ឱ ចំប៉ីស្នេហ៍ ខែបូរមី
ដូចវង់ភ័ក្ត្រស្រី ស្រស់សោភា
នេត្រារលង់ ទ្រូងរងា
បេះដូងកំព្រា អាសូរកាយ។
ស្អាតអីស្អាតម្ល៉េះ កូនលោកណា
តើនៅកញ្ញា ឬមេម៉ាយ
ទោះជាម្ដេចម្ដា បងដាក់កាយ
ចូលកៀកឆោមឆាយ ស៊ើបការណ៍ពីត។
ចិត្តប៉ងបានអូន ជាគូគាប់
គិតថាមានភ័ព្វ ពេញជីវិត
បានបីបន្លែង គេងនែបនិត្យ
មានភ័ព្វពេញពិត ក្នុងលោកា។
បើមានគូហើយ ព្រះអើយខ្ញុំ
នឹកស្ដាយរូបម៉ុម ខូចចិន្ដា
ធ្វើម្ដេចជាតិនេះ គ្មានវាសនា
ជាតិក្រោយណាៗ ផ្សងចួបអូន៕
កំណាព្យរក្សាសិទ្ធិ៍ © Copyright rbu_spp ៨ វិច្ឆិកា ២០១៣ សៅរ៍ ពុធពង្ស Puthpong Sao
Image may contain: 1 person
No comments:
Post a Comment