Saturday, November 12, 2016

264. Poem #សត្វកំភេម

កំណាព្យនេះខ្ញុំបានតែងនិងចុះផ្សាយក្នុង Facebook កាលចុងព្រឹកថ្ងៃទី ១៥ មីនា ២០១៤ ក្រោយពីអ្នកគ្រូ សរ សុគន្ធរស បានផុស្តរូប កំភេម អ្នកគ្រូក្រមុំ សូមសួរថា "ហេតុអ្វីប្រាថ្នា កើតជាសត្វ កំភេមភ្លឺផ្លេក ស្រស់ពេកក្ដាត់?" បេះដូងប្រមាត់ គ្នារងា! ចង់នៅក្នុងដៃ អ្នកគ្រូថ្នម បន្លែងបីបម គ្រប់វេលា អង្អែលឱបថើប បានជាគ្នា ទាំងពេលនិទ្រា រាល់រាត្រី។ ស្គាល់ក្លិនហត្ថា ប្រហើរផ្អែម ស្ដាប់សៀងផ្អែមល្ហែម ពីមាត់ស្រី បបូរទុំព្រឿង គួរបេតី ស្រទន់ឥតបី ស័ព្ទសមគួរ។ ចង់ឲ្យអ្នកគ្រូ ថ្នមផ្ទប់ទ្រូង ស្ដាប់ភ្លេងបេះដូង តន្ត្រីសួគ៌ លើភ្នំសុបិន នឹងបានសួរ មានភ័ព្វស្គាល់សួគ៌ ឋានឬទេ? ចង់ឲ្យអ្នកគ្រូ ថើបផងណា ស្គាល់ក្លិននាសា ពៅមាសមេ បានស្រង់ដង្ហើម ទុកជាកេរ ពុំនោះសោតទេ កំភេមស្លាប់។ កំភេមពណ៌ភ្លឺ រលោងស្រស់ ផ្លេកៗឥតខ្ចោះ ពិតចង់ស្ដាប់ សំនៀងអ្នកគ្រូ បំពេប្រាប់ តន្ត្រីសួគ៌ស័ព្ទ ថ្នមលុះក្ស័យ។ ចង់ទំលើថ្ពាល់ អ្នកគ្រូដែរ គ្រាន់បានថើបថែទាំងយប់ថ្ងៃ ស្រង់ក្លិនក្រអូប ភ្ជាប់និស្ស័យ រួមភិសម័យ តទៅអើយ៕ © rbu_spp 10:52 am March 15, 2014 Puthpong Sao សេចក្ដីអធិប្បាយ​ comments ជា សំអាត ផ្កាយខ្មៅ កំភេមនេះខូចណាស់ ប្រយ័ត្នៗអ្នកគ្រូញិច Puthpong Sao លោក ជា សំអាត ផ្កាយខ្មៅ បែបកំភេមខ្លាចអ្នកគ្រូៗផងដែរ ដូចជាអ្នកគ្រូ Jing Jing Sar Vichdanin Phin ជាដើម តែមុខជាលួចដៀងមើលសម្រស់អ្នកគ្រូៗផងហើយ ព្រោះឱកាសមិនមែនចេះតែមានទេ។ Tuy BandMe វាវម៉ាអែម Jing Jing ហិហិហិពិតជាពីរេាះមែនហើយភ្ញាក់ផ្ឣើលខ្លាំងណាស់ណាបងប្រុស Chuk Vantha កំភេមលេងពាក្យលេងសំដី កំភេមចង់ស្រីចស្គាល់ស្នេហា កើតជាកំភេមមានវាសនា ពោលពាក្យវាចាដ៏ផ្អែមល្អែម។ កំភេមមានភព្វវាសនាខ្ពស់ ឈ្មោះក៏ពិរោះពណ៌ក៏ពេម ប្រសិនមានបានកើតជាកំភេម យកករទៅលេងនិងអន្ទាក់ហើយ ។ Puthpong Sao កំភេមផ្ញើស្នេហ៍ ពីភ្នំពេញ ចាំបងវិលវិញ ពីប៉េកាំង នឹកបងថ្ងៃយប់ សែននឹកខ្លាំង ប៉េកាំងភ្នំពេញ វិលវិញឆាប់ ។ កម្សាន្តទេ ប្អូន Chuk Vantha and 何曉萍 អ្នកគ្រូខ្ញុំអើយ បាត់ទៅណា ពុំឃើញភក្ត្រា កំភេមនឹក បានឃើញតែសារ អានទាំងព្រឹក រឭកអ្នកគ្រូ Jing Jing Sar។ ឃើញតែបុប្ផា ជំនួសភក្ត្រ ឃើញទាំងចិត្តភ្ញាក់ ផ្កាស្រស់ល្អ Make-up ឬនៅ អ្នកគ្រូ ស កូនសិស្សអ៊ូអរ ឈរចាំផ្លូវ។ Chuk Vantha ប៉េកាំងភ្នំពេញជិតបង្កើយ សម័យនេះហើយចរលឿនឆាប់ តែប្រាំមួយម៉ោងយ៉ាងប្រញាប់ ឆាប់បានជួបថ្លៃដែលរងចាំ។ Puthpong Sao នឹកកូនរកម៉ែ មែនទេបង ឆ្លើយប្រាប់អូនផង អូនសូមផ្ដាំ មួយម៉ោងមួយឆ្នាំ ចិត្តអ្នកចាំ ចុះ៦ឆ្នាំ តឹងឱរា។ Chuk Vantha ដឹងស្អីទេបងនិយាយដូចដឹង យកពាក្យត្រង់ហ្នឹងមកវាចា ធ្វើអោយរូបប្អូនណែនឱរា នឹកដល់បុប្ជាផ្ការងចាំ។ ស្ងាតកុំមាត់ណាបងប្រុស គ្រប់ពាក្យទាំងអស់ជាបណ្ដាំ យើងប្រុសដូចគ្នាពេលបែកច្រើនឆ្នាំ ពេលជួបតើយើងចាំធ្វើអ្វី? Puthpong Sao ត្រូវប៉ាច់ត្រូវម៉ាច់ ចំបេះដូង ប៉េកាំងមានដូង(?) ពុំមានត្នោត ម្ដេចគេមិនដាំ សួរដូចឆោត ឬត្នោតដាំដែរ តែមិនរស់? ប្អូន Chuk Vantha Chuk Vantha បងប្រើពាក្យរាក់តែស៊ីជំរៅ ឆ្លើយទៅខ្លាចក្រែងមិនពិរោះ ចឹងសូមបងគិតន៏យចំពោះ ត្នោតគេមិនព្រោះទេនៅស្រុកចិន។ អ្នកគ្រូ​ Jing Jing សុខសប្បាយទេបងប្រុស? Puthpong Sao សុខទុក្ខធម្មតា ណាអ្នកគ្រូ ខានជួបមុខយូរ ឃើញតែផ្កា ចេញភក្ត្រប៉ប្រិម ស្រស់អស្ចារ្យ ចិត្តនឹកស្មានថា ភក្ត្រអ្នកគ្រូ Jing Jing Sar។ Salvator Farrucci, they're found plenty here and children's pet of the season. Even their impeccably brilliant colors are the patterns Khmer weavers manage to have their handicraft silk stuff imitated. Image may contain: plant and outdoor Polo Pola November

No comments:

Post a Comment