Friday, September 30, 2016

178. Poem #rbu_945_ផ្កាកែវ (រឿងខ្លី កំណាព្យ)

... នៅថ្នាក់អក្សរសិល្ប៍មួយ សិស្សម្នាក់ដើរចូលទៅដល់មាត់ទ្វារគ្រាដែលសិស្សក្នុងថ្នាក់ដាក់គូទអង្គុយបន្តពីកន្ទុយពាក្សសូធ្យតាមគ្នា "អរគុណអ្នកគ្រូ" ចំពេលអ្នកគ្រូដាក់កាបូបស្ពាយទៅម្ខាងនិងដោះវ៉ែនតាប្រុងនឹងដាក់ក្បែរគ្នា ... អ្នកគ្រូបានស្រដីថា "យើងហ្នឹង..."
សិស្សនោះបានងាកទៅបម្រុងហាមាត់សូមទោស ប៉ុន្តែបានលើកសំណួរ"អីខ្ញុំហ្នឹង..?"ដោយម្រាមចង្អុលដៃស្ដាំចង្អុលខ្លួនឯង រួចភ្ជាប់ក្រសែភ្នែក ដេញពីតុមួយតុទៅមួយប្រទាំងនឹងគ្រប់គូភ្នែកនៃសិស្សគ្រប់គ្នាមើលស្រមក។
អ្នកគ្រូ៖ "មានអ្នកណាទៀត។ គឺយើងហ្នឹងហើយ មកក្រោយគេ។"
សិស្យ "សូមទោសអ្នកគ្រូ ក្រែងអ្នកគ្រូបង្រៀនថា ពាក្យ យើង សម្រាប់ពីរនាក់ឡើងឬអី? ហើយ..."
អ្នកគ្រូ៖ "ស្អីទៀត និយាយមក៍!"
សិស្ស៖ "ខ្ញុំមកមុនអ្នកគ្រូរហូត..."។ អ្នកគ្រូ៖ "តែព្រឹកនេះក្រោយខ្ញុំ"។ សិស្ស៖ "តែ.." សិស្សឯទៀតបន្ថែម៖ "មក៍មុនម្ដងហើយប៉ុន្តែ..."។ អ្នកគ្រូ៖ "ទៅណា?"។ "ដោះ ដោះ ទុក្ខសត្វ អ្នកគ្រូ" សិស្សបានតប។ ទាំងអ្នកគ្រូនិងសិស្សទាំងឡាយនាំគ្នាខ្ទប់មាត់សើច។
អ្នកគ្រូបានឈប់ដេញដោលនិងងាកទៅសម្រួលទីតាំងផ្កាចំប៉ី ភួងផ្កាម្លិះ ... នៅលើតុ។
អ្នកចូលក្រោយគេទៅដល់តុជាមួយពាក្យ "ខ្ញុំគិតថាកន្លែងនេះទំនេរណ៎ា" សិស្សម្នាក់ដែលអង្គុយនៅឯតុធ្វើធ្មឹងគ្រាន់តែងើយមើលមុខ។
បន្តពីនេះ អ្នកគ្រូបានមានប្រសាសន៍ថា៖ "ឥឡូវយើងសរសេរកំណាព្យអំពីផ្កានេះ" (ដៃគាត់ចង្អុលទៅផ្កាទាំងនោះ ដែលសាយក្លិនក្រអូបស្រស់គាប់ហឫទ័យ)
សៅរ៍ ពុធពង្ស៖
ឱ កែវអើយកែវ កែឈ្មោះបាត់
ដូចព្រះពាយផាត់ រសាត់តាម
អារម្មណ៍ហោះហើរ បាត់ សំណាម
បាត់ទាំងដានដាម ដឹងទៅណា?
តើកែវនេះកែវ គេឬខ្ញុំ
មិនដឹងចិត្តម៉ុម ឃើញតែផ្កា
ចំប៉ីអ្វីទៀត ភួងបុប្ផា
ម្លិះឬយ៉ាងណា បាំងបាត់ភ័ក្ត្រ។
ឬផ្កាកែវក្រង ដៃប៉ងថ្នម
ប្រាថ្នាបីបម ប្រលោមជាក់
បន្លែងជាគូ ចិត្តចំពាក់
សាងភ័ព្វពីរនាក់ នៅសួគ៌ឋាន។
អីយ៉ះ! ផ្ដាស ឈរសុបិន
ភ្នែកពុំសូវប៉ិន បេះដូងស្មាន
ឃើញផ្កាអារម្មណ៍ ហោះខុសដាន
ហួសឋានឆ្លងដែន ចូលភពស្នេហ៍។
(សំវាទបទ)
អ្នកគ្រូ កែវ កែវ៖ រឿង"ឋានសួរ"ទាល់តែមាន"ចម្លើយ"ទើបដឹង ហ៎ះហាហា
Puthpong Sao
ឋានសួរ ត្រូវការ ចម្លើយ
ឋានឆ្លើយ ត្រូវការ សំណួរ
ចុះ ឋានសួគ៌ ត្រូវការ អ្វី អ្នកគ្រូ?
កែវ កែវ៖ មេឃ។ (អ្នកគ្រូរអ៊ូទាំងនិយាយខ្សឹបៗគិតថាឮតែឯង)៖ យីះ សិស្សនេះសួរអីសួររក៍តែទំនេរអារម្មណ៍បន្តិចមិនបាន!
សិស្សម្នាក់បានស្រដីឡើង Moha Prom
ចាស់អើយចាស់ណង់ ចាស់ខ្ញីចាស់ខ្ញង់
ចាស់ប៉ងបេតី ពូកែលែបខាយ
(អ)ភិប្រាយសម្តី សំនួនសម្ដី
កវីឈ្នះស្នេហ៍ ។ ...
Puthpong Sao បានពន្លូតមាត់លូកតប៖
កវីទូទៅ ចាស់អាយុនៅ
ចិត្តឥតប្រួលប្រែ ជាកំលោះក្លា
សំបូរមន្តស្នេហ៍ សម្បត្តិចាំថែ
កេរ្តិ៍ឈ្មោះកវី។
កវីពូកែ ទាំងចិត្តឥតប្រែ ...
អ្នកគ្រូ កែវ កែវ មើលទៅអត់មិនបានក៏ពន្លែងព្រួញផ្កាវោហារហោះកាត់ឆ្វាចជះរស្មីព្រាកៗបាញ់តម្រង់សិស្សនោះ៖
ចាស់នេះចាស់ខ្ញី ប៉ិនលេងសម្តី
អោយស្រីលង់ស្នេហ៍ ពាក្យពេចន៍ពីរោះ
ស្អិតដូចតាំងម៉ែ ប៉ិនណាស់លោមស្នេហ៍
ដូចខែពេញវង់។
សៅរ៍ ពុធពង្ស៖
ពេញវង់ពេញភ័ក្ត្រ ក្រឡេកឃើញជាក់
ផាត់ម្សៅរលង់ រលើបផូរផង់
រលោងយល់យង់ ស្រស់ដូចក្ងោកពង់
មុខអង្គអ្នកគ្រូ។
(៤ឃ្លា៧ព្យាង្គចាប់ចុង)
មេឃៈមេឃា វេលាយប់
ដេកលក់បាត់ស៊ប់ ស្ល៊ប់សូន្យសុង
តើសួរនរណា បើយ៉ាងហ្នុង
មុខតែរាវស្លុង មេឃមិនដឹង។
កែវ កែវ៖ មានតែមេឃទេ ហាហាហា (អ្នកគ្រូម្ដងនេះឆ្លើយឮៗទាំងសើចបន្ធូរអារម្មណ៍ពុំចាំបាច់ឲ្យសិស្សស្ម័គ្រចិត្តជួយរឺតអន្ទ្រូង)
Puthpong Sao៖
ឆ្លើយដោះឲ្យ មេឃរងបន្ទុក
បន្ទាល់នឹងមុខ ម្ដេចដោះសា
មេឃថាប្រើមេឃ ពុំមេត្តា
ឱផ្កាអើយផ្កា ចិត្តប្រែប្រួល។
កែវ កែវ៖ មានតែមេឃទេដែលដឹងពីឋានសួគ៌ (អ្នកគ្រូឆ្លើុដោយរក្សាមុខឈ្ងោកទៅសៀវភៅនៅលើតុពីមុខសិស្សៗ ប៉ុន្តែលួចបាញ់ក្រសែភ្នែកតាមប្រឡោះពីលើវ៉ែនតាសដេញពន្លឺផ្លេកៗតម្រង់មើលមុខសិស្សដែលមិនប្រូញ)។
Puthpong Sao
អ្នកគ្រូចាស់មុនសិស្សអ៊ីចឹងដឹងបទពិសោធច្រើនណាស់។ ខ្ញុំនឹងរៀបកំណាព្យខាងលើជាសាច់រឿងខ្លីមួយ។ សង្ឃឹមថាអ្នកគ្រូចាំស្ដីឲ្យទៀតផងណ៎ា។
រក្សាសិទ្ធិ copyright rbu_spp 8:25 pm Wednesday September 30, 2015 សៅរ៍ ពុធពង្ស Puthpong
LikeShow more reactions
Com

178. Poem #rbu_944_រៀនពីតិចធ្វើពីតូច

September 30, 2015 at 3:17pm
កុមារីនេះ ឆ្លាតអ្វីម្ល៉េះ
នាងដឹងទាំងចេះ រឺតទឹកដោះ
ពពែពីតូច គ្មានចន្លោះ
ស្ទើរតែឥតខ្ចោះ ដូចចាស់ធ្វើ។
ចេះតាំងពីតូច មានរឿងពីរ
កំណើតសំភី មួយអន្លើ
ចិត្តចង់តែចេះ និងរៀនធ្វើ
មួយទៀតនាងមើល៍ តាមចាស់ៗ។
មើលហើយមើលទៀត សម្គាល់កត់
សង្កេតម៉ដ្ឋចត់ ចាំយ៉ាងច្បាស់
ហើយក៏ធ្វើតាម ប្រាកដណាស់
ដូចចាស់ទូន្មាន "ចេះពីរៀន"។
ធ្វើដោយអំណត់ និងផ្ចិតផ្ចង់
ផ្ដោតចិត្តស្មោះត្រង់ មិនខ្មាសអៀន
ធ្វើហើយធ្វើទៀត នោះគឺរៀន
ចំណេះរបៀន គំនិតឈ្លាស។
"រៀនចេះពីតិច ធ្វើពីតូច
នោះគឺបណ្ដូច ពូនភ្នំមាស"
ត្រឹមតែពេញវ័យ ឆ្លាតរវាស
ពីតូចវៃឈ្លាស ចេះម្ចាស់ការ។
មិនដេកបន់ឲ្យ បុណ្យព្រេងជួយ
បង្ហាត់កូនស្ទួយ យល់សាច់ការ
តាំងពីនៅតូច ជាកុមារ
ដល់ធំកាលណា ចេះការសព្វ។
រក្សាសិទ្ធិ copyright rbu_spp 3:18 pm សៅរ៍ ពុធពង្ស Puthpong.

រឿងឆ្នោត
គេមិនអាចបិទចំណង់មនុស្សបានទេ ដូច្នេះហើយប្រទេសគេ ទាំងប្រទេសខ្មែរកាលមុនរបប ប៉ុល ពត គេបង្វែរពីការលេងឆ្នោតកន្ទុយលេខលួចលាក់ខុសច្បាប់ឲ្យទៅលេងឆ្នោតស្របច្បាប់ចេញមុខនិងពេញមុខ គឺឆ្នោតជាតិ ដែលគេហៅទូទៅថា ឆ្នោតឡូតូ (មកពីពាក្យ lottery, lotto ដែលប្រែថា ឆ្នោត ហ្នឹងហើយ) ដើម្បីបានប្រយោជន៍ដល់ជាតិ ពីព្រោះឆ្នោតនេះបើគេលេងជាទូទៅ មេចំណេញច្រើនរហូត។
មានឆ្នោតម្យ៉ាងទៀតមានរង្វាន់ត្រូវជាវត្ថុ គេហៅថា ឆ្នោតវត្ថុ tombola។ ឆ្នោតនេះគេបើកលេងតែនៅពេលមានពិធីបុណ្យមហាជនធំៗ (ដូចជាបុណ្យអុំទូក ... ករណីកម្ពុជា) គឺគេមិនបើកលេងប្រចាំថ្ងៃ សប្ដាហ៍ ឬ ខែ ដូចជាឆ្នោតជាតិឡើយ។
រង្វាន់ឆ្នោតវត្ថុ មានដូចជា រថយន្ត ម៉ូតូ កង់ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ ឆ្នាំងដាំបាយអគ្គិសនី គឺអ្វីៗណាដែលគេសិក្សាស្រាវជ្រាវដឹងថា ជាបំណងប្រាថ្នារបស់មនុស្សទូទៅ។
រឿងឆ្នោតវត្ថុនេះ ពេលខ្លះវាគ្រាន់តែជាល្បិចនិងល្បែងឃុបឃិតគ្នារវាងអ្នកមានអំណាចលុយនិងតំណែងដើម្បីកេងកើបលុយមហាសាលពីអ្នកលេងវាតែប៉ុណ្ណោះ។
កាលប៉ុន្មានឆ្នាំមុន ច្រើនឆ្នាំតគ្នា ពុំឃើញមាននរណាត្រូវឆ្នោតវត្ថុរង្វាន់ធំជារថយន្តតម្លៃខ្ពស់ដែលគេជួលពីក្រុមហ៊ុនលក់រថយន្តយកទៅតាំងបញ្ឈរបញ្ឆោតភ្នែកមហាជនឡើយ។
You became friends 

177. Poem #rbu_601_RollsRoyce_Swims_in_Phnom_Penh

September 30, 2014 at 8:50am
A Rolls-Royce swims along the streets,
There, just water it meets,
It has to learn to swim in flood,
And to wade in real mud.
Not only the Rolls-Royce, look there!
All cars see their nightmare,
Half afloat in Phnom Penh City,
Like boats in reality.
Rolls-Royce learns to swim in Phnom Penh,
In practice not to feign,
For next generations to know,
And be skilled to follow.
© rbu_spp 8:51 am September 30, 2014

176. Poem #Flood 30 Sept 2013

September 30, 2013 at 10:20pm
ជំនន់លិចច្រាំង ..ទឹកហូរកួចខ្លាំង
លាងសម្អុយចាស់ ..ដូចចិត្តរាស្ត្រខ្មែរ
មិនប្រែក្រឡាស់ ..ប្រផ្នូលប្រាប់ច្បាស់
ក្រឡាស់មិនបាន។
ជំនន់ចិត្តខ្មែរ ..ប្ដេជ្ញាទារប្រែ
សង្គ្រោះឲ្យបាន ..ទើបស្រុករួចភ័យ
ផុតក្ស័យប្រែថ្កាន ..នគរក្សេមក្សាន្ត
រាស្ត្របានសេរី។
ជំនន់ន័យត្រង់ ..ប្រាប់អ្នកតួអង្គ
ឃុបឃិតកាប់ព្រៃ ..លង់ទឹកដុល្លារ
លិចលេបយកដី ..ឲ្យរាស្ត្រប្រុសស្រី
លង់លិចជីវិត។
ជំនន់ពុកផុយ ..រលួយសម្អុយ
រាស្ត្ររងទុក្ខពិត ..ទ្រព្យជាតិលក់ខ្ទេច
លក់ជាតិលែងគិត ..ជាតិលស់ជីវិត
ខ្មែរគិតយ៉ាងណា។
រួមគ្នាសង្គ្រោះ ..ទើបជាតិខ្មែររស់
រួចផុតមរណា ..រៀបសង្គមថ្មី
សេរីថ្លៃថ្លា ..ផុតពីមាត់ខ្លា
អំណាចសាមាន្យ៕
VOA Khmer with ហ៊ៅ សុមនា.
BREAKING NEWS: យ៉ាងហោចណាស់មានពលរដ្ឋ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់បង្កឡើងដោយទឹកភ្លៀងនិ

Thursday, September 29, 2016

175. Poem #rbu_943_ឈូកសរីកទឹម

September 29, 2015 at 8:44am
ឈូកសរីកទឹម ញញឹមភ័ក្ត្រ
ដាំដែងស្រស់ជាក់ គាប់នេត្រា
ចិត្តឥតចំបែង ប្រជែងផ្កា
ឆ្លាក់សាងវាសនា លៃគិតច្នៃ។
វាសនាចារពី ចិត្តប្រាថ្នា
ខិតខំធ្វើការ ជានិស្ស័យ
កាន់ជោគជីវិត នៅក្នុងដៃ
គង់គាប់អាស្រ័យ កើតពីរៀន។
នាងតូចភ័ក្ត្រដូច ឈូកក្រពុំ
មិនទាន់អស់ធំ ពុំទាន់អៀន
ពេញវ័យសិក្សា ក្រេបរបៀន
បើរៀនចេះខ្ពស់ មានសំណាង។
មុខនាងពេញពិធ ជាក់ជាខ្មែរ
ពេញរូបឥតប្រែ ដូចលើប្រាង្គ
អង្គរអប្សរ ជាតឹកតាង
សក្ដិសមតំណាង សម្រស់ខ្មែរ។
រក្សាសិទ្ធិ rbu_spp Tuesday September 29, 2015 សៅរ៍ ពុធពង្ស Puthpong Sao

174. Poem #rbu_600_Hope_Phnom_Penh_Not_Atlantis_2

September 29, 2014 at 11:51am
Downpours help Phnom Penh to get its new name,
Up high, the highest of its fame,
The rain floods change streets to rivers,
Cars, m'bikes, all become swimmers.
O City of Pearl gets what's so famous,
Boasted of being prosperous,
You are in the dubbed "Kingdom of Wonder"
Of face immersed under water.
Surely not like Venice in Italy,
Under water, it's real beauty,
From Phnom Penh 'tis completely different,
Here floods, sewage, filth -- no comment.
May you not be buried under water,
And lost like Atlantis fore'er,
Nowhere the City can be found as though,
None of us as of now would know.
© rbu_spp September 29, 2014 at 11:51am
Puthpong Sao

Wednesday, September 28, 2016

173. Poem #Flickering_Eyes


If you look into your own eyes and see your heart in deep calmness, there might be two things there: Your mind is at peace or your utmost suffering is deeply hidden behind your smiling face.

Photo : (from left)

Front Row (kneeling): 2nd Hang Borin, 5th Prof. Phairath Chaikaweephon, 6th Thai[-speaking] girl (name unknown), 7th Mrs. Sreychhouk, 8th Serey Sang; 

Middle Row (standing): 1st Ly Bun Hien (owner of Chlang Den Production), 2nd Chan Panha, 5th Prof. Nathaphon Amorntut, 6th cameraman, 7th Me (Puthpong Sao), 8th Ly Marady, 11th Chin Meas;

Back Row (standing): 1st Mak Suong, 3rd Khem Chan SoAkHaing, 4th Proeung Pranit, 8th Chan Sokphal, 10th Kheng Pytou Kethya.

172. Poem #rbu_942_នុយតូចនុយធំ

September 28, 2015 at 10:34pm
ឃើញប្រយោជន៍តូចបោះនុយតូច
ពិបាកបណ្ដូចពាក្យសមរម្យ
ឃើញប្រយោជន៍ធំបោះនុយធំ
និយមថាគ្រាន់រង្វាន់ក្រែល។
ឃើញប្រយោជន៍ធំបោះនុយធំ
ប្រមូលមូលជុំក្បាច់ដដែល
ក្បួនដៃហុចលុយហើយអង្អែល
ប្រយោជន៍ក្រាស់ក្រែលល្បែងយកឈ្មោះ។
បានមុខមានមាត់គាត់ចេះកេង
អំណោយដល់ក្មេងបំពេញយស
យកល្អត្រូវមានក្រឹត្យចំពោះ
លុបឈ្មោះរង្វាន់គ្រាន់ជាល្បែង។
បើជារង្វាន់ឲ្យគ្រាន់គ្រប់
សិស្សពូកែលប់គួរស្ញប់ស្ញែង
ឧបត្ថម្ភគ្នាសមតំណែង
ចំណេះជាក់ស្ដែងសិស្សពូកែ។
កម្រមានណាស់សិស្សរៀនខ្លាំង
ពន្លឺចែងចាំងគ្រាប់ពេជ្រខ្មែរ
រដ្ឋត្រូវគិតគូរបំប៉នថែ
ជួយជាប់ហូរហែតកុំដាច់។
កុំចាយលុយចោលតែរឿងអួត
(ត)

171. Poem #rbu_941_កាលក្មេងឃ្វាលគោ

September 28, 2015 at 6:11pm
នឹកឃើញពីតូចទៅផ្ទះតា
ពូដើរទៅណាខ្ញុំទៅតាម
ចង់ទៅឃ្វាលគោតែគាត់ហាម
តែខ្ញុំរត់តាមគាត់មិនថា។
គាត់ឲ្យកាន់ខ្សែជួយដឹកគោ
ខ្ញុំលោចុងដៃខ្លាចរអា
កាន់កន្ទុយខ្សែគោទៅណា
គោបែរភក្ត្រាដាក់ខ្សែរត់។
ពូខ្ញុំគាត់សើចរួចស្រដី
អ្នកឃ្វាលគោអីភ័យរន្ធត់
គ្រាន់គោមើលមុខប្រឹងស្ទុះរត់
គោ"រាន់មិនទត់"រត់ចោលគោ។
នឹករឿងឃ្វាលគោកាលពីក្មេង
បានស្ដាប់សំឡេងក្មេងច្រៀ្ហងហ៊ោ
ស្រែកបទបាសាក់ជែងជំនោរ
គ្រលួចថ្ងួចថ្ងូរតាមវាលស្រែ។
ស្រែកតាមទំនុក សាំង សារុន
ស្ដេចជំនាន់មុនបាសាក់ខ្មែរ
ពីរោះហួសថ្លែងមានមន្តស្នេហ៍
បានស្ដាប់មុខតែលង់អារម្មណ៍។
អណ្ដែតដូចខ្សែវាយោហួច
រលាស់ផាត់គួចមន្តសណ្ដំ
ចម្រៀងសារិកាទាំងសេកសម
លលកបូលបំពេសប្បាយ។
រសៀលជ្រៀលជ្រេថ្ងៃទេរទាប
កៀងគោរៀងរាបតាមផ្លូវអាយ
ចាំពាក្យបណ្ដាំឪពុកម្ដាយ
បើឃ្វាលនៅឆ្ងាយរូតមកផ្ទះ។
ឲ្យបានមុនយប់ព្រលប់ដល់
ក្រែងម៉ែឪខ្វល់ចិត្តអន្ទះ
សាស័ព្ទព្រួយគិតចិត្តមិនជ្រះ
ស្រូតឆាប់រូតរះដល់ផ្ទះវិញ។
rbu_spp 6:15 pm Monday September 28, 2015 Puthpong Sao

170. Poem #rbu_940_ចេះធ្ងន់នឹងក្បាលពីសៀវភៅ

September 28, 2015 at 7:28am
ចំណេះទៀងពិតកើតពីអាន
សៀវភៅក្បែរប្រាណបានឃើញជាក់
វាជាបណ្ដុំជនច្រើននាក់
ចេះដឹងគ្រាក់ៗអ្នករៀបរៀង។
ខ្លួនមនុស្សចេះធ្ងន់នឹងក្បាល
គិតត្រូវតាមកាលធ្វើល្អទៀង
ផ្សព្វផ្សាយប្រើការសារសំនៀង
សំណព្វផ្លែងៀងទាក់ប្រយោជន៍។
ពុទ្ធិប្រាជ្ញប្រាប់ពន្លឺច្រាល
កប់ជ្រៅក្នុងក្បាលគ្មានរំហោច
"ខ្លួន"ប៉ោងធំពិតចេះល្អិតល្អោច
សំបូរអសោចិ៍ពុំដូច"ក្បាល"។
អ្នករៀនច្រើនចេះចូលចិត្តអាន
ចេះច្បាស់ពុំស្មានគិតពុំស្រាល
យោងលើចំណេះនៅក្នុងក្បាល
ប្រើប្រាស់តាមកាលកើតមង្គល។
"អ្នករៀន"មានមិត្តជាសៀវភៅ
ទោះម្នាក់ឯងនៅគ្មានអំពល់
ឯ"អ្នកខ្ជិលរៀន"មិនសូវយល់
រវល់តែ"គិតរឿងឥតខ្លឹម"។
អ្នកអានសៀវភៅមិនកំព្រា
មានគ្រូជាគ្នាតាមតម្រឹម
តម្រង់ផ្លូវគិតធ្វើរឿងខ្លឹម
ពុំ"សឹមពេលក្រោយ"ចាំគិតឡើយ។
ពេលពុំដែលចាំនរណាទេ
កុំ"ចាំទំនេរ"ពាក្យដោះឆ្លើយ
"ការនៅនឹងដៃធ្វើឲ្យហើយ"
ចម្លើយនេះត្រូវសៀវភៅប្រាប់។
នាងតូចស្រដី៖
"ពូអើយកុំចង់...អង្គុយឲ្យត្រង់
ក្រែងបះក្រឡាប់...ធ្លាក់ប៉ើងអុកគូទ
ថាខ្ញុំមិនប្រាប់...ធំខ្លួនចាស់យ៉ាប់
ស្រាលព្រោះខ្ជិលរៀន"។
រក្សាសិទ្ធិ copyright rbu_spp 7:29 am Monday September 28, 2015 សៅរ៍ ពុធពង្ស Puthpong

Monday, September 26, 2016

169. Poem #rbu_Each_Life_Own_Mission

Just nowPhnom Penh
Each life has its own mission,
And existence has its reason,
Whether it is yours or mine,
Just that we do hope it's fine.
Each wish has its goal the best,
That's why one says best wishes,
Whether it's gained it's a request,
Another thing's one accomplishes.
Success or failure is not Act of Fate,
‘Tis outcome of own actions to date,
Knowledge illuminates all your way,
Of every Life which is an Act of Play.
Each Life, too short, can't resist,
What that its foe comes to exist,
Death itself is another life, I think,
In the Dark absorbing life in a blink.
Reading Benefits You: http://r-b-u.blogspot.com
Posted by Puthpong Sao at Wednesday, September 25, 2013
Reactions:

Saturday, September 24, 2016

168. Poem #rbu_938_First_Try_Failed




For the first try, anybody fails. When try and try overcoming failure, you'll manage to do it -- that's called success.
Do it usually and everyday, it becomes habitual.
Success makes hard jobs simple and perseverance leads to success.

... Poem ...

For the first try, who will not surely fall,
Into water underneath after all?
Nobody dares to walk over the trunk,
Of log just 'coz they fear that they would flunk.
Of course, not fearing if they be eaten,
As no crocs were there, sure no much often,
But soaked to bones they're afraid of being,
When fall into water flat and tumbling.
Walking over the log is not a play,
As kids pass their time playing everyday,
Plunging from the cross-over and swimming,
Like ducks and otters usually doing.
...

Wednesday, September 21, 2016

167. Poem #rbu_937_មនុស្សមានះ

មនុស្សមានះ ..ខុសនៅចង់ឈ្នះ ..
ខ្នាស'មិនព្រមយល់' ..មិនព្រមទទួល ..
ដឹងតែចាំជល់ ..បង្កើនអំពល់
យល់'ខុស'ជា'ត្រូវ'។

មនុស្សបែបហ្នឹង ..យក'ក្អេង'ធ្វើ'ដឹង' ..
មិនព្រមតម្រូវ ..យល់'ខុស'ថា'ចេះ' ..
បំពានច្បាប់ត្រូវ ..រឹងដើរវាងផ្លូវ
គិត'ត្រូវ'ចំ'ខុស'។

មនុស្សច្នេះណា ..ប្រើពុតមុសា
បិទបាំងកំហុស ..បំពានចង់ឈ្នះ
បង្អាប់បន្តុះ ..មិនព្រមចង់ដុះ
ដើរផ្លូវកែខ្លួន។
September 22, 2015 at 7:14am ·
រូបផ្លែស្វាយប៉ោម

166. Poem #rbu_597_សិក្ខាសាលានិពន្ធភាពយន្ត

មួយថ្ងៃមុននេះកាលមួយឆ្នាំមុន៖ សិក្ខាសាលានិពន្ធរឿងភាពយន្ត តាមបទបង្ហាញនៃសាស្ត្រាចារ្យថៃពីររូប
មែន! ត្រឹមត្រូវ ប្អូនប្រុស យេង ឈាងលី
តួនាទី ជីវិត គឺតស៊ូ
ទោះគេរត់ យើងដើរ ថ្វីបើយូរ
មិនរអ៊ូ ស៊ូដើរ គង់ដល់ទី។
ពីទីនេះ ទៅនោះ មិនខុសឆ្ងាយ
កុំខ្វល់ខ្វាយ បើប្រឹង ខំសំភី
នឹងបានដល់ កុំឆ្ងល់ យើងចេះពី
ស្គាល់នាទី ជាផ្លូវ ទៅជោគជ័យ។
កាលពីមុន ខ្ញុំរស់ លាក់ឈ្មោះឈឹង
ខ្វះព្រលឹង រឹងប៉ឹង គិតមមៃ
ពុំចង់រស់ ក៏ព្រោះ ទុក្ខរីងរៃ
សាមប្រាំនៃ ឆ្នាំខាត ឥតអសារ។
ទុកកប់ចោល ចំណេះ ដែលអាចប្រើ
ឲ្យប្រសើរ ជីវិត បានថ្លៃថ្លា
គេស្គាល់ខ្ញុំ តែអ្នក មកសិក្សា
ប្រាថ្នាចេះ រៀនសូត្រ ពីរូបខ្ញុំ។
ខ្ញុំបង្រៀន គណិត ថ្នាក់បាក់ឌុប
១០ឆ្នាំគ្រប់ តាមសិស្ស មករកសុំ
ទាំងភាសា បារាំង អង់គ្លេសផ្ដុំ
សិស្សចោមកុំ នៅផ្ទះ បើកសាលា។
ឆ្នាំប៉ែតសិប ក្រសួង មហាផ្ទៃ
បានលកលៃ ហៅខ្ញុំ ចូលធ្វើការ
ហៅពីរដង តែខ្ញុំ មានទុក្ខា
ប្អូនមរណា ដោយសារ ចោរសម្លាប់។
ឆ្នាំប៉ែតពីរ លោកតា ឆេង ផុន ជា
អ្នកធានា ជារដ្ឋ មន្ត្រីស្រាប់
ឲ្យគេហៅ ពីរដង ចូលធ្វើឆាប់
តែខ្ញុំប្រាប់ ពុំបាន ទៅធ្វើឡើយ។
ប៉ែតប្រាំបី ស្ត្រីអា មេរិកាំង
ពេញចិត្តខ្លាំង ហៅខ្ញុំ យល់ព្រមហើយ
ក៏ប៉ុន្តែ ដឹងទេ ឱ ព្រះអើយ
ខ្មែរឯងឆ្លើយ ប្រើល្បិច ញែកកម្ចាយ។
ធ្លាប់សរសេរ កាសែត ជិតម្ភៃឆ្នាំ
ទាំងចិត្តស្រាំ រកាំ កម្មជាប់កាយ
ឥឡូវគិត ដេញតាម ពេលបាត់ឆ្ងាយ
ទើបនឹកស្ដាយ ត្រូវចេញ មើលគេឯង។
សូមអរគុណ ជូនពរ គ្រប់ៗគ្នា
ទីនេះជា សិក្ខា សាលាស្ដែង
ជួយបណ្ដុះ បណ្ដាល វិជ្ជាតែង
និពន្ធចែង ជារឿង ថតភាពយន្ត។
ទាំងលោក ណា ថាផុន អាមនទុត
សទ្ធាមុត និង ឆៃ កាវីភុន
នាម ផៃរ៉ាត់ បញ្ចូល សាច់ភ្លេងមន្ត
ឲ្យភាពយន្ត ពេញគ្រប់ សិល្ប៍៧។
លោក លី ប៊ុន ហេង ជា ម្ចាស់ឆ្លងដែន
នាង ឈូក សែន ស្រស់ស្អាត ជានារី
ខាងចាត់ការ ទូទៅ រត់វក់វី
និងនាទី ឃឹម ចន្ទ សុអហំ៕
© rbu_spp Sept. 22, 2014, Sao Puthpong Sao
យាយ រំដួល shared Yeng Chheangly's photo.
September 22, 2015 at 5:39pm ·
លោកពូគឺជាបុគ្គលដែលគួរគោរពនឹងគួរយកជាគំរូសម្រាប់ពួកយេីងទាំងអស់គ្នា។
Yeng Chheangly with Sang Sok Serey and 4 others.
September 22, 2014 at 10:12am ·
មិនខ្វល់ថាដើយឺតប៉ុណ្ណានោះទេ ដែលសំខាន់នោះ គឺមិនឈប់ (ខុងជឺ)
9 Pol Vann Chaom Mony, Sreang Heng and 7 others
Comments
Puthpong Sao
អរគុណចំពោះការសរសើរ។
Like · Reply · 1 · September 22, 2015 at 6:47pm
យាយ រំដួល
នោះមិនមែនហៅថាការសរសេីរតែជាសេចក្តីពិតខ្ញំុដឹងថាលោកជាបុគ្គលតស៊ូប្រកដដោយឆន្ទៈមានចំនេះដ៏ខ្ពង់ខ្ពស់តែស៊ូរស់ជាជនសាមញ។
Reply · 1 · September 22, 2015 at 8:20pm
Puthpong Sao
យាយ រំដួល អានមតិរបស់ Moon Long ខាងលើធ្វើឲ្យខ្ញុំនឹកឃើញអ្វីៗពីឆ្នាំ១៩៧៩មក ។ ក្នុងឆ្នាំ១៩៨០ ក្រសួងមហាផ្ទៃបានចាត់មន្ត្រីឲ្យមកហៅខ្ញុំទៅធ្វើការ ដោយគ្រាន់តែបានអានពាក្យនិងអក្សរខ្ញុំជួយសរសេរជាប្រវត្តិរូបឲ្យអតីតនាយទាហានឆ័ត្រយោងសម័យ លន់ នល់ ម្នាក់ដែលមកពឹងខ្ញុំ។ គេមិនសួរសាមីខ្លួនអ្នកដាក់ពាាក្យសុំធ្វើការ បែរជាមកតាមរកខ្ញុំជាអ្នកសរសេរនិងហៅខ្ញុំ ដែលមិនចង់ធ្វើការទៅវិញ។
មានម្ដងនោះទៀត ក្នុងឆ្នាំ១៩៨២ លោកតា ឆេង ផុន រដ្ឋមន្ត្រីក្រសួងវប្បធម៌បានចាត់បុរសម្នាក់ឲ្យមកហៅខ្ញុំដល់ទៅ២ដងទៅធ្វើការ ខ្ញុំមានបានទៅទេ ... ថាស្ដាយដូចជាមិនស្ដាយ មកពីកម្មតាមជាប់កាយ
Yeng Chheangly with Sang Sok Serey and 4 others.
មិនខ្វល់ថាដើយឺតប៉ុណ្ណានោះទេ ដែលសំខាន់នោះ គឺមិនឈប់ (ខុងជឺ)
Comments
Yeng Chheangly ខ្ញុំទើបតែដឹងច្បាស់ទេលោកពូថាកាលនោះ គឺគេគ្រាន់តែបង្ហាញពីរឿងរប់សគេតែប៉ុណ្ណោះ។
Puthpong Sao នេះជាវិធីឃោសនាលក់ខ្សែភាពយន្ត
Yeng Chheangly ពុំមានអ្វីដែលអាចចាប់បានទេ។ គិតៗទៅ ខ្មែរនៅតែ...
Sothea Koam នៅប្រទេសគេវិញ គេយកចិត្តទុកដាក់និងឲតម្លៃជនពិការ បើសិនជាជនពិការមានចំណេះដឹងរដ្ឋនៃប្រទេសគេគាំទ្រទាំងផ្លូវកាយផ្លូវចិត្តនិងផ្តល់នូវជីវភាពរស់នៅសមរម្យ ចំណែកនៅស្រុករំដួលវិញ បើមិនខំប្រឹងខ្លួនឯងទេច្បាស់ជាដាច់បាយជាមិនខាន។ សូម្បីតែរដ្ឋមន្ត្រីខ្លះជួបជនពិការក៏មិនបានចាប់អារម្មណ៍សួរនាំអ្វីបន្តិចសោះ។