Wednesday, September 21, 2016

166. Poem #rbu_597_សិក្ខាសាលានិពន្ធភាពយន្ត

មួយថ្ងៃមុននេះកាលមួយឆ្នាំមុន៖ សិក្ខាសាលានិពន្ធរឿងភាពយន្ត តាមបទបង្ហាញនៃសាស្ត្រាចារ្យថៃពីររូប
មែន! ត្រឹមត្រូវ ប្អូនប្រុស យេង ឈាងលី
តួនាទី ជីវិត គឺតស៊ូ
ទោះគេរត់ យើងដើរ ថ្វីបើយូរ
មិនរអ៊ូ ស៊ូដើរ គង់ដល់ទី។
ពីទីនេះ ទៅនោះ មិនខុសឆ្ងាយ
កុំខ្វល់ខ្វាយ បើប្រឹង ខំសំភី
នឹងបានដល់ កុំឆ្ងល់ យើងចេះពី
ស្គាល់នាទី ជាផ្លូវ ទៅជោគជ័យ។
កាលពីមុន ខ្ញុំរស់ លាក់ឈ្មោះឈឹង
ខ្វះព្រលឹង រឹងប៉ឹង គិតមមៃ
ពុំចង់រស់ ក៏ព្រោះ ទុក្ខរីងរៃ
សាមប្រាំនៃ ឆ្នាំខាត ឥតអសារ។
ទុកកប់ចោល ចំណេះ ដែលអាចប្រើ
ឲ្យប្រសើរ ជីវិត បានថ្លៃថ្លា
គេស្គាល់ខ្ញុំ តែអ្នក មកសិក្សា
ប្រាថ្នាចេះ រៀនសូត្រ ពីរូបខ្ញុំ។
ខ្ញុំបង្រៀន គណិត ថ្នាក់បាក់ឌុប
១០ឆ្នាំគ្រប់ តាមសិស្ស មករកសុំ
ទាំងភាសា បារាំង អង់គ្លេសផ្ដុំ
សិស្សចោមកុំ នៅផ្ទះ បើកសាលា។
ឆ្នាំប៉ែតសិប ក្រសួង មហាផ្ទៃ
បានលកលៃ ហៅខ្ញុំ ចូលធ្វើការ
ហៅពីរដង តែខ្ញុំ មានទុក្ខា
ប្អូនមរណា ដោយសារ ចោរសម្លាប់។
ឆ្នាំប៉ែតពីរ លោកតា ឆេង ផុន ជា
អ្នកធានា ជារដ្ឋ មន្ត្រីស្រាប់
ឲ្យគេហៅ ពីរដង ចូលធ្វើឆាប់
តែខ្ញុំប្រាប់ ពុំបាន ទៅធ្វើឡើយ។
ប៉ែតប្រាំបី ស្ត្រីអា មេរិកាំង
ពេញចិត្តខ្លាំង ហៅខ្ញុំ យល់ព្រមហើយ
ក៏ប៉ុន្តែ ដឹងទេ ឱ ព្រះអើយ
ខ្មែរឯងឆ្លើយ ប្រើល្បិច ញែកកម្ចាយ។
ធ្លាប់សរសេរ កាសែត ជិតម្ភៃឆ្នាំ
ទាំងចិត្តស្រាំ រកាំ កម្មជាប់កាយ
ឥឡូវគិត ដេញតាម ពេលបាត់ឆ្ងាយ
ទើបនឹកស្ដាយ ត្រូវចេញ មើលគេឯង។
សូមអរគុណ ជូនពរ គ្រប់ៗគ្នា
ទីនេះជា សិក្ខា សាលាស្ដែង
ជួយបណ្ដុះ បណ្ដាល វិជ្ជាតែង
និពន្ធចែង ជារឿង ថតភាពយន្ត។
ទាំងលោក ណា ថាផុន អាមនទុត
សទ្ធាមុត និង ឆៃ កាវីភុន
នាម ផៃរ៉ាត់ បញ្ចូល សាច់ភ្លេងមន្ត
ឲ្យភាពយន្ត ពេញគ្រប់ សិល្ប៍៧។
លោក លី ប៊ុន ហេង ជា ម្ចាស់ឆ្លងដែន
នាង ឈូក សែន ស្រស់ស្អាត ជានារី
ខាងចាត់ការ ទូទៅ រត់វក់វី
និងនាទី ឃឹម ចន្ទ សុអហំ៕
© rbu_spp Sept. 22, 2014, Sao Puthpong Sao
យាយ រំដួល shared Yeng Chheangly's photo.
September 22, 2015 at 5:39pm ·
លោកពូគឺជាបុគ្គលដែលគួរគោរពនឹងគួរយកជាគំរូសម្រាប់ពួកយេីងទាំងអស់គ្នា។
Yeng Chheangly with Sang Sok Serey and 4 others.
September 22, 2014 at 10:12am ·
មិនខ្វល់ថាដើយឺតប៉ុណ្ណានោះទេ ដែលសំខាន់នោះ គឺមិនឈប់ (ខុងជឺ)
9 Pol Vann Chaom Mony, Sreang Heng and 7 others
Comments
Puthpong Sao
អរគុណចំពោះការសរសើរ។
Like · Reply · 1 · September 22, 2015 at 6:47pm
យាយ រំដួល
នោះមិនមែនហៅថាការសរសេីរតែជាសេចក្តីពិតខ្ញំុដឹងថាលោកជាបុគ្គលតស៊ូប្រកដដោយឆន្ទៈមានចំនេះដ៏ខ្ពង់ខ្ពស់តែស៊ូរស់ជាជនសាមញ។
Reply · 1 · September 22, 2015 at 8:20pm
Puthpong Sao
យាយ រំដួល អានមតិរបស់ Moon Long ខាងលើធ្វើឲ្យខ្ញុំនឹកឃើញអ្វីៗពីឆ្នាំ១៩៧៩មក ។ ក្នុងឆ្នាំ១៩៨០ ក្រសួងមហាផ្ទៃបានចាត់មន្ត្រីឲ្យមកហៅខ្ញុំទៅធ្វើការ ដោយគ្រាន់តែបានអានពាក្យនិងអក្សរខ្ញុំជួយសរសេរជាប្រវត្តិរូបឲ្យអតីតនាយទាហានឆ័ត្រយោងសម័យ លន់ នល់ ម្នាក់ដែលមកពឹងខ្ញុំ។ គេមិនសួរសាមីខ្លួនអ្នកដាក់ពាាក្យសុំធ្វើការ បែរជាមកតាមរកខ្ញុំជាអ្នកសរសេរនិងហៅខ្ញុំ ដែលមិនចង់ធ្វើការទៅវិញ។
មានម្ដងនោះទៀត ក្នុងឆ្នាំ១៩៨២ លោកតា ឆេង ផុន រដ្ឋមន្ត្រីក្រសួងវប្បធម៌បានចាត់បុរសម្នាក់ឲ្យមកហៅខ្ញុំដល់ទៅ២ដងទៅធ្វើការ ខ្ញុំមានបានទៅទេ ... ថាស្ដាយដូចជាមិនស្ដាយ មកពីកម្មតាមជាប់កាយ
Yeng Chheangly with Sang Sok Serey and 4 others.
មិនខ្វល់ថាដើយឺតប៉ុណ្ណានោះទេ ដែលសំខាន់នោះ គឺមិនឈប់ (ខុងជឺ)
Comments
Yeng Chheangly ខ្ញុំទើបតែដឹងច្បាស់ទេលោកពូថាកាលនោះ គឺគេគ្រាន់តែបង្ហាញពីរឿងរប់សគេតែប៉ុណ្ណោះ។
Puthpong Sao នេះជាវិធីឃោសនាលក់ខ្សែភាពយន្ត
Yeng Chheangly ពុំមានអ្វីដែលអាចចាប់បានទេ។ គិតៗទៅ ខ្មែរនៅតែ...
Sothea Koam នៅប្រទេសគេវិញ គេយកចិត្តទុកដាក់និងឲតម្លៃជនពិការ បើសិនជាជនពិការមានចំណេះដឹងរដ្ឋនៃប្រទេសគេគាំទ្រទាំងផ្លូវកាយផ្លូវចិត្តនិងផ្តល់នូវជីវភាពរស់នៅសមរម្យ ចំណែកនៅស្រុករំដួលវិញ បើមិនខំប្រឹងខ្លួនឯងទេច្បាស់ជាដាច់បាយជាមិនខាន។ សូម្បីតែរដ្ឋមន្ត្រីខ្លះជួបជនពិការក៏មិនបានចាប់អារម្មណ៍សួរនាំអ្វីបន្តិចសោះ។

No comments:

Post a Comment