 Puthpong Sao
កំណាព្យរក្សាសិទ្ធិ៍ © copyright rbu_spp 7:45 am September 12, 2014 Puthpong Sao
Thank American poet Miekal And for the priceless photo of American farmer's good reading behavior and example.
No comments:
Post a Comment