
Friday, November 4, 2016
254. Poem #rbu_1017_ផ្កាព្រៃក្នុងក្រុង
"ជើងគោ"ផ្កាព្រៃ រាសីឡើងខ្ពស់
មានភ័ព្វឡើងយស ឈ្មោះបុប្ផាក្រុង
ប្រុសៗព្រើតភ្ញាក់ ទាក់ភ្នែកមើលស្លុង
អារម្មណ៍ជាប់ផុង ក្នុងមន្តស្នេហ៍ស្រី។
ផ្លាព្រៃន័យប្រាប់ ភ័ព្វឡើងប្រួលប្រែ
បើមានអ្នកថែ ស្មោះស្ម័គ្រភក្ដី
ផ្កានៅញញឹម ទទួលមេត្រី
ដូចកល្យាណី គាប់ភ្នែកគ្រប់គ្នា។
នេះដូចកុមារ បើថែអប់រំ
ទោះនៅស្រុកភ្នំ ស្រែឆ្ងាយអធ្វា អធ្វា (ន.) ផ្លូវ ដងផ្លូវ
គង់ប្រែចេះដឹង មានភ័ព្វគាប់ជា
ដូច"ជើងគោ"គ្រា ដាំអមវិថី។
ដូច"ឥន្ទនេល" រីកបំព្រងឆើត
បង្ហាញភ័ក្ត្រអើត តាមផ្លូវបុរី
សោភ័ណគាប់ភ្នែក ពណ៌ស្វាយស្រស់ខ្ចី
ដូចតរុណី ពេញវ័យក្រមុំ។
រក្សាសិទ្ធិ copyright rbu_spp ថ្ងៃព្រហស្បតិ៍ទី៧ ខែមករា ឆ្នាំ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No automatic alt text available.
406 people rea

Subscribe to:
Post Comments (Atom)
No comments:
Post a Comment