Thursday, September 29, 2016

175. Poem #rbu_943_ឈូកសរីកទឹម

September 29, 2015 at 8:44am
ឈូកសរីកទឹម ញញឹមភ័ក្ត្រ
ដាំដែងស្រស់ជាក់ គាប់នេត្រា
ចិត្តឥតចំបែង ប្រជែងផ្កា
ឆ្លាក់សាងវាសនា លៃគិតច្នៃ។
វាសនាចារពី ចិត្តប្រាថ្នា
ខិតខំធ្វើការ ជានិស្ស័យ
កាន់ជោគជីវិត នៅក្នុងដៃ
គង់គាប់អាស្រ័យ កើតពីរៀន។
នាងតូចភ័ក្ត្រដូច ឈូកក្រពុំ
មិនទាន់អស់ធំ ពុំទាន់អៀន
ពេញវ័យសិក្សា ក្រេបរបៀន
បើរៀនចេះខ្ពស់ មានសំណាង។
មុខនាងពេញពិធ ជាក់ជាខ្មែរ
ពេញរូបឥតប្រែ ដូចលើប្រាង្គ
អង្គរអប្សរ ជាតឹកតាង
សក្ដិសមតំណាង សម្រស់ខ្មែរ។
រក្សាសិទ្ធិ rbu_spp Tuesday September 29, 2015 សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment