Tuesday, November 8, 2016

262. Poem #rbu_644_ស្នេហ៍លើខ្នងក្របី

ទឹកភ្នែកក្របី ឃើញស្រក់ហូរ ហាក់ចង់យំថ្ងូរ ថាធ្ងន់ណាស់ ខ្លួនស្គមកំព្រឹង ម្ចាស់អើយម្ចាស់ បានទាំងដឹងច្បាស់ មិនមេត្តា។ មិនឃាត់ទេណា រឿងសារសង ពាក្យផ្អែមអូនបង ក្នុងស្នេហា តែអាណិតផង ណាលោកណា រកទីចរចា សមគួរចុះ។ ក្របីគ្នាថ្ងូរ ហូរទឹកភ្នែក មិនហ៊ានយំយែក ក្រែងទើសខុស ចិត្តម្ចាស់គេចង នឹងកន្លុះ ជាប់នៅច្រមុះ រើទៅណា(?) ស្នេហ៍ផ្អែមក្រអូប ក្លិនស្រូវស្រែ ខ្យល់ជួយលម្ហែ អនុស្សារណ៍ ចងវេញបេះដូង វេចស្នេហា ភ្ជាប់នឹងសង្ខារ គូបេតី។ ត្រូវថែស្នេហ៍ស្មោះ ទៅថ្ងៃមុខ រក្សាចិត្តទុក ពេញភក្ដី កុំក្បត់គ្នាហើយ ដៀលក្របី មិនធ្វើសាក្សី ជួយចាំស្នេហ៍។ © rbu_spp 10:49 am Nov 9, 2014 Puthpong Sao No automatic alt text available.

No comments:

Post a Comment