ស្លៀកថង់ប្លាស្ទិក ថ្លាស្អាតម្យ៉ាង
ក្រឡេកមើលខាង ដៀងកៀនកោះ
យកដៃបាំងកេរ្តិ៍ បិទចុងដោះ
នៅឃើញទាំងអស់ ដានព្រាងៗ។
ក្រឡេកមើលខាង ដៀងកៀនកោះ
យកដៃបាំងកេរ្តិ៍ បិទចុងដោះ
នៅឃើញទាំងអស់ ដានព្រាងៗ។
ម៉ូដអាស៊ីថ្មី បស្ចិមចាញ់
ឃើញរឹតតែខ្មាញ់ ឆ្លុះសព្វរាង
ស្រីក្មេងតៃវ៉ាន់ ពួកនាងៗ
បែរចំមិនវាង អួតត្រង់ៗ។
ឃើញរឹតតែខ្មាញ់ ឆ្លុះសព្វរាង
ស្រីក្មេងតៃវ៉ាន់ ពួកនាងៗ
បែរចំមិនវាង អួតត្រង់ៗ។
កំប៉ិតកំប៉ោង ប្រហោងក្នុង
ខ្យល់ហប់ជិតស្លុង ចង់មិនចង់
បែកញើសក្ដៅស្អុះ ថតច្រើនប្លង់
តួឯកគ្រប់អង្គ ឃើញឫកហំ។
ខ្យល់ហប់ជិតស្លុង ចង់មិនចង់
បែកញើសក្ដៅស្អុះ ថតច្រើនប្លង់
តួឯកគ្រប់អង្គ ឃើញឫកហំ។
ថង់ប្លាស្ទិកថ្លា គេដើរហាង
ដាក់អ្វីគ្រប់យ៉ាង ទាំងកន្តំ
ច្រកស្រោបបាំងកេរ្តិ៍ ស៊កត្រូវក្លំ
ទោះសមមិនសម ម៉ូដប្រើបាន។
ដាក់អ្វីគ្រប់យ៉ាង ទាំងកន្តំ
ច្រកស្រោបបាំងកេរ្តិ៍ ស៊កត្រូវក្លំ
ទោះសមមិនសម ម៉ូដប្រើបាន។
សង្ហាណាស់តើ ដើរបង្វិល
បង្វែរសំដិល ភ្នែកឃើញស្មាន
ស្រមៃនឹកដល់ យល់ឃើញឋាន
សួគ៌ភពក្សេមក្សាន្ត ជីវិតសុខ។
បង្វែរសំដិល ភ្នែកឃើញស្មាន
ស្រមៃនឹកដល់ យល់ឃើញឋាន
សួគ៌ភពក្សេមក្សាន្ត ជីវិតសុខ។
No comments:
Post a Comment