Friday, November 4, 2016

253. Poem #rbu_638_វីរបុរសខ្មែរក្រោម_សឺន_គុយ_និង_សឺន_ង៉ុកថាញ់

This poem is about a village named " Đầu Bờ " of Kampuchea Krom. The poet only knows the place through reading but it is the history of this forgotten story that inspired him to write this piece. A poem by Puthpong Sao ក្បាលថ្នល់ក្បាលចិត្ត នៃជាតិខ្មែរ ចិត្តស៊ូមិនប្រែ ថែជាតិសាសន៍ កម្ពុជាក្រោម ព្រាត់មិនប្រាស ដីខ្មែរចារច្បាស់ វីរភាព។ ឧកញ៉ា សឺន គុយ ចៅហ្វាយខេត្ត ស៊ូស្លាប់បុព្វហេតុ ជាតិខ្មែរជ្រាប ឯលោក ង៉ុកថាញ់ ដែនទំនាប ជម្រាបកើតនៅ ឃុំក្បាលថ្នល់។ ខេត្តព្រះត្រពាំង ទាំងពីររូប បូជាអុជធូប ចិត្តតម្កល់ តម្កើងព្រះពុទ្ធ ធម៌កុសល ចិត្តជាតិកាន់ដល់ ស៊ូសព្វថ្ងៃ។ ជាខ្មែរម្ចាស់ដី ដែនសណ្ដរ មេគង្គបវរ ភ្ជាប់និស្ស័យ ខ្មែរនៅជាខ្មែរ ពុំកាឡៃ កែខៃតស៊ូ ការពារកេរ។ ចិត្តរួមសាមគ្គី យកសេរី ឯករាជ្យទឹកដី តចំណេរ ពីដើមរៀងមក ពុំភ្លេចទេ ដីកេរជាតិខ្មែរ វៀតណាមលេប៕ — with David Kien and Puthpong Sao. November 5, 2014 at 10:52 pm 'នេះជារូបវិចិត្រកម្មវប្បធម៌និងប្រវត្តិសាស្ត្រ ពិពណ៌នាព្រឹត្តិការណ៍ ឧកញ៉ា សឺន គុយ ចៅហ្វាយខេត្តព្រះត្រពាំងត្រូវអាជ្ញាធរយួនចាប់ចងនិងកាត់កប្រហារក្នុងឆ្នាំ ១៨៤១ ដោយសារតែលោកបានតវ៉ាប្រឆាំងនឹងអំណាចយួនដែលព្យាយាមបំផ្លាញនិងសម្លាប់ប្រពៃណី វប្បធម៌ ទំនាមទម្លាប់ និង ជីវិតខ្មែរ នៅកម្ពុជាក្រោម។' Puthpong Sao's photo. 3 Shares 36 San Pedro, ម៉្រា ជូន and 34 others

No comments:

Post a Comment