Monday, November 7, 2016

258. Poem #rbu_641_ស្រូវខំប្រឹងផ្លែ_ស្រែគ្មានទឹក

ស្រូវខំប្រឹងផ្លែ ស្រែខំប្រឹងជួយ ចេញផ្លែមួយៗ ជួយម្ចាស់មួយគ្រា បានផលសងទុន គ្រោះគ្មានគង្គា លើកដៃវន្ទា សុំភ្លៀងដើមដៃ។ មេឃមិនអាណិត ឥតបង្អុរភ្លៀង ភ្លៀងធ្មាក់មិនទៀង រៀងរោយតិចថ្ងៃ ធ្លាក់មករ៉ុយៗ ភ្លៀងឥតនិស្ស័យ ភ្លៀងទាំងបើកថ្ងៃ អាល័យអ្នកស្រែ។ ស្រណោះអ្នកក្រ ខំត្រដររស់ មកជួបនឹងគ្រោះ ឈ្មោះរាប់ជាខ្មែរ រស់នៅជនបទ របរធ្វើស្រែ កម្សត់ឪម៉ែ ក្មុងស្រែគ្មានស្រូវ។ © rbu_spp 7:25 pm Nov 7, 2014 Puthpong Sao Sin Piseth's photo.

No comments:

Post a Comment