
ឃើញដោះឃើញទៅ
នាងគិត៖"ដោះនៅ
មានបាត់ទៅណា
អ្នកគូរទេស្រើប
កម្រើកតណ្ហា"
ឯដោះនាងណា
នៅដដែលហ្នឹង។
នេះម៉្យាងដែរតើ
លែងខ្លួនគ្រាន់បើ
ខ្មាសអីអ៊ីចឹង
មនុស្សកើតមកស្រាត
ទាំងអស់គ្នាហ្នឹង
កុំបាច់សម្លឹង
ខ្មាសជួសនាងអី។
អ្នកលែងខ្លួននេះ
ហ៊ានម៉្លឹងពុំរិះ
កំណាញ់ចំណី
ផ្គាប់ភ្នែកអ្នកផង
ថតផ្សាយពេញដី
ហេតុចង់បានល្បី
ស្រីហ៊ានស្រាតកាយ។
ច្បាស់ណាស់មុខតែ
បើនៅស្រុកខ្មែរ
គេឌឺលែបខាយ
ហៅស្រីឥតកេរ្តិ៍
ដៀលជេរដល់ម្ដាយ
ស្រីពាក្យគេចាយ
ម្ដាយមិនប្រដៅ។
November 3, 2013 at 1:29pm កំណាព្យរក្សាសិទ្ធិ៍សៅរ៍ ពុធពង្ស Puthpong Sao
Image may contain: 1 person
The Nation Post at ASIA Community.
No comments:
Post a Comment