Tuesday, November 1, 2016

248. Poem #ឆ្កែញ៉ាំង

ឆ្កែញ៉ាំងញ៉ឹងសត្វ ពួកដង្កូវ ញាត់ស៊កត្រង់ផ្លូវ សំបុកវា ខាងក្នុងមែនពិត ដឹងគ្រប់គ្នា ពុំមែនធ្វើជា កូនវាទេ។ ការពិតនោះគឺ វាពងដាក់ សំបុកសំណាក់ ពងពីមេ ដង្កូវពីក្រៅ អាហារទេ កូនញាស់ពងមេ ស៊ីដង្កូវ។ ដង្កូវកូនវា ញាស់ពីពង សត្វល្អិតពូជគ្រង ពងជាផ្លូវ សន្ដានជីវិត​​ ពួកដង្កូវ សភាវៈត្រូវ តពូជញាតិ។ កូនញាស់ចេញរូប ដង្កូវពិត វិវត្តពិនិត្យ តាមធម្មជាតិ ដង្កូវពីក្រៅ គ្រាន់ជាធាតុ អាហាររសជាតិ ឲ្យឆ្កែញ៉ាំង។ ឆ្កែញ៉ាំងប្រើជា គម្រូមួយ គតិជំនួយ វិជ្ជាតាំង ស្ថាបត្យកម្ម ទីតំណាំង សភាវៈខ្លាំង គំនិតច្នៃ។ សំបុកឆ្កែញ៉ាំង ដូចសំណង់ គម្រូរៀបប្លង់ អស្ចារ្យក្រៃ វាចេះលៃលក កែក្រឡៃ សង់ឋានអាស្រ័យ ដ៏ប្រណីត។ តែវាជាសត្វ ខុសពីមនុស្ស សំបុកវាធ្លុះ សង់ផ្ចង់ផ្ចឹត ទុកនៅប្រហោង វាពុំបិទ មនុស្សសម្អិត ជួសជុលសិន៕ កំណាព្យ​រក្សាសិទ្ធិ​ rbu_spp ថ្ងៃទី១​វិច្ឆិកា​ ២០១៣​ សៅរ៍​ ពុធពង្ស Puthpong Sao សៅរ៍ ពុធពង្ស SAO PUTHPONG © rbu_spp Reading Benefits You http://r-b-u.blogspot.com ការអានមានប្រយោជន៍ កំណាព្យបីភាសា ខ្មែរ English Français Contact: (+855)(0) 12 67 6784 អំពីផលវិបាករបស់អ្នកនិពន្ធ ក្មួយៗជាទីស្រឡាញ់!បើក្មួយៗមានបំណងក្លាយខ្លួនទៅជាកវីនិពន្ធ ក្មួយៗត្រូវស្វែងយល់ឱ្យបាន ច្បាស់អំពីផលវិបាករបស់អ្នកនិពន្ធម្នាក់ៗជាមុនសិន។ តើអ្វីជាផលវិបាកទាំងនោះ? ចំពោះទស្សនៈខ្ញុំវិញ ខ្ញុំយល់ថា« នរណាម្នាក់ក៏អាចនិពន្ធបានដែរ ឱ្យតែគេមានចិត្តចង់ មានការព្យាយាម និង មានសេចក្តីក្លាហាន ។ល។ ប៉ុន្តែអ្វីដែលពិបាកចំពោះអ្នកនិពន្ធម្នាក់ៗ នោះគឺ ការរកទស្សនៈ ដោយឡែកដើម្បីអប់រំមនុស្សនោះហើយគឺជាការពិបាក» ឧទាហរណ៍ៈ ទស្សនៈរបស់ព្រះរាជសម្ភារ ដែលជាកវីរាជសម័យក្រោយអង្គរ (សម័យឧដ្តុង្គលង្វែក) កំណាព្យឧបទេសកថារបស់ទ្រង់បានលើកឡើងថា « ខ្លែងហើរត្បិតខ្យល់»។ល។ ចំពោះទស្សនៈដោយឡែករបស់ខ្ញុំវិញ កំណាព្យដែលជាស្នាដៃរបស់ខ្ញុំៗសរសេរថា « ខ្លែងហោះត្បិតខ្សែ »។ល។ ឧទាហរណ៍ខាងលើនេះហើយ គឺជា« ទស្សនៈដោយឡែក » ដែលយើងជាកវីនិពន្ធម្នាក់ៗត្រូវតែ យល់ឱ្យបានច្បាស់។ ក្មួយៗដែលមានបំណងចង់ធ្វើជាកវីនិពន្ធ ក្មួយៗត្រូវ «ធ្វើតាមសត្វឃ្មុំដែលហើរក្រេបលំអងផ្ការាប់ សិបផ្កា ទើបបានជាទឹកដែលមានរសផ្អែមរបស់សត្វឃ្មុំ»។ ក្មួយកុំធ្វើតាមសត្វឆ្កែញាំង ដែលហើរពាំសត្វដង្កូវយកមកផ្ញាស់ធ្វើជាកូនរបស់ខ្លួននោះមិនល្អទេ។ ខ្ញុំចង់និយាយថា បើក្មួយៗចង់ធ្វើជា កវីនិពន្ធ ក្មួយកុំលួចស្នាដៃគេមកធ្វើជាស្នាដៃរបស់ខ្លួន។ ក្មួយៗធ្វើយ៉ាងណាកុំឱ្យគេមើលងាយជាតិ របស់យើង។ល។ វ៉ែន សុន

No comments:

Post a Comment