Saturday, November 26, 2016
271. Poem #rbu_657_ភ្នំពេញ_ក្រុងក្រឡា
(ភ្នំពេញ ប៉ារិស៍ វ៉ាស្ហ៊ិងតឹន ប្លង់ដើមដូចគ្នា Poem for Community Arts Gallery at The Asia Foundation អំពី វិចិត្រសាលសិល្បៈសហគមន៍ នៅ មូលនិធិអាស៊ី)
ភ្នំពេញឃើញជា ក្រុងក្រឡា
រំឭកឡើងថា រាជធានី
នៃកម្ពុជា ដូចក្រុងពីរ
លើព្រះធរណី ពីរទៀតអ្វី?
មួយរដ្ឋធានី នៃបារាំង
ល្បីល្បាញឈ្មោះខ្លាំង លើផែនដី
គឺប៉ារីស៍ណ៎ា៎ ចុះទីបី?
វ៉ាស្ហ៊ិងតឹន ដី អាមេរិក។
ធានីពីរនេះ ដូចភ្នំពេញ
មើលប្លង់ដើមវិញ ដូចក្រុងពេជ្រ
មានជ្រុងមុខខ្នាត ចាំងរំលេច
ដូចផ្កាយព្រិចៗ លើផែនដី។
ម្ដេចក៏មានគាប់ ភ័ព្វចួនគ្នា
តើអ្វីនោះជា គោលសក្ខី
អាចបញ្ជាក់ប្រាប់ ចំសេចក្ដី
ដើម្បីឲ្យដឹង ប្លង់ដើមដូច?
ភ្នំពេញ ប៉ារីស៍ វ៉ាស្ហ៊ិងតឹន
ផ្គូផ្គងមើលសិន ខុសធំតូច
ក្រុងទាំងបីនេះ ពេលបណ្ដូច
ប្លង់ដើមមេដូច ប្រហែលគ្នា។
ទាំង វ៉ាស្ហ៊ិងតឹន និង ភ្នំពេញ
ក្រឡាដើមវិញ ចេញរូបជា
ដូចប៉ារីស៍ដែរ ព្រោះតែវា
អ្នកគូរដូចគ្នា គឺបារាំង។
គឺវិស្វករ បារាំងគូរ
ប្លង់ដើមពីយូរ យោងតឹកតាង
ឯកសារចារទុក ជាសំអាង
ក្រុងបីតំណាង ប្លង់ដើមមួយ៕
រូបថត នៅ The Asia Foundation Nov 25, 2014
© rbu_spp 8:56 pm Nov 26, 2014 Sao Puthpong
Puthpong Sao's photo.
'Mr. Silas Everett, country representative for The Asia Foundation, Khmer-American Artist Khiang Hei and British reporter for @[154245617928723:274:The Phnom Penh Post] Ms. Harriet Fitch Little.'
'ការអានកំណាព្យ នៅ The Asia Foundation
ខ្ញុំ និង កញ្ញា វង្ស សុជាតា អានកំណាព្យឆ្លើយឆ្លង "ក្រុងយើងយ៉ាងណា" ដែលខ្ញុំសរសេរសម្រាប់ពិធីបើក ពិពរណ៍ វិចិត្រសាលសិល្បៈសហគមន៍ រៀបចំដោយអង្គការ មូលនិធិអាស៊ី The Asia Foundation នៅការិយាល័យកណ្ដាលអង្គការ នាព្រលប់ថ្ងៃអង្គារ ទី២៥ វិច្ឆិកា ២០១៤។ នេះជាព្រឹឹត្តិការណ៍ទី១ នៃព្រឹត្តិការណ៍ប្រចាំត្រីមាសរបស់អង្គការ។
#rbu_655_ក្រុងយើងយ៉ាងណា?
១ ពោល៖ គូស្រករក្មេង ដើរស្វែងរក ...
ម្លប់ឈើនឹងជ្រក អង្គុយអាន
កៅអីឯណា រកពុំបាន ...
ស្រី៖“ តើឲ្យយើងអាន នៅទីណា?”
២ ប្រុស៖ “នៅក្នុងកែវភ្នែក ទាំងគូថ្លៃ ,,,
ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា
សមនឹងសម្រស់ កែវជីវា ...
គន់មើលលោកា ទុក្ខក្នុងចិត្ត”។
៣ “រមួលឈឺចាប់ ប្រាប់ពុំបាន ...
រងាទាំងប្រាណ ទុក្ខរួមរឹត
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ...
ស្រោបជិតបាំងបាត់ សម្រស់ស្រី”។
៤ ស្រី៖ “ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ...
ម៉ូតូឡានត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ...
ប្រែមុខមាត់ថ្មី លិច.ក្រោមទឹក” ។
៥ ប្រុស៖ Lexus, Rolls-Royce ទយគូទទល់ ,,,
មកទើរនិងយល់ ស្នូរគគ្រឹក
បំពង់ផ្សែងឈ្លក់ លាន់សន្ធឹក ...
ហែលគោកទាំងព្រឹក កណ្ដាលក្រុង។
៦ អ្នកដើរនុ៎ះ ន៎ រកឆ្លងផ្លូវ ...
ម៉ូតូឡានត្រូវ កកស្ទះស្លុង
ឈប់លើគំនូស ថ្មើរជើងហ្នុង ...
ហេតុអ្វីក៏ក្រុង ភ្លេចកម្រ។
៧ មើលចុះឡាននោះ បរកាត់វឹង ...
ច្រាសផ្លូវទទឹង ចរាចរណ៍
មិនខ្វល់គេឯង ជែងអ៊ូអរ ...
គិតងាយ ការក្រ ខ្វះសណ្ដាប់។
៨. ហូ៎ នោះ ម៉ាំង! ប្រាវ! ខ្ពោកលើដី ...
ទាំងប្រុសទាំងស្រី ដួលមុខផ្កាប់
ឈាមហូរដាបខ្លួន ដេកស្ដូកស្លាប់ ...
ដូចស្រុកឥតច្បាប់ ផុយជីវិត។
៩ ស្រី៖ មើលលើចិញ្ចើម សម្រាប់ថ្មើរ ...
គ្នាបានអ្វីដើរ បើណែនពិត
ម៉ូតូឡានចត ទទឹងជិត ...
ឃើញរឹត តែយ៉ាប់ ផើងផ្កាបាំង។
១០ ចិញ្ចើមផ្លូវសោត កោតតែមាន ...
ការ៉ូបំពាន ខ្ពស់ទាបតាំង
ដេរដាសដោយអ្វី រាំងបង្ខាំង ...
ដូចលេណចម្បាំង ក្នុងធានី។
១១ បើនឹងដើរលេង តាមឧទ្យាន ...
ក៏ពុំឃើញមាន សួនជាទី
អង្គុយកម្សាន្ត ជារមណីយ៍ ...
គេលក់ខ្ទេចខ្ទី គ្មានចន្លោះ។
១២ ប្រុស៖ តើក្រុងនៃយើង គួរយ៉ាងម៉េច? ...
ជើងត្បូងកើតលិច ពុលហប់ខ្សោះ
ផ្សែងម៉ូតូឡាន គ្មានចម្រោះ
ពុលសព្វទាំងអស់ បរិស្ថាន ។
១៣ លម្ហបៃតង ក្រុងត្រូវមាន ...
គេលក់បំពាន ធ្វើមានបាន
កើបលុយដុល្លារ ដូរម៉ូដឡាន ...
សង់គេហដ្ឋាន លើសវាំងស្ដេច។
១៤ មើលតែបឹងកក់ ឃើញស្រាប់ហើយ ...
គឺជាចម្លើយ ច្បាស់ជាស្រេច
បូមដីលុបបឹង ឡើងគោកខ្សាច់ ...
ចង់ថាមិនបាច់ មានសួនហ្អី?!
១៥ បរិស្ថានមាត់បឹង ទីនេះល្អ ...
បើទុកលម្ហ បៃតងខ្ចី
តាមក្រុងត្រូវការ វាលបុរី ...
តែចង្រៃអី្វ គេលក់ខ្ទេច។
១៦ ស្រី៖ មនុស្សកើនឡើង ក្រុងចង្អៀត ...
វាលសួនសោតទៀត គេធ្វើភ្លេច
ខ្យល់អាប់អួរពុល ជាប់ជានិច្ច ...
ធ្វើម្ដេចភ្នំពេញ អួទីនួ?
១៧ កាលជាងសែសិប ឆ្នាំមុននេះ ...
ល្បីដូចប៉ារិស កេរ្តិ៍ខ្លាំងគួរ
ភ្នំពេញអាស៊ី គជឋានសួគ៌ ...
ច្នេះឡើយពុំគួរ ធ្លាក់ដល់ម្ល៉ឹង៕
© rbu_spp Written: 9:27 pm Nov 24, Edited: 9:16 am Nov 25, 2014
#rbu_656_What’ll_Be_Phnom_Penh?
1. Strolling in Phnom Penh is a young couple,
Along streets trying to find where to sit –
Like – local as well as foreign – people,
On a bench, in a shade where, they think fit.
To pass their time in green space and reading –
They see no space available – nothing!
2. Shaking head, they look around and around,
Half squatting, a computer on their lap.
– And not a bench in a shade can be found –
Thus, scrolling their eyes on the city map.
Yonder, the pedestrians can’t cross the street,
Cars, m’bikes, tuktuks ... taking their ways of feet.
3. Look! Traffic jams at cross-roads, over there –
In rush hour and the shortest is half an hour.
Potholes in the streets, as if they don’t care,
Scattered under the very nose of the leader,
– Building the head and repairing its tail –
In cycle of corruption as things fail.
4. The couple look disappointed though smiling,
Walking on the sidewalk, they stop and talk.
“Ah, on it, pots of plants -- it's annoying!
Not just are they an eyesore, where can we walk?”
‘Tis threatening with a downpour – lo and behold!
What would we do with goods things to be told?
5. A rainstorm attacks Phnom Penh cats and dogs.
And most of its streets are thigh-deep flooded –
Although, not like in the west where it fogs.
Enjoyable are each and every kid.
Whereas the City’s streets become rivers –
And cars: Rolls-Royce, Lexus – all ... their swimmers.
6. And the anomalies? Let’s think a bit
– Fillings-in of lakes in and around town –
For land to sell as the Premier put it –
And what to do? – We have all to sit down.
And debate – On Phnom Penh of Cambodia –
Four decades back known as Pearl of Asia.
© rbu_spp 11:26 am Nov 15, 2014 Sao Puthpong, Cambodia
Like'
Puthpong Sao's photo.
6 Comments
44 Chan Rada, Noreay Ket and 42 others
Subscribe to:
Post Comments (Atom)
No comments:
Post a Comment