#rbu_បក្សប្រជាជនរុះលើរង្គើក្រោម
សង្ឃស្បង់ស្លាទុំ ជុំញាណជាតិ
ជាស្ពាននាំញាតិ សុចរិតត្រង់
សង្ឃក្មេងយល់ច្បាស់ ផ្លូវចំប្លង់
នាំញាតិផ្លូវត្រង់ សង្គ្រោះជាតិ។
កម្លាំងនយោបាយ ពឹងសាសនា
សង្ឃត្រង់ផ្លូវណា រាស្ត្រព្រោងព្រាត
តាមគម្រូសង្ឃ មូលមិត្តញាតិ
សាមគ្គីមិនឃ្លាត ជាតិជាធំ។
បក្សប្រជាជន ដឹងយ៉ាងច្បាស់
នយោបាយវិបល្លាស រាស្ត្រស្រែកយំ
សង្ឃទ្រាំលែងបាន ប្រមូលផ្ដុំ
ចូលរួមសង្គ្រោះ ទារផ្លាស់ប្ដូរ។
បក្សប្រជាជន ប្រឹងរុះរើ
ព្រួយដកខាងលើ រង្គើទោរ
ខាងក្រោមញាប់ញ័រ ធ្លាប់បញ្ជោរ
ទារប្ដូរឆាប់ៗ ក្រែងស្លាប់បក្ស។
កែទម្រង់បក្ស នៅស្ទាក់ស្ទើរ
បើដកខាងលើ ខាងក្រោមបាក់
ជ្រុលពេលយូរពេក ខ្លាចមេឃធ្លាក់
ជីវិតបក្សជាក់ ធ្លាក់មរណា។
មើលទៅយុវជន ខាងសង្គ្រោះ
មុខញញឹមស្រស់ ខ្លាំងក្លៀវក្លា
ឯខាងយុវជន បក្សប្រជា
ម្នាក់ៗមុខគ្នា ពុំស្រស់ស្រាយ។
ឃើញច្បាស់ត្រង់នេះ កុំបាច់ឆ្ងល់
សម្ពាធបន្សល់ ខុសគ្នាឆ្ងាយ
ខាងសង្គ្រោះជាតិ មេទូលាយ
បើកសិទ្ធិ៍បរិយាយ ឲ្យយុវជន។
ខុសគ្នាពីនេះ បក្សប្រជា
ជនប្រើអាជ្ញា ដៃដែកធ្ងន់
អំណាចត្រួតត្រា កេណ្ឌយុវជន
ត្រឹមគ្រាន់តែប្រើ តាមបញ្ចើរ។
ទម្រាំដឹងខ្លួន ធ្លាក់កូដខ្លាំង
ក្រោកឡើងតតាំង ប្រឹងងើបដើរ
សង្គ្រោះហួសដាច់ ឆ្ងាយគ្រាន់បើ
មុខពួកហៃអើ ញញឹមស្វា។
ប្រផ្មូលច្បាស់ណាស់ ការបោះឆ្នោត
រាស្ត្រហ៊ានលែងកោត ខ្លាចរអា
បក្សប្រជាជន ដឹងយ៉ាងណា
ឬក្ស័យមរណា អាណត្តិក្រោយ(?)
© copyright rbu_spp 9 September 2013. 11:35 am Puthpong Sao
No comments:
Post a Comment