Saturday, September 17, 2016

155. Poem #rbu_590_មោទកភាពជាតិខ្មែរនឹងសុរា

September 17, 2014 at 7:23pm
មោ ទកភាពជាតិខ្មែរ
ឃាត កម្មកើតហូរហែ
ទាំង នៅស្រែទីក្រុង
ដោយ សារផឹកសុរា
ចិត្ត ក្លៀវក្លាងប់ផុង
សម្លាប់ឃោរឃៅស្លុង
ហ្នឹង ហ្នុងផលសុរា។
គ គ្រឹកគគ្រេងផ្សាយ
ផឹក ជល់កែវក្អាកក្អាយ
សប្បាយស្រែកឡូឡា
អត់ លុយចេះដើរលួច
រួច សម្លាប់យាយតា
បាត់ អស់ចិត្តមេត្តា
ឯ ណាសីលធម៌ជាតិ។
គ្រោះ ថ្នាក់ចរាចរណ៍
ឃើញ ស្លាប់រាល់ថ្ងៃក៏
ដោយ សារសុរាធាតុ
ស្រ វឹងជោកជាំទោរ
ឡាន ម៉ូតូព្រោងព្រាត
បុក កិនហូរឈាមខ្ទាត
ឃ្លាត ញាតិស្លាប់អសារ។
មោ ទកភាពស្រវឹង
គ្រប់ គ្នាឮឃើញដឹង
ហ្នឹង បន្ទោសអ្នកណា
រដ្ឋាភិបាលអួត
ពាក្យ ចាស់ឆ្កួតសុរា
សង្គមលង់ដុល្លារ
ស្រា បំផ្លាញជាតិខ្មែរ៕
© rbu_spp 7:23 pm Puthpong Sao

No comments:

Post a Comment