Saturday, November 26, 2016

275. Poem #rbu_ពន្លឺបាំងថ្ងៃ

ការអានមានប្រយោជន៍ កំណាព្យ៣ភាសា Reading Benefits You, Poems in 3 Languages: ពន្លឺបាំងថ្ងៃ ដៃបាំងមាត់ ចង់ថ្លែងប្រាកដ ពាក្យអ្វីណា ពុំហ៊ានហាមាត់ ដ្បិតសង្កា ក្រែងហាកាលណា ធ្លាក់ដុំពេជ្រ។ ទន្តាសចាំង រូវជិរា ផ្លេកៗអស្ចារ្យ ចាំងរំលេច ឃើញនេត្ររលង់់ ភ្លឺព្រិចៗ ញញឹមជានិច្ច ភ័ក្ត្រស្រស់ស្រាយ។ ពន្លឺរាត្រី ឬអ្វីនាង ព្រាលៗព្រាងៗ រាងស្រឡាយ សម្រស់ផូរផង់ ភ័ក្ត្រឆោមឆាយ ឬរង្សីកាយ កែវឆោមយង់។ គន់មើលទៅភ័ក្ត្រ សមសោភា ស្រលូនកេសា ម្រាមបញ្ចង់ នាសាសមសល់ យល់ទម្រង់ ទាស់តែពុំចង់ បង្ហាញធ្មេញុ។ Puthpong Sao November 26, 2013 at 9:31am

274. Poem អ្នកអត់គ្នាអត់

អ្នកអត់គ្នាអត់ .. កូរពោះកម្សត់ .. ឃើញនំគ្នាឃ្លាន .. មិនដឹងធ្វើម៉េច .. ឲ្យដូចអ្នកមាន .. ខ្លួនក្រពោះឃ្លាន .. កូរឮគ្រូកៗ។ មាត់អង្វរពោះ .. មេត្តាកុំឈ្លោះ .. ពោះអើយកុំលូក .. មាត់ខ្ញុំក៏ឃ្លាន .. ហ៊ានសុំបងឈូក .. បើពោះគ្រូកៗ .. ក្រែងឈូកឈប់ឲ្យ។ Puthpong Sao shared ធីតា ឈូករ័ត្ន's photo. November 26, 2013 at 8:39am Image may contain: food ធីតា ឈូករ័ត្ន with ធីតា ឈូករ័ត្ន. November 24, 2013 at 12:21pm ·

273. Poem #rbu_Policemen

មួយជើងធាក់ម៉ាំង ប៉័ងបុកប្រាវ អាចធ្លុះហែកអាវ ធ្លាយដល់ថ្លើម មួយជើងសាហាវ ផ្ដាច់ដង្ហើម ឫកកាចសម្បើម ឃោរឃៅក្រៃ។ ប៉ូលីសស្រុកខ្មែរ ពូកែខ្លាំង ខាងច្បាំងតតាំង មិនសំចៃ ព្រលះវាយរាស្ត្រ ហ៊ានប្រល័យ សម្លាប់ទាំងថ្ងៃ ទីសាធារណ៍។ Puthpong Sao shared The Nation Post's photo. November 26, 2013 at 8:16am Image may contain: 2 people

272. Poem AT THE ASIA FOUNDATION

(My Two Poems Read) នៅឯពិធីសម្ពោធបើកពិពរណ៍ "វិចិត្រសាលសិល្បៈសហគមន៍" រៀបចំដោយ អង្គការមូលនិធិអាស៊ី នៅការិយាល័យកណ្ដាលនៃអង្គការ កាលពីព្រលប់មិញ កំណាព្យទាំងពីរនេះ មួយជាភាសាខ្មែរ (ខ្ញុំបានសរសេរកាលយប់ថ្ងៃច័ន្ទទី២៤វិច្ឆិកា) និងមួយទៀតជាភាសាអង់គ្លេស (ខ្ញុំបានសរសេរកាលព្រឹកមិញថ្ងៃអង្គារទី២៥វិច្ឆិកា) ត្រូវបានអាន៖ មួយជាភាសាខ្មែរ ខ្ញុំបានអានឆ្លងឆ្លើយជាមួយកញ្ញា វង្ស សុជាតា ឯមួយទៀតជាភាសាអង់គ្លេសអានដោយអ្នកនិពន្ធអាមេរិកាំង នាង Elizabeth Lisa. - With Artist Khiang Hei, Dr. Theresa de Langis, Kara Kristin Spore, Silas Everett (Country Representative of The Asia Foundation, the host), Elizabeth Lisa, Vong Socheata, Vicheanon Khieu, Patrick Mosolf, Andrew Jilani, François Vioud and Silvia Anaid Gr, Laura, Seng Visal, Prak Kannith and others. After the reading I was given one thumb-up after another by participants in the audience. My special thank goes to Khiang Hei for invitation and The Asia Foundation and Silas Everett for the first quarterly event, and all the audience for their likes and applause. rbu 656 -- What’ll Be Phnom Penh? 1. Strolling in Phnom Penh is a young couple, Along streets trying to find where to sit – Like – local as well as foreign – people On a bench, in a shade where, they think fit. To pass their time in green space and reading – They see no space available – nothing! 2. Shaking head, they look around and around, Half squatting, a computer on their lap. – And not a bench in a shade can be found – Thus, scrolling their eyes on the city map. Yonder, the pedestrians can’t cross the street, Cars, m’bikes, tuktuks ... taking their ways of feet. 3. Look! Traffic jams at cross-roads, over there – In rush hour and the shortest is half an hour. Potholes in the streets, as if they don’t care, Scattered under the very nose of the leader, – Building the head and repairing its tail – In cycle of corruption as things fail. 4. The couple though smiling look disappointed, Walking on the sidewalk, they stop and talk. “On it, pots of plants as decorated! Not just are they an eyesore, where can we walk?” ‘Tis threatening with a downpour – lo and behold! What would we do with goods things to be told? 5. A rainstorm attacks Phnom Penh cats and dogs. And most of its streets are thigh-deep flooded – Although, not like in the west where it fogs. Enjoyable are each and every kid. Whereas the City’s streets become rivers – And cars: Rolls-Royce, Lexus – all ... their swimmers. 6. And the anomalies? Let’s think a bit – Fillings-in of lakes in and around town – For land to sell as the Premier put it – And what to do? – We have all to sit down. And debate – On Phnom Penh of Cambodia – Four decades back known as Pearl of Asia. © rbu_spp 11:26 am Nov 15, 2014 Sao Puthpong, Cambodia rbu 655 -- ក្រុងយើងយ៉ាងណា? ១ ពោល៖គូស្រករក្មេង ដើរស្វែងរក ... ម្លប់ឈើនឹងជ្រក អង្គុយអាន កៅអីឯណា រកពុំបាន ... ស្រី៖“ តើឲ្យយើងអាន នៅទីណា?” ២ ប្រុស៖ “នៅក្នុងកែវភ្នែក ទាំងគូថ្លៃ ,,, ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា សមនឹងសម្រស់ កែវជីវា ... គន់មើលលោកា ទុក្ខក្នុងចិត្ត”។ ៣ “រមួលឈឺចាប់ ប្រាប់ពុំបាន ... រងាទាំងប្រាណ ទុក្ខរួមរឹត មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ... ស្រោបជិតបាំងបាត់ សម្រស់ស្រី”។ ៤ ស្រី៖ “ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ... ម៉ូតូឡានត្រូវ ហែលដូចត្រី កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ... ប្រែមុខមាត់ថ្មី លិចក្រោមទឹក” ។ ៥ ប្រុស៖ Lexus, Rolls-Royce ទយគូទទល់ ,,, មកទើរនិងយល់ ស្នូរគគ្រឹក បំពង់ផ្សែងឈ្លក់ លាន់សន្ធឹក ... ហែលគោកទាំងព្រឹក កណ្ដាលក្រុង។ ៦ អ្នកដើរនុ៎ះ ន៎ រកឆ្លងផ្លូវ ... ម៉ូតូឡានត្រូវ ស្ទះកកស្លុង ឈប់លើគំនូស ថ្មើរជើងហ្នុង ... ហេតុអ្វីក៏ក្រុង ភ្លេចកម្រ។ ៧ មើលចុះឡាននោះ បរកាត់វឹង ... ច្រាសផ្លូវទទឹង ចរាចរណ៍ មិនខ្វល់គេឯង ជែងអ៊ូអរ ... គិតងាយ ការក្រ ខ្វះសណ្ដាប់។ ៨ ស្រី៖ មើលលើចិញ្ចើម សម្រាប់ថ្មើរ ... គ្នាបានអ្វីដើរ បើណែនតាប់ ម៉ូតូឡានចត ទទឹងស្រាប់ ... ឃើញរឹតតែយ៉ាប់ ផើងផ្កាបាំង។ ៩ ចិញ្ចើមផ្លូវសោត កោតតែមាន ... ការ៉ូបំពាន ខ្ពស់ទាបតាំង ដេរដាសដោយអ្វី រាំងបង្ខាំង ... ដូចលេណចម្បាំង ក្នុងធានី។ ១០ បើនឹងដើរលេង តាមឧទ្យាន ... ក៏ពុំឃើញមាន សួនជាទី អង្គុយកម្សាន្ត ជារមណីយ៍ ... គេលក់ខ្ទេចខ្ទី គ្មានចន្លោះ។ ១១ ប្រុស៖ តើក្រុងនៃយើង គួរយ៉ាងម៉េច? ... ជើងត្បូងកើតលិច ពុលហប់ខ្សោះ ផ្សែងម៉ូតូឡាន ធាតុពុលសោះ ... អួរអាប់ទាំងអស់ បរិស្ថាន ។ ១២ លម្ហបៃតង ក្រុងត្រូវមាន ... គេលក់បំពាន ធ្វើមានបាន កើបលុយដុល្លារ ដូរម៉ូដឡាន ... សង់គេហដ្ឋាន លើសវាំងស្ដេច។ ១៣ មើលតែបឹងកក់ ឃើញស្រាប់ហើយ ... គឺជាចម្លើយ ច្បាស់ជាស្រេច បូមដីលុបបឹង ឡើងគោកខ្សាច់ ... ចង់ថាមិនបាច់ មានសួនហ្អី?! ១៤ បរិស្ថានមាត់បឹង ទីនេះល្អ ... បើទុកលម្ហ បៃតងខ្ចី តាមក្រុងត្រូវការ វាលបុរី ... តែចង្រៃអី្វ គេលក់ខ្ទេច។ ១៥ ស្រី៖ មនុស្សកើនឡើង ក្រុងចង្អៀត ... វាលសួនសោតទៀត គេធ្វើភ្លេច ខ្យល់អាប់អួរពុល ជាប់ជានិច្ច ... ធ្វើម្ដេចភ្នំពេញ ក្លាយឋានសួគ៌? ១៦ កាលជាងសែសិប ឆ្នាំមុននេះ ... ល្បីដូចប៉ារិស កេរ្តិ៍ខ្លាំងគួរ ភ្នំពេញអាស៊ី គជឋានសួគ៌ ... ពុំឡើយនឹងគួរ ធ្លាក់ដល់ម្ល៉ឹង៕ © rbu_spp 9:16 am Nov 25, 2014 Puthpong Sao, Cambodia Reading at a Nov 25, 2014 evening event at Asia Foundation Head Office, Phnom Penh. Puthpong Sao's photo. Puthpong Sao's photo. LikeShow more reactionsCommentShare 28 Leng Monipheap, Zanet Chheng and 26 others 1 share 4 Comments Comments Theresa de Langis Theresa de Langis Thanks for posting Puthpong Sao! November 26, 2014 at 7:33am · Unlike · 1 Puthpong Sao Puthpong Sao Regret you had left before reading time last night, dear Dr. Theresa de Langis. 14 hrs · Edited · Like Theresa de Langis Theresa de Langis Me too! But trust Elizabeth did a great job! November 26, 2014 at 1:26pm · Unlike · 2 Ravuth Chung Ravuth Chung Love it November 26, 2014 at 2:19pm · Unlike · 1

271. Poem #rbu_657_ភ្នំពេញ_ក្រុងក្រឡា

(ភ្នំពេញ ប៉ារិស៍ វ៉ាស្ហ៊ិងតឹន ប្លង់ដើមដូចគ្នា Poem for Community Arts Gallery at The Asia Foundation អំពី វិចិត្រសាលសិល្បៈសហគមន៍ នៅ មូលនិធិអាស៊ី) ភ្នំពេញឃើញជា ក្រុងក្រឡា រំឭកឡើងថា រាជធានី នៃកម្ពុជា ដូចក្រុងពីរ លើព្រះធរណី ពីរទៀតអ្វី? មួយរដ្ឋធានី នៃបារាំង ល្បីល្បាញឈ្មោះខ្លាំង លើផែនដី គឺប៉ារីស៍ណ៎ា៎ ចុះទីបី? វ៉ាស្ហ៊ិងតឹន ដី អាមេរិក។ ធានីពីរនេះ ដូចភ្នំពេញ មើលប្លង់ដើមវិញ ដូចក្រុងពេជ្រ មានជ្រុងមុខខ្នាត ចាំងរំលេច ដូចផ្កាយព្រិចៗ លើផែនដី។ ម្ដេចក៏មានគាប់ ភ័ព្វចួនគ្នា តើអ្វីនោះជា គោលសក្ខី អាចបញ្ជាក់ប្រាប់ ចំសេចក្ដី ដើម្បីឲ្យដឹង ប្លង់ដើមដូច? ភ្នំពេញ ប៉ារីស៍ វ៉ាស្ហ៊ិងតឹន ផ្គូផ្គងមើលសិន ខុសធំតូច ក្រុងទាំងបីនេះ ពេលបណ្ដូច ប្លង់ដើមមេដូច ប្រហែលគ្នា។ ទាំង វ៉ាស្ហ៊ិងតឹន និង ភ្នំពេញ ក្រឡាដើមវិញ ចេញរូបជា ដូចប៉ារីស៍ដែរ ព្រោះតែវា អ្នកគូរដូចគ្នា គឺបារាំង។ គឺវិស្វករ បារាំងគូរ ប្លង់ដើមពីយូរ យោងតឹកតាង ឯកសារចារទុក ជាសំអាង ក្រុងបីតំណាង ប្លង់ដើមមួយ៕ រូបថត នៅ The Asia Foundation Nov 25, 2014 © rbu_spp 8:56 pm Nov 26, 2014 Sao Puthpong Puthpong Sao's photo. 'Mr. Silas Everett, country representative for The Asia Foundation, Khmer-American Artist Khiang Hei and British reporter for @[154245617928723:274:The Phnom Penh Post] Ms. Harriet Fitch Little.' 'ការអានកំណាព្យ នៅ The Asia Foundation ខ្ញុំ និង កញ្ញា វង្ស សុជាតា អានកំណាព្យឆ្លើយឆ្លង "ក្រុងយើងយ៉ាងណា" ដែលខ្ញុំសរសេរសម្រាប់ពិធីបើក ពិពរណ៍ វិចិត្រសាលសិល្បៈសហគមន៍ រៀបចំដោយអង្គការ មូលនិធិអាស៊ី The Asia Foundation នៅការិយាល័យកណ្ដាលអង្គការ នាព្រលប់ថ្ងៃអង្គារ ទី២៥ វិច្ឆិកា ២០១៤។ នេះជាព្រឹឹត្តិការណ៍ទី១ នៃព្រឹត្តិការណ៍ប្រចាំត្រីមាសរបស់អង្គការ។ #rbu_655_ក្រុងយើងយ៉ាងណា? ១ ពោល៖ គូស្រករក្មេង ដើរស្វែងរក ... ម្លប់ឈើនឹងជ្រក អង្គុយអាន កៅអីឯណា រកពុំបាន ... ស្រី៖“ តើឲ្យយើងអាន នៅទីណា?” ២ ប្រុស៖ “នៅក្នុងកែវភ្នែក ទាំងគូថ្លៃ ,,, ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា សមនឹងសម្រស់ កែវជីវា ... គន់មើលលោកា ទុក្ខក្នុងចិត្ត”។ ៣ “រមួលឈឺចាប់ ប្រាប់ពុំបាន ... រងាទាំងប្រាណ ទុក្ខរួមរឹត មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ... ស្រោបជិតបាំងបាត់ សម្រស់ស្រី”។ ៤ ស្រី៖ “ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ... ម៉ូតូឡានត្រូវ ហែលដូចត្រី កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ... ប្រែមុខមាត់ថ្មី លិច.ក្រោមទឹក” ។ ៥ ប្រុស៖ Lexus, Rolls-Royce ទយគូទទល់ ,,, មកទើរនិងយល់ ស្នូរគគ្រឹក បំពង់ផ្សែងឈ្លក់ លាន់សន្ធឹក ... ហែលគោកទាំងព្រឹក កណ្ដាលក្រុង។ ៦ អ្នកដើរនុ៎ះ ន៎ រកឆ្លងផ្លូវ ... ម៉ូតូឡានត្រូវ កកស្ទះស្លុង ឈប់លើគំនូស ថ្មើរជើងហ្នុង ... ហេតុអ្វីក៏ក្រុង ភ្លេចកម្រ។ ៧ មើលចុះឡាននោះ បរកាត់វឹង ... ច្រាសផ្លូវទទឹង ចរាចរណ៍ មិនខ្វល់គេឯង ជែងអ៊ូអរ ... គិតងាយ ការក្រ ខ្វះសណ្ដាប់។ ៨. ហូ៎ នោះ ម៉ាំង! ប្រាវ! ខ្ពោកលើដី ... ទាំងប្រុសទាំងស្រី ដួលមុខផ្កាប់ ឈាមហូរដាបខ្លួន ដេកស្ដូកស្លាប់ ... ដូចស្រុកឥតច្បាប់ ផុយជីវិត។ ៩ ស្រី៖ មើលលើចិញ្ចើម សម្រាប់ថ្មើរ ... គ្នាបានអ្វីដើរ បើណែនពិត ម៉ូតូឡានចត ទទឹងជិត ... ឃើញរឹត តែយ៉ាប់ ផើងផ្កាបាំង។ ១០ ចិញ្ចើមផ្លូវសោត កោតតែមាន ... ការ៉ូបំពាន ខ្ពស់ទាបតាំង ដេរដាសដោយអ្វី រាំងបង្ខាំង ... ដូចលេណចម្បាំង ក្នុងធានី។ ១១ បើនឹងដើរលេង តាមឧទ្យាន ... ក៏ពុំឃើញមាន សួនជាទី អង្គុយកម្សាន្ត ជារមណីយ៍ ... គេលក់ខ្ទេចខ្ទី គ្មានចន្លោះ។ ១២ ប្រុស៖ តើក្រុងនៃយើង គួរយ៉ាងម៉េច? ... ជើងត្បូងកើតលិច ពុលហប់ខ្សោះ ផ្សែងម៉ូតូឡាន គ្មានចម្រោះ ពុលសព្វទាំងអស់ បរិស្ថាន ។ ១៣ លម្ហបៃតង ក្រុងត្រូវមាន ... គេលក់បំពាន ធ្វើមានបាន កើបលុយដុល្លារ ដូរម៉ូដឡាន ... សង់គេហដ្ឋាន លើសវាំងស្ដេច។ ១៤ មើលតែបឹងកក់ ឃើញស្រាប់ហើយ ... គឺជាចម្លើយ ច្បាស់ជាស្រេច បូមដីលុបបឹង ឡើងគោកខ្សាច់ ... ចង់ថាមិនបាច់ មានសួនហ្អី?! ១៥ បរិស្ថានមាត់បឹង ទីនេះល្អ ... បើទុកលម្ហ បៃតងខ្ចី តាមក្រុងត្រូវការ វាលបុរី ... តែចង្រៃអី្វ គេលក់ខ្ទេច។ ១៦ ស្រី៖ មនុស្សកើនឡើង ក្រុងចង្អៀត ... វាលសួនសោតទៀត គេធ្វើភ្លេច ខ្យល់អាប់អួរពុល ជាប់ជានិច្ច ... ធ្វើម្ដេចភ្នំពេញ អួទីនួ? ១៧ កាលជាងសែសិប ឆ្នាំមុននេះ ... ល្បីដូចប៉ារិស កេរ្តិ៍ខ្លាំងគួរ ភ្នំពេញអាស៊ី គជឋានសួគ៌ ... ច្នេះឡើយពុំគួរ ធ្លាក់ដល់ម្ល៉ឹង៕ © rbu_spp Written: 9:27 pm Nov 24, Edited: 9:16 am Nov 25, 2014 #rbu_656_What’ll_Be_Phnom_Penh? 1. Strolling in Phnom Penh is a young couple, Along streets trying to find where to sit – Like – local as well as foreign – people, On a bench, in a shade where, they think fit. To pass their time in green space and reading – They see no space available – nothing! 2. Shaking head, they look around and around, Half squatting, a computer on their lap. – And not a bench in a shade can be found – Thus, scrolling their eyes on the city map. Yonder, the pedestrians can’t cross the street, Cars, m’bikes, tuktuks ... taking their ways of feet. 3. Look! Traffic jams at cross-roads, over there – In rush hour and the shortest is half an hour. Potholes in the streets, as if they don’t care, Scattered under the very nose of the leader, – Building the head and repairing its tail – In cycle of corruption as things fail. 4. The couple look disappointed though smiling, Walking on the sidewalk, they stop and talk. “Ah, on it, pots of plants -- it's annoying! Not just are they an eyesore, where can we walk?” ‘Tis threatening with a downpour – lo and behold! What would we do with goods things to be told? 5. A rainstorm attacks Phnom Penh cats and dogs. And most of its streets are thigh-deep flooded – Although, not like in the west where it fogs. Enjoyable are each and every kid. Whereas the City’s streets become rivers – And cars: Rolls-Royce, Lexus – all ... their swimmers. 6. And the anomalies? Let’s think a bit – Fillings-in of lakes in and around town – For land to sell as the Premier put it – And what to do? – We have all to sit down. And debate – On Phnom Penh of Cambodia – Four decades back known as Pearl of Asia. © rbu_spp 11:26 am Nov 15, 2014 Sao Puthpong, Cambodia Like' Puthpong Sao's photo. 6 Comments 44 Chan Rada, Noreay Ket and 42 others

Thursday, November 17, 2016

270. Poem #rbu_982_ម្ជូរព្រលឹត

(គ្រួសារពីដើមគេបង្ហាត់កូនឲ្យចេះធ្វើនំចំណីខ្លួនឯងក្នុងផ្ទះ ឥឡូវគេមានទម្លាប់នាំកូនទិញស្រាប់ៗ) ម្ជូរស្រែក្បែរជិតព្រលឹតងាយ ឆ្ងាញ់ហួសនិយាយហូបពេលឃ្លាន មិនថាអ្នកក្រឬអ្នកមាន នឹកឃ្លានព្រលឹតម្ជូរស្រែហ្នឹង។ ព្រលឹតក្នុងស្រែដុះក្បែរស្រូវ រៀងអាយក្បែរផ្លូវត្រពាំងបឹង ក្រឡេកឃើញជិតគិតសម្លឹង ប្រើម្ជូរត្រួយថ្នឹងអំពិលខ្ចី? ឬផ្លែសណ្ដាន់បានដូចគ្នា ក្រៀមស្រស់គូវាយ៉ាងណាក្ដី ឬអំពិលទុំតាមមេត្រី តែកុំភ្លេចអីបង់ព្រហក់។ ប្រហុកកំភ្លាញឬកន្ធរ... តាមគាប់រើសយក៍កុំភ្លេចភ្លក្ស ត្រីជញ្ជាត់ចាំឬត្រីផ្ទក់ ក្រាញ់កញ្ចុះលក់ពងពេញពោះ។ ឬកំពឹសក្ដាមតាមរកបាន ដាំលើចង្ក្រានជូរតាមឈ្មោះ កុំចោលម្អមស្រែក្បែរភ្លឺភ្លោះ សមយសរសក្លិនម្ជូរព្រលឹត។ ព្រលឹតគិតទៅនៅមានគ្នា ត្រកួនគូវាមិនភ្លេចគិត ជំនួសគ្នាបានដូចជាមិត្ត ត្រកួនព្រលឹតម្ជូរស្រែខ្មែរ។ រឿងខុសគ្នាមួយគួរសម្គាល់ ចុងភៅស្លផ្ទាល់ដឹងល្បិចកែ គេបង់ម្ជូរមុនព្រលឹតដែរ រីឯត្រកួនម្ជូរបង់ក្រោយ។ នេះព្រោះព្រលឹតឆាប់ផុយជាង ចុងភៅវៃវាងបង់ម្ជូរឲ្យ ព្រលឹតកុំផុយម្ទេសបណ្ដោយ ត្រកួនម្ជូរក្រោយម្អមបញ្ចប់។ រក្សាសិទ្ធិ copyright rbu_spp ៥:១៥ ល្ងាច អង្គារទី១៧ វិច្ឆិកា ២០១៥ សៅរ៍ ពុធពង្ស Puthpon

Wednesday, November 16, 2016

269. Poem #បឹងឈូក​

Puthpong Sao shared Keo Chanbo's photo. November 16, 2013 at 9:36am · ការអានមានប្រយោជន៍ កំណាព្យ ៣ ភាសា ខ្មែរ(Khmer) English Français: Reading Benefits You http://r-b-u.blogspot.com ទេសភាពបឹងឈូក នឹករឿងអតីត .. ឈូកនិងព្រលឹត ជីវិតរាស្ត្រខ្មែរ មកដល់ឥឡូវ សមណាស់គួរតែ ជីវភាពរាស្ត្រខ្មែរ ប្រែមិនលំបាក។ កាលដើមផលឈូក បឹងសម្បត្តិរដ្ឋ ទោះក្រកម្សត់ រដ្ឋនៅបរិច្ចាគ រស់ឃ្លានមិនអត់ តែរាស្ត្រមិនចាក ភូមិស្រុកលំបាក ស៊ីឈ្នួលស្រុកគេ។ Image may contain: 2 people , outdoor Keo Chanbo with Pheaktra Say.

268. Poem #សម្រស់ស្រីខ្មែរ

Puthpong Sao shared The Video Today's photo. November 16, 2013 at 4:15pm · Reading Benefits You http://r-b-u.blogspot.com សម្រស់ស្រីខ្មែរ ស្លៀកពាក់ហ្នឹង ស្អាតម៉្លឹង គាប់ភ្នែកចិត្ត ឃើញដូចឋិត តុសិត សួគ៌អប្សរ ពេញសោភ័ណ សែនស្រស់ ស្អាតបវរ ដូចកិន្នរ ឈររង់ បង្អួតកាយ។ តើនរណា មិនថា សរសើរនាង ដូចទ្រង់យាង ចេញរាង ត្រគាកសាយ ចង្កេះក្លំ ស័ក្តិសម មើលពុំណាយ ចិត្តស្រមៃ អាល័យ នឹកថ្ងៃយប់។ ឱកញ្ញា ធីតា ហង្សពីសួគ៌ ពេញចំតួ សួស្ដី សិរីគ្រប់ សម្រស់ស្រី បេតី សុគន្ធអប់ ចិត្តសំណព្វ ស្នេហា អប្សរា៕ ឃើញឈ្មោះនាង"ម៉ារីនី" ខ្ញុំនឹកដល់ចម្រៀងមួយបទ ដែលខ្ញុំបានតែងក្នុងឆ្នាំ១៩៨៣ "សុបិនរាត្រី"៖ បន្ទរ "គេងស្រមៃនឹកអស់អនុស្សាវរីយ៍ ម៉ារីនីវាចា ចិន្តារៀមព្រួយ ពុំដឹងរឿងអ្វី យប់ជ្រៅ ភ្នែកធ្មេចទៅហើយ ម្ដេចឡើយនៅតែឃើញស្រី សុបិនរាត្រី ស្នេហាភក្ដីឬមួយយ៉ាងណា។ សៅរ័ ពុធពង្ស Image may contain: 2 people The Video Today at ASIA Communi

Sunday, November 13, 2016

267. Poem Mushroom Monk

A Cambodian Buddhist monk sits beside a long log covered with wild mushrooms sprouting from it in Areng Area, Cardamom mountain range, Cambodia. The area has been under threats of development of which local as well as general public in the kingdom and wildlife and fauna activists - home and international alike - smell the deforestation would destroy the mother nature there like in Prey Lang. ដែនព្រៃអារែងកន្លែងចុងក្រោយ ប្រឹងស្រែកដង្ហោយឲ្យជួយសង្គ្រោះ ព្រៃជីវិតជាតិអាចពាយបាត់ឈ្មោះ បាត់រូបរងគ្រោះព្រោះឈ្មួញឫស្យា។ ព្រះសង្ឃគង់ទាបអែបគល់ផ្សិតព្រៃ ព្រួយក្នុងហឫទ័យខ្វល់នឹងវាសនា ធម្មជាតិអារែងកេរពីដូនតា ត្រូវទឹកដុល្លារជ្រមុជសម្លាប់។

266. Poem #rbu_646_វីឡាអ្នកស្រែ

វីឡាស្រុកស្រែ រាស្ត្រខ្មែររស់នៅ គន់មើលយូរទៅ ភ្នែករេរំពៃ សម្បត្តិស្រុកខ្មែរ សំបូរឈើព្រៃ ចុះតើហេតុអ្វី រាស្ត្រជ្រកខ្ទមស្លឹក? វីឡាអ្នកស្រែ ស្រុកខ្មែរស្លឹកខ្ទម កម្សត់ទាំងព្រម រស់នៅប្រញឹក ប្រជែងនឹងក្រ លំបាកស៊ាំថ្នឹក ដូចរស់ក្នុងសឹក(១) រំលស់គម្លាន។ ឈើព្រៃកាប់វាល ត្រងោលទាំងភ្នំ ពួកឈ្មួញអ្នកធំ រំលំទន្ទ្រាន លក់ឈើកើបលុយ ធ្វើសេដ្ឋីមាន រាស្ត្រក្ររស់គ្មាន ផ្ទះឈើជ្រកនៅ។ ស្រុកសំបូរឈើ សម្បត្តិធម្មជាតិ ធនធានពេញព្រាត ពិនិត្យជាក់ទៅ ម្ដេចមានតែឈ្មួញ អ្នកធំញាតិផៅ អភិវឌ្ឍន៍ស្អីទៅ ទុក្ខរាស្ត្រឥតល្ហែ។ អាណិតតែរាស្ត្រ តើរស់យ៉ាងណា ចង់បានវីឡា ថ្មនឹងគេដែរ ឬត្រឹមផ្ទះឈើ ជារាស្ត្រអ្នកស្រែ អភព្វអ្វីខ្មែរ រាស្ត្រក្រហួសថ្លែង៕ សឹក (១) = សង្គ្រាម © rbu_spp 8:25 pm, Nov 14, 2014 Puthpong Sao No automatic alt text available. 9 Comments

265. Poem #rbu_979_À_Bas_les_Terroristes!

#rbu_979_À_Bas_les_Terroristes! François Hollande, Chef d'État français a dit, Contre les attaques terroristes à Paris, De les suivre jusque même dans leurs trous de la mort, Et de tuer tous ces criminels à sang-froid. Des militants ISIS ont attaattaqué Paris, Considéré comme site touristique Paradis, Faisant plusieurs centaines de morts et blessés, Et donc menaçant la paix du monde tout entier. Réveillant toute la planète à grand peur, Se mettant debout contre la grande terreur, Le monde condamne ces actes onéreux, S'apprêtant à contre-attaquer tant mieux. Finissant son allocution à voix en transes François Hollande a dit «Vive la France!» Et certes non pas «À bas les terroristes!» On le veut, «Nous met-on debout les pacifistes!» Depuis les attentats contre les Tours Jumeaux, À New York, le monde toujours s'éveille en sanglots, En l'an deux mille un, le onze du Septembre, Avant ces crimes à Paris, ce Novembre. https://www.facebook.com/plugins/video.php… © copyright rbu_spp Samedi le 14 Novembre 2015 à 3:01 pm Puthpong Sao shared FRANCE 24's videoPuthpong Sao shared FRANCE 24's video. 1 Year Ago See Your Memories FRANCE 24 November 14, 2015 · Attentats terroristes à #Paris : État d'urgence décrété - Allocution de François Hollande Pause

Saturday, November 12, 2016

264. Poem #សត្វកំភេម

កំណាព្យនេះខ្ញុំបានតែងនិងចុះផ្សាយក្នុង Facebook កាលចុងព្រឹកថ្ងៃទី ១៥ មីនា ២០១៤ ក្រោយពីអ្នកគ្រូ សរ សុគន្ធរស បានផុស្តរូប កំភេម អ្នកគ្រូក្រមុំ សូមសួរថា "ហេតុអ្វីប្រាថ្នា កើតជាសត្វ កំភេមភ្លឺផ្លេក ស្រស់ពេកក្ដាត់?" បេះដូងប្រមាត់ គ្នារងា! ចង់នៅក្នុងដៃ អ្នកគ្រូថ្នម បន្លែងបីបម គ្រប់វេលា អង្អែលឱបថើប បានជាគ្នា ទាំងពេលនិទ្រា រាល់រាត្រី។ ស្គាល់ក្លិនហត្ថា ប្រហើរផ្អែម ស្ដាប់សៀងផ្អែមល្ហែម ពីមាត់ស្រី បបូរទុំព្រឿង គួរបេតី ស្រទន់ឥតបី ស័ព្ទសមគួរ។ ចង់ឲ្យអ្នកគ្រូ ថ្នមផ្ទប់ទ្រូង ស្ដាប់ភ្លេងបេះដូង តន្ត្រីសួគ៌ លើភ្នំសុបិន នឹងបានសួរ មានភ័ព្វស្គាល់សួគ៌ ឋានឬទេ? ចង់ឲ្យអ្នកគ្រូ ថើបផងណា ស្គាល់ក្លិននាសា ពៅមាសមេ បានស្រង់ដង្ហើម ទុកជាកេរ ពុំនោះសោតទេ កំភេមស្លាប់។ កំភេមពណ៌ភ្លឺ រលោងស្រស់ ផ្លេកៗឥតខ្ចោះ ពិតចង់ស្ដាប់ សំនៀងអ្នកគ្រូ បំពេប្រាប់ តន្ត្រីសួគ៌ស័ព្ទ ថ្នមលុះក្ស័យ។ ចង់ទំលើថ្ពាល់ អ្នកគ្រូដែរ គ្រាន់បានថើបថែទាំងយប់ថ្ងៃ ស្រង់ក្លិនក្រអូប ភ្ជាប់និស្ស័យ រួមភិសម័យ តទៅអើយ៕ © rbu_spp 10:52 am March 15, 2014 Puthpong Sao សេចក្ដីអធិប្បាយ​ comments ជា សំអាត ផ្កាយខ្មៅ កំភេមនេះខូចណាស់ ប្រយ័ត្នៗអ្នកគ្រូញិច Puthpong Sao លោក ជា សំអាត ផ្កាយខ្មៅ បែបកំភេមខ្លាចអ្នកគ្រូៗផងដែរ ដូចជាអ្នកគ្រូ Jing Jing Sar Vichdanin Phin ជាដើម តែមុខជាលួចដៀងមើលសម្រស់អ្នកគ្រូៗផងហើយ ព្រោះឱកាសមិនមែនចេះតែមានទេ។ Tuy BandMe វាវម៉ាអែម Jing Jing ហិហិហិពិតជាពីរេាះមែនហើយភ្ញាក់ផ្ឣើលខ្លាំងណាស់ណាបងប្រុស Chuk Vantha កំភេមលេងពាក្យលេងសំដី កំភេមចង់ស្រីចស្គាល់ស្នេហា កើតជាកំភេមមានវាសនា ពោលពាក្យវាចាដ៏ផ្អែមល្អែម។ កំភេមមានភព្វវាសនាខ្ពស់ ឈ្មោះក៏ពិរោះពណ៌ក៏ពេម ប្រសិនមានបានកើតជាកំភេម យកករទៅលេងនិងអន្ទាក់ហើយ ។ Puthpong Sao កំភេមផ្ញើស្នេហ៍ ពីភ្នំពេញ ចាំបងវិលវិញ ពីប៉េកាំង នឹកបងថ្ងៃយប់ សែននឹកខ្លាំង ប៉េកាំងភ្នំពេញ វិលវិញឆាប់ ។ កម្សាន្តទេ ប្អូន Chuk Vantha and 何曉萍 អ្នកគ្រូខ្ញុំអើយ បាត់ទៅណា ពុំឃើញភក្ត្រា កំភេមនឹក បានឃើញតែសារ អានទាំងព្រឹក រឭកអ្នកគ្រូ Jing Jing Sar។ ឃើញតែបុប្ផា ជំនួសភក្ត្រ ឃើញទាំងចិត្តភ្ញាក់ ផ្កាស្រស់ល្អ Make-up ឬនៅ អ្នកគ្រូ ស កូនសិស្សអ៊ូអរ ឈរចាំផ្លូវ។ Chuk Vantha ប៉េកាំងភ្នំពេញជិតបង្កើយ សម័យនេះហើយចរលឿនឆាប់ តែប្រាំមួយម៉ោងយ៉ាងប្រញាប់ ឆាប់បានជួបថ្លៃដែលរងចាំ។ Puthpong Sao នឹកកូនរកម៉ែ មែនទេបង ឆ្លើយប្រាប់អូនផង អូនសូមផ្ដាំ មួយម៉ោងមួយឆ្នាំ ចិត្តអ្នកចាំ ចុះ៦ឆ្នាំ តឹងឱរា។ Chuk Vantha ដឹងស្អីទេបងនិយាយដូចដឹង យកពាក្យត្រង់ហ្នឹងមកវាចា ធ្វើអោយរូបប្អូនណែនឱរា នឹកដល់បុប្ជាផ្ការងចាំ។ ស្ងាតកុំមាត់ណាបងប្រុស គ្រប់ពាក្យទាំងអស់ជាបណ្ដាំ យើងប្រុសដូចគ្នាពេលបែកច្រើនឆ្នាំ ពេលជួបតើយើងចាំធ្វើអ្វី? Puthpong Sao ត្រូវប៉ាច់ត្រូវម៉ាច់ ចំបេះដូង ប៉េកាំងមានដូង(?) ពុំមានត្នោត ម្ដេចគេមិនដាំ សួរដូចឆោត ឬត្នោតដាំដែរ តែមិនរស់? ប្អូន Chuk Vantha Chuk Vantha បងប្រើពាក្យរាក់តែស៊ីជំរៅ ឆ្លើយទៅខ្លាចក្រែងមិនពិរោះ ចឹងសូមបងគិតន៏យចំពោះ ត្នោតគេមិនព្រោះទេនៅស្រុកចិន។ អ្នកគ្រូ​ Jing Jing សុខសប្បាយទេបងប្រុស? Puthpong Sao សុខទុក្ខធម្មតា ណាអ្នកគ្រូ ខានជួបមុខយូរ ឃើញតែផ្កា ចេញភក្ត្រប៉ប្រិម ស្រស់អស្ចារ្យ ចិត្តនឹកស្មានថា ភក្ត្រអ្នកគ្រូ Jing Jing Sar។ Salvator Farrucci, they're found plenty here and children's pet of the season. Even their impeccably brilliant colors are the patterns Khmer weavers manage to have their handicraft silk stuff imitated. Image may contain: plant and outdoor Polo Pola November

Thursday, November 10, 2016

263. Poem #rbu_អើតអើមដក-ក

ការអានមានប្រយោជន៍ (កំណាព្យ ៣ ភាសា៖ ខ្មែរ English, Français) ឃើញរូបនាងៗដក-ក ខ្ញុំនឹកដល់កំណាព្យរបស់ព្រះភិក្ខុ សោម អ្នកនិពន្ធរឿងទុំទាវ៖ "អើតអើមដក-ក ច្រហមាត់ ចង់ចេញប្រាកដ គ្មានគេហៅ ស្លុតស្លឹងម្នាក់ឯង ដោយក្មេងសាវ ស្ទុះចូលយកអាវ ពាក់ពានា។ នេនយល់ដូច្នោះ ក្នុងពោះព្រួច កាន់កួចកើតទុក្ខ ចុកឱរា ឱរូបហ្នឹងហើយ ទាវពម្ងា ពុំងាកបំពារ បំពេ-នរ"។ ទាំងបួនមួយណា ប្រៀបថាទាវ ថាស្មានព្រាវៗ គេថាភរ ឲ្យរើសទាំងបួន ពុំដឹងយក៍ បើឲ្យដើររក៍ ពិបាករើស។ បើរើសមួយនេះ ក្រែងបស់(1)គេ ខ្លាចនាំគេជេរ ថាវេរឃ្នើស ចិត្តនៅស្ទាក់ស្ទើរ ពិបាករើស ឃើញស្អាតទ្រើសៗ ប្រហែលគ្នា។ បើគេមានម្ចាស់ បេះដូងចង ក្រែងនាំសៅហ្មង ពៀរវេរា ទាំងយើងទាំងគេ ទាំងអស់គ្នា ពេលមានសង្សារ ការ(2)ហួងហែង។ (1) "បស៉" ជាភាសានិយាយនៃពាក្យ "របស់" (2) "ការ" ជាកិរិយាស័ព្ទ "ការពារ" Puthpong Sao shared Yok Chinda's photo. November 10, 2013 at 10:39pm Image may contain: 5 people Yok Chinda

Tuesday, November 8, 2016

262. Poem #rbu_644_ស្នេហ៍លើខ្នងក្របី

ទឹកភ្នែកក្របី ឃើញស្រក់ហូរ ហាក់ចង់យំថ្ងូរ ថាធ្ងន់ណាស់ ខ្លួនស្គមកំព្រឹង ម្ចាស់អើយម្ចាស់ បានទាំងដឹងច្បាស់ មិនមេត្តា។ មិនឃាត់ទេណា រឿងសារសង ពាក្យផ្អែមអូនបង ក្នុងស្នេហា តែអាណិតផង ណាលោកណា រកទីចរចា សមគួរចុះ។ ក្របីគ្នាថ្ងូរ ហូរទឹកភ្នែក មិនហ៊ានយំយែក ក្រែងទើសខុស ចិត្តម្ចាស់គេចង នឹងកន្លុះ ជាប់នៅច្រមុះ រើទៅណា(?) ស្នេហ៍ផ្អែមក្រអូប ក្លិនស្រូវស្រែ ខ្យល់ជួយលម្ហែ អនុស្សារណ៍ ចងវេញបេះដូង វេចស្នេហា ភ្ជាប់នឹងសង្ខារ គូបេតី។ ត្រូវថែស្នេហ៍ស្មោះ ទៅថ្ងៃមុខ រក្សាចិត្តទុក ពេញភក្ដី កុំក្បត់គ្នាហើយ ដៀលក្របី មិនធ្វើសាក្សី ជួយចាំស្នេហ៍។ © rbu_spp 10:49 am Nov 9, 2014 Puthpong Sao No automatic alt text available.

261. Poem #rbu_643_ត្រីចូលពេញទ្រូ

ព្រលឹមជោគលាភ ទ្រូណែនពេញ កំពឹសត្រីលេញ ចង្វាស្លាត ក្រាញ់ក្ដាមតូចធំ ប្រជុំផ្លាត ភ្លាត់ចូលពេញបាត ទ្រូណែនណាន់។ អ្នកនេសាទតូច រំភើបចិត្ត នេះព្រោះតែដ្បិត ដូចប៉ងប៉ាន់ មុខតែទ្រូជាប់ ត្រីដូចស្មាន ប៉ុណ្ណេះសមបាន គាប់ឪំម៉ែ ... © rbu_spp Nov 8, 2014 Puthpong Sao No automatic alt text available.

260. Poem #rbu_642_ពុះផ្ទះចែកគ្នា

នេះជា និមិត្តច្បាស់ ពុះស្រឡះ ផ្ទះចំណែក ជាពីរឈ្លោះបាក់បែក ចែកទ្រព្យគ្នា ក្នុងគ្រួសារ។ វាដូច បេះដូងច្រៀក ពីរចម្រៀក ព្រោះមោហា ខឹងខ្លាំង ពុំផ្សះផ្សា ធ្វើយ៉ាងណា់ ឈ្នះចិត្តគ្នា។ បេះដូង មួយចំហៀង នៅមិនទៀង រងវេរា ឃើញនេះ ពុំពិតជា ព្រាត់ប្រាសគ្នា ផ្ដាច់និស្ស័យ។ ស្នេហា ចែកមិនបាន គ្រប់ៗប្រាណ មុនក្សិណក្ស័យ ពុំអាច នឹងស្រមៃ ថានិស្ស័យ មិនគូព្រេង។ លុះត្រា អស់ជីវិត ទើបលែងគិត រឿងផ្សេងៗ ទាំងស្នេហ៍ កាលពីក្មេង ទោះវង្វេង ពេលឥឡូវ។ ពេលឈ្លោះ ចង់តែឈ្នះ ជេរព្រលះ ដៀលម៉ែឪ រៀងខ្លួន ដណ្ដើមត្រូវ ទារចែកផ្លូវ បែងចែកកេរ។ ខ្លះចែក បែបនេះដែរ ក៏ព្រោះតែ គ្មានលុយទេ ចង់ទិញ ទ្រព្យជាកេរ ដូនតាផ្ទេរ ឲ្យកូនចៅ។ មានមួយ នៅក្បាលជ្រោយ ព្រែកឯងធ្លោយ កៀនស្វាយក្រៅ ចែកផ្ទះ រុះរើឆៅ ទុកសំណៅ កេរដូនតា។ រឿងពិត ក៏មានដែរ នៅស្រុកខ្មែរ បែបនេះណា ត្រូវចែក គ្នាព្រោះថា គ្មានមួយណា មានលុយទិញ។ ម្ល៉ោះហើយ ទ្រាំពុះចែក កេរចំណែក ដូច្នេះវិញ ក្រោយមក មានអ្នកទិញ ម្ចាស់ដើមចេញ ម្ចាស់ថ្មីចូល៕ © rbu_spp 11:02 am Nov 8, 2014 Puthpong Sao

259. Poem #rbu_ឱចំប៉ីស្នេហ៍

ឱ ចំប៉ីស្នេហ៍ ខែបូរមី ដូចវង់ភ័ក្ត្រស្រី ស្រស់សោភា នេត្រារលង់ ទ្រូងរងា បេះដូងកំព្រា អាសូរកាយ។ ស្អាតអីស្អាតម្ល៉េះ កូនលោកណា តើនៅកញ្ញា ឬមេម៉ាយ ទោះជាម្ដេចម្ដា បងដាក់កាយ ចូលកៀកឆោមឆាយ ស៊ើបការណ៍ពីត។ ចិត្តប៉ងបានអូន ជាគូគាប់ គិតថាមានភ័ព្វ ពេញជីវិត បានបីបន្លែង គេងនែបនិត្យ មានភ័ព្វពេញពិត ក្នុងលោកា។ បើមានគូហើយ ព្រះអើយខ្ញុំ នឹកស្ដាយរូបម៉ុម ខូចចិន្ដា ធ្វើម្ដេចជាតិនេះ គ្មានវាសនា ជាតិក្រោយណាៗ ផ្សងចួបអូន៕ កំណាព្យរក្សាសិទ្ធិ៍ © Copyright rbu_spp ៨ វិច្ឆិកា ២០១៣ សៅរ៍ ពុធពង្ស Puthpong Sao Image may contain: 1 person

Monday, November 7, 2016

258. Poem #rbu_641_ស្រូវខំប្រឹងផ្លែ_ស្រែគ្មានទឹក

ស្រូវខំប្រឹងផ្លែ ស្រែខំប្រឹងជួយ ចេញផ្លែមួយៗ ជួយម្ចាស់មួយគ្រា បានផលសងទុន គ្រោះគ្មានគង្គា លើកដៃវន្ទា សុំភ្លៀងដើមដៃ។ មេឃមិនអាណិត ឥតបង្អុរភ្លៀង ភ្លៀងធ្មាក់មិនទៀង រៀងរោយតិចថ្ងៃ ធ្លាក់មករ៉ុយៗ ភ្លៀងឥតនិស្ស័យ ភ្លៀងទាំងបើកថ្ងៃ អាល័យអ្នកស្រែ។ ស្រណោះអ្នកក្រ ខំត្រដររស់ មកជួបនឹងគ្រោះ ឈ្មោះរាប់ជាខ្មែរ រស់នៅជនបទ របរធ្វើស្រែ កម្សត់ឪម៉ែ ក្មុងស្រែគ្មានស្រូវ។ © rbu_spp 7:25 pm Nov 7, 2014 Puthpong Sao Sin Piseth's photo.

Sunday, November 6, 2016

257. Poem #rbu_975_អញឪសង្គ្រាម

"អញឪសង្គ្រាម" ឮពាក្យនេះភ្លាម ពូទីន សូមខ្មាស គាត់គ្មានអង្គរក្ស អាវុធដេរដាស ឆ្វេចឆ្វាចច្រឡាស កោងជួអុងអាត់។ មិនអួតឡូឡា ពូទីន ហានក្លា ដឹងការប្រយត្ន មិនព្រួយភ័យខ្វល់ ខ្លាចគេកម្ចាត់ ទៅណាស្ងាត់ៗ បើកឡានខ្លួនឯង។ សូម្បីចាក់សាំង មិនវាយឫកខ្លាំង ឲ្យគេស្ញប់ស្ញែង ពូទីន ដឹងច្បាស់ បម្រើខ្លួនឯង ចេះខ្មាសគិតក្រែង ឯងជាមេគេ។ មិនដូចអ្នកខ្លះ ស្រែកឥតអៀនខ្មាស អួតឯងជាមេ អញឪសង្គ្រាម ឡូឡាដៀលជេរ ឫកជួខុសគេ ពេញមួយផែនដី។ ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀរ ពូទីន គ្មានអង្គរក្សសម្ញែងកាំភ្លើងច្រូងច្រាង គ្មានអ្នកហែហមឡានស៊ីរែនឆ្វេចឆ្វាច បើកឡានខ្លួនឯង ចាក់សាំងឡាននៅស្ថានីយ៍ខ្លួនឯង មិនវាយឫកក្រអឺតក្រទមអួតក្អេងក្អាងឡូឡាថាមានតែអញឪសង្គ្រាម President Vladimir Putin of Russia, seen by some as the present-day most powerful man in the world -- with no entourage, ostentatiously armed bodyguards and motorcade -- served himself to filling his car gas tank at a local filling station November 6, 2015 at 9:05am No automatic alt text available. Maduka Chinemelum Ogwueleka with Andreas Ike and Akinyemi Emmanuel Olaoye.

256, Poem #rbu_640_អុំទូកដៃពីរ_លើដង_ទន្លេដៃបួន

អុំទូកដៃពីរ លើដង ទន្លេដៃបួន ស្រែកច្រៀងយោកខ្លួន យោលខ្លាំង យកកម្លាំងឈ្នះ ក្អាកក្អាយសប្បាយ ប៉ងយស យកវិលទៅផ្ទះ ចិត្តនឹកបន់ព្រះ ព្រះអង្គ ដង្កើដងទង់។ ស្ដេចគង់ក្រសាល ទតពី ទីព្រះពន្លា អ្នកទូកគ្រប់គ្នា បែរមុខ លើកដៃថ្វាយទ្រង់ សព្ទសាធុការ ព្រះឱស្ឋ ប្រោសព្រំរឿណរង្គ ព្រះទ័យលោកគង់ ប្រទាន ពរជ័យសិរី។ ចតុម្មុខធានី នទី(១) ទន្លេដៃបួន ប្រសព្វចំចួន ជុំថ្ងៃ ចន្ទ្រពេញបូរមី កត្តិកចុងឆ្នាំ ដូចផ្ដាំ ជូនសុខសួស្ដី លំហូរភក្ដី មេត្រី មេគង្គ-បាសាក់។ រឿងប្លែកខុសគេ គ្មានទេ លើពិភពលោក បាតុភូតដូចជោគ តែមួយ ឃើញយ៉ាងប្រចក្ស ទន្លេបួនមុខ ហូរផ្ញុក រួចទើរទ្រឹងអាក់ ទន្លេសាបចាក់ ធាក់ចេញ ហូរទៅក្រោមវិញ។ រាល់ឆ្នាំឲ្យតែ ដល់ខែ កត្តិកពេញបូរមិ៍ /ពេញបូ/ ដូចលាភពេញពោរ ហូរហៀរ ច្រាលមុខភ្នំពេញ ទន្លេសាបស្រក ហូរបក ចាក់ទៅត្បូងវិញ ទឹកហូររមេញ ចរចេញ ទៅកាន់សាគរ។ ...………… កាំជ្រួចផ្កាភ្លើង ហោះឡើង ច្រាលមេឃរាត្រី ចាំងចោលរស្មី ព្រាកផ្លេក ក្នុងមេឃសូរខ្ទ័រ រណ្ដំដួងចិត្ត បង្កើត អំណរសាទរ មើលភក្ត្រអ្នកឈរ ឃើញផុស សម្រស់សប្បាយ។ ប្រទីបផ្កាភ្ញី ផ្លេកភ្លឺ ផ្លាតពីនេត្រា ថតអនុស្សារណ៍ ទស្សនា ពណ្ណរាយឆើតឆាយ ក្សាន្តក្នុងចិន្តា លម្ហែ អារម្មណ៍ស្រស់ស្រាយ ព្រះខែចេញកាយ ដង្ហែ អុំទូកទិវា។ រឿងទន្លេសាប ចារប្រាប់ តាមព្រេងប្រវត្តិ(២) កត់ទុកផ្ទៀងផ្ទាត់ រជ្ជកាល ព្រះកេតុមាលា ពិស្ណុការខឹង គ្រវែង ដាវទានរាជា ចោលត្រង់ទីនា កើតជា ទន្លេសាបទៅ។ ...………… អុំទូកពីមុន មុនពេល សោកនាដកម្ម (៣) ជារៀងរាល់ឆ្នាំ ចាំច្បាស់ មនុស្សសព្វផ្លូវ កកកុញអឺងអាប់ សូរសព្ទ ចរចារង៉ូវ ភ្នំពេញហៀរផ្លូវ រដូវ ខ្លះស្ទះយប់ថ្ងៃ។ ដូចក្រុងមិនដេក មិនធ្មេច បីថ្ងៃបីយប់ អ៊ូអរមិនឈប់ ថ្ងៃយប់ បុណ្យសប្បាយក្រៃ មនុស្សរាប់លាននាក់ ពពាក់ ពពូនពីឆ្ងាយ មកលេងសប្បាយ បុណ្យជាតិ តែមួយប្លែកគេ។ ឥឡូវឆ្នាំនេះ ប្លែកម្ល៉េះ ខ្សត់អ្នកដើរលេង ដូចឃើញវាលធេង តាមផ្លូវ ឬច្រាំងទន្លេ អុំទូកស្ងាត់ក្រុង លន្លង់ ស្រងោចម្ល៉េះទេ ខ្លះថាពួកគេ ទៅស្រុក ស្រណុកចិត្តជាង៕ © rbu_spp Nov 6, 2014 (15th waxing moon of Kadek) Sao Puthpong It is usually celebrated for three days, i.e. the 14th and 15th of the waxing moon and the 1st of the waning moon of the month of Kadek. The 15th of the waxing moon is the last full moon day. (១) នទី នៈទី សំ.បា. (ន.)=ស្ទឹង, ទន្លេ។ កុន្នទី=ស្ទឹងឬទន្លេតូច; មហានទី=ស្ទឹងឬទន្លេធំ។ (២) រឿងព្រេងប្រវត្តិ អំពីការសាងសង់ប្រាសាទអង្គរ (ទស្សនាវដ្ដី អង្គរវត្ត ឆ្នាំ១៩៦៩ នៃសម្ដេចតា ស្រាវជ្រាវរៀបរៀងដោយ អ្នកកាសែត អាមេរិក បារាំង អូស្ត្រាលី ជាសហការីរបស់ព្រះអង្គ -- (៣) មនុស្សជាង ៣៥០នាក់ បានជាន់ស្លាប់គរគ្នាយ៉ាងអាណោចអាធម្មលើស្ពានកម្សាន្តស្ពានកោះពេជ្រ នារាត្រីចុងក្រោយនៃបុណ្យអុំទូក ២២/១១/១០ Puthpong Sao's photo.

255. Poem #rbu_639_បាំងលើលេចក្រោម

លេចក្រោមបាំងលើ ធ្វើមិនដឹង ខ្មាសអីប៉ុនហ្នឹង គេដឹងហើយ ឃើញពេញចំហ ក៏លាត់សើយ ឲ្យផុតបង្ហើយ កុំឡើយអៀន។ ទីកេរ្តិ៍កំប៉ិត បិទកំប៉េះ គូទសើយចង្កេះ សំយេះកៀន ក្រឡេកមើលជិត កិតក្រលៀន នាងពុំចេះអៀន កេរ្តិ៍កៀនកោះ។ សាច់នាងសខ្ចី គ្មានអ្វីបាំង ដៃដូចខ្វល់ខ្លាំង បាំងត្រឹមដោះ ត្រគាកត្រគាំង លេចទាំងអស ស្រីអើយស្រីស្រស់ បើកអស់កេរ្តិ៍៕ ... © rbu_spp Nov 5, 2014 Puthpong Sao No automatic alt text available.

Friday, November 4, 2016

254. Poem #rbu_1017_ផ្កាព្រៃក្នុងក្រុង

"ជើងគោ"ផ្កាព្រៃ រាសីឡើងខ្ពស់ មានភ័ព្វឡើងយស ឈ្មោះបុប្ផាក្រុង ប្រុសៗព្រើតភ្ញាក់ ទាក់ភ្នែកមើលស្លុង អារម្មណ៍ជាប់ផុង ក្នុងមន្តស្នេហ៍ស្រី។ ផ្លាព្រៃន័យប្រាប់ ភ័ព្វឡើងប្រួលប្រែ បើមានអ្នកថែ ស្មោះស្ម័គ្រភក្ដី ផ្កានៅញញឹម ទទួលមេត្រី ដូចកល្យាណី គាប់ភ្នែកគ្រប់គ្នា។ នេះដូចកុមារ បើថែអប់រំ ទោះនៅស្រុកភ្នំ ស្រែឆ្ងាយអធ្វា អធ្វា (ន.) ផ្លូវ ដងផ្លូវ គង់ប្រែចេះដឹង មានភ័ព្វគាប់ជា ដូច"ជើងគោ"គ្រា ដាំអមវិថី។ ដូច"ឥន្ទនេល" រីកបំព្រងឆើត បង្ហាញភ័ក្ត្រអើត តាមផ្លូវបុរី សោភ័ណគាប់ភ្នែក ពណ៌ស្វាយស្រស់ខ្ចី ដូចតរុណី ពេញវ័យក្រមុំ។ រក្សាសិទ្ធិ copyright rbu_spp ថ្ងៃព្រហស្បតិ៍ទី៧ ខែមករា ឆ្នាំ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao  No automatic alt text available. 406 people rea

253. Poem #rbu_638_វីរបុរសខ្មែរក្រោម_សឺន_គុយ_និង_សឺន_ង៉ុកថាញ់

This poem is about a village named " Đầu Bờ " of Kampuchea Krom. The poet only knows the place through reading but it is the history of this forgotten story that inspired him to write this piece. A poem by Puthpong Sao ក្បាលថ្នល់ក្បាលចិត្ត នៃជាតិខ្មែរ ចិត្តស៊ូមិនប្រែ ថែជាតិសាសន៍ កម្ពុជាក្រោម ព្រាត់មិនប្រាស ដីខ្មែរចារច្បាស់ វីរភាព។ ឧកញ៉ា សឺន គុយ ចៅហ្វាយខេត្ត ស៊ូស្លាប់បុព្វហេតុ ជាតិខ្មែរជ្រាប ឯលោក ង៉ុកថាញ់ ដែនទំនាប ជម្រាបកើតនៅ ឃុំក្បាលថ្នល់។ ខេត្តព្រះត្រពាំង ទាំងពីររូប បូជាអុជធូប ចិត្តតម្កល់ តម្កើងព្រះពុទ្ធ ធម៌កុសល ចិត្តជាតិកាន់ដល់ ស៊ូសព្វថ្ងៃ។ ជាខ្មែរម្ចាស់ដី ដែនសណ្ដរ មេគង្គបវរ ភ្ជាប់និស្ស័យ ខ្មែរនៅជាខ្មែរ ពុំកាឡៃ កែខៃតស៊ូ ការពារកេរ។ ចិត្តរួមសាមគ្គី យកសេរី ឯករាជ្យទឹកដី តចំណេរ ពីដើមរៀងមក ពុំភ្លេចទេ ដីកេរជាតិខ្មែរ វៀតណាមលេប៕ — with David Kien and Puthpong Sao. November 5, 2014 at 10:52 pm 'នេះជារូបវិចិត្រកម្មវប្បធម៌និងប្រវត្តិសាស្ត្រ ពិពណ៌នាព្រឹត្តិការណ៍ ឧកញ៉ា សឺន គុយ ចៅហ្វាយខេត្តព្រះត្រពាំងត្រូវអាជ្ញាធរយួនចាប់ចងនិងកាត់កប្រហារក្នុងឆ្នាំ ១៨៤១ ដោយសារតែលោកបានតវ៉ាប្រឆាំងនឹងអំណាចយួនដែលព្យាយាមបំផ្លាញនិងសម្លាប់ប្រពៃណី វប្បធម៌ ទំនាមទម្លាប់ និង ជីវិតខ្មែរ នៅកម្ពុជាក្រោម។' Puthpong Sao's photo. 3 Shares 36 San Pedro, ម៉្រា ជូន and 34 others

Thursday, November 3, 2016

252. Poem #rbu_Every_Home_and_Little_Angle

November 3, 2013 · Edited · · Every home has its angel, little angel, Such as this young one who can tell, What in its name" happiness" means, As each knows a wish of kids and teens, All her look is like that of little Apsara, Of Angkor Watt, a world-famous wonder, Celestial dancer encrusted on the wall, As does a glee from heaven to Earth fall. Little angel can make all day full of plays, That entertain everyone days and days, On an all non-stop merry entertainment, As if each home was a palace to comment. What little angels need -- not expensive, Showing 'em how to safely walk and live, But a clear way lighted along by pure light, And where to go to attain their goal bright, កំណាព្យ៖ វាសនាជាអ្វី? ការអានមានប្រយោជន៍ Reading benefits You http://r-b-u.blogspot.com/ អ្នកខ្លះបាន "ជោគជ័យ" ដោយ"វាសនា" ខ្លះទៀតណា ដោយសារ ការប្រឹងប្រែង តើត្រូវជឿ "វាសនា" ដោយឯងៗ មិនប្រឹងប្រែង ធ្វើការ ឬយ៉ាងណា? "ជោគជ័យ"ផ្ទាល់ មានផ្លូវ ត្រូវដើរពីរ "មួយ"នាទី កំណត់ "ប្រតិបត្ត"ការ ឯ"មួយទៀត" ខំប្រឹង "ធ្វើឧស្សាហ៍" ព្រោះ"វាសនា" ប្រែថា "ការកសាង"។ — in Phnom Penh, Cambodia. Tag PhotoEdit LikeShow more reactions CommentShare 7 Thach Phoeun, Sothorn Korm and 5 others Comments View 1 more comment Kim Sok Kim Sok ក្មួយស្រីពូស្អាតណាស់! November 3, 2013 at 10:17pm · Like Bopha Khmer Bopha Khmer ម្សិលមិញឈឺ ថ្ងៃនេះប្រហែលជាជាហើយ November 4, 2013 at 7:33am Koulab Khmer Koulab Khmer ថតរកកន្លែងដែលល្អជាងនេះបានទេ November 4, 2013 at 12:20pm · Like Puthpong Sao Puthpong Sao ចាំទិញ Villa ទំនើបសិន November 4, 2013 at 1:09pm · Like Bopha Khmer Bopha Khmer ចាំដល់អង្កាល់បានទិញវីឡា November 4, 2013 at 2:36pm Puthpong Sao Puthpong Sao ឆាប់ៗហ្នឹង!!!

251. Poem #rbu_637_Last_Monsoon_Rains

#rbu_637_Last_Monsoon_Rains Oh rains, again you are flooding Phnom Penh, Thus give the Kingdom a new name to gain: Making its streets look like rivers. And the vehicles their swimmers. Should it be called Capital of the flood, Or something like Venice 2 in the mud. As the last monsoon rains pour down Cars and m'bikes become boats in town. © rbu_spp 7:29 am Nov 3, 2014 Puthpong Sao No automatic alt text available. 10 Duk Hok Chhoeung, យុថ្កា ម៉ូរ៉ា and 8 others

250. Poem #rbu_ឃើញដោះឃើញទៅ

ឃើញដោះឃើញទៅ នាងគិត៖"ដោះនៅ មានបាត់ទៅណា អ្នកគូរទេស្រើប កម្រើកតណ្ហា" ឯដោះនាងណា នៅដដែលហ្នឹង។ នេះម៉្យាងដែរតើ លែងខ្លួនគ្រាន់បើ ខ្មាសអីអ៊ីចឹង មនុស្សកើតមកស្រាត ទាំងអស់គ្នាហ្នឹង កុំបាច់សម្លឹង ខ្មាសជួសនាងអី។ អ្នកលែងខ្លួននេះ ហ៊ានម៉្លឹងពុំរិះ កំណាញ់ចំណី ផ្គាប់ភ្នែកអ្នកផង ថតផ្សាយពេញដី ហេតុចង់បានល្បី ស្រីហ៊ានស្រាតកាយ។ ច្បាស់ណាស់មុខតែ បើនៅស្រុកខ្មែរ គេឌឺលែបខាយ ហៅស្រីឥតកេរ្តិ៍ ដៀលជេរដល់ម្ដាយ ស្រីពាក្យគេចាយ ម្ដាយមិនប្រដៅ។ November 3, 2013 at 1:29pm កំណាព្យរក្សាសិទ្ធិ៍សៅរ៍ ពុធពង្ស Puthpong Sao Image may contain: 1 person The Nation Post at ASIA Community.

249. Poem #rbu_កោះពេជ្រស្នេហ៍កម្ម

ការអានមានប្រយោជន៍ Reading Benefits You ១. កោះពេជ្រស្នេហ៍កម្ម ផ្ដាំរឿងសោកា ប្រវត្តិស្នេហាចារលើ គំនរសាកសព អូនលាបងទៅ ស្រែកហៅ ទាំងដង្ហើមថប់ កោះពេជ្របញ្ចប់ស្នេហ៍យើងយ៉ាងសែនទារុណ ២. ចំណារស្នេហ៍កម្ម ចាំរឿងឈឺចាប់ មនុស្សគរដេកស្លាប់រាប់រយ ដង្ហោយហៅគុណ រលាយអស់ហើយ សង្ឃឹមយើងមានពីមុន ចិត្តល្មោភនាយទុន ផ្ដាច់ជន្មជីវិតឥតក្រែង។ បន្ទរ. ម្ភៃពីរវិច្ឆិកា ឆ្នាំពីរពាន់ដប់ ស្នេហ៍យើងត្រូវចប់ បងស្អប់ជីវិតខ្លួនឯង (និយាយ៖ ស្ពានកោះពេជ្រជាឃាតករប្លន់យក៍ព្រលឹងអូនទៅ ទុក្ខឲ្យបងនៅឯកាចំបែង) អស់ពាក្យនឹងថ្លែង ទឹកភ្នែកហូរឯង បេះដូងហួតហែងខ្ទាំខ្ទេច។ ៣. ខុសពីរឿងគេ គេព្រាត់ក្បត់គ្នា ស្នេហ៍ខ្ញុំវេរា យើងព្រាត់ព្រោះស្ពានកោះពេជ្រ អំណាចដុល្លារ ប្រហារជីវិតពន្លិច បងចាំមិនភ្លេច អូនអើយកោះពេជ្រឃាតករ៕ និពន្ធថ្ងៃទី November 3, 2013 (ព្រឹត្តិការណ៍កើតនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០) © rbu – SPP Sao Puthpong សៅរ៍ ពុធពង្ស Image may contain: 1 person , sky and outdoor VodHotNews.com

Tuesday, November 1, 2016

248. Poem #ឆ្កែញ៉ាំង

ឆ្កែញ៉ាំងញ៉ឹងសត្វ ពួកដង្កូវ ញាត់ស៊កត្រង់ផ្លូវ សំបុកវា ខាងក្នុងមែនពិត ដឹងគ្រប់គ្នា ពុំមែនធ្វើជា កូនវាទេ។ ការពិតនោះគឺ វាពងដាក់ សំបុកសំណាក់ ពងពីមេ ដង្កូវពីក្រៅ អាហារទេ កូនញាស់ពងមេ ស៊ីដង្កូវ។ ដង្កូវកូនវា ញាស់ពីពង សត្វល្អិតពូជគ្រង ពងជាផ្លូវ សន្ដានជីវិត​​ ពួកដង្កូវ សភាវៈត្រូវ តពូជញាតិ។ កូនញាស់ចេញរូប ដង្កូវពិត វិវត្តពិនិត្យ តាមធម្មជាតិ ដង្កូវពីក្រៅ គ្រាន់ជាធាតុ អាហាររសជាតិ ឲ្យឆ្កែញ៉ាំង។ ឆ្កែញ៉ាំងប្រើជា គម្រូមួយ គតិជំនួយ វិជ្ជាតាំង ស្ថាបត្យកម្ម ទីតំណាំង សភាវៈខ្លាំង គំនិតច្នៃ។ សំបុកឆ្កែញ៉ាំង ដូចសំណង់ គម្រូរៀបប្លង់ អស្ចារ្យក្រៃ វាចេះលៃលក កែក្រឡៃ សង់ឋានអាស្រ័យ ដ៏ប្រណីត។ តែវាជាសត្វ ខុសពីមនុស្ស សំបុកវាធ្លុះ សង់ផ្ចង់ផ្ចឹត ទុកនៅប្រហោង វាពុំបិទ មនុស្សសម្អិត ជួសជុលសិន៕ កំណាព្យ​រក្សាសិទ្ធិ​ rbu_spp ថ្ងៃទី១​វិច្ឆិកា​ ២០១៣​ សៅរ៍​ ពុធពង្ស Puthpong Sao សៅរ៍ ពុធពង្ស SAO PUTHPONG © rbu_spp Reading Benefits You http://r-b-u.blogspot.com ការអានមានប្រយោជន៍ កំណាព្យបីភាសា ខ្មែរ English Français Contact: (+855)(0) 12 67 6784 អំពីផលវិបាករបស់អ្នកនិពន្ធ ក្មួយៗជាទីស្រឡាញ់!បើក្មួយៗមានបំណងក្លាយខ្លួនទៅជាកវីនិពន្ធ ក្មួយៗត្រូវស្វែងយល់ឱ្យបាន ច្បាស់អំពីផលវិបាករបស់អ្នកនិពន្ធម្នាក់ៗជាមុនសិន។ តើអ្វីជាផលវិបាកទាំងនោះ? ចំពោះទស្សនៈខ្ញុំវិញ ខ្ញុំយល់ថា« នរណាម្នាក់ក៏អាចនិពន្ធបានដែរ ឱ្យតែគេមានចិត្តចង់ មានការព្យាយាម និង មានសេចក្តីក្លាហាន ។ល។ ប៉ុន្តែអ្វីដែលពិបាកចំពោះអ្នកនិពន្ធម្នាក់ៗ នោះគឺ ការរកទស្សនៈ ដោយឡែកដើម្បីអប់រំមនុស្សនោះហើយគឺជាការពិបាក» ឧទាហរណ៍ៈ ទស្សនៈរបស់ព្រះរាជសម្ភារ ដែលជាកវីរាជសម័យក្រោយអង្គរ (សម័យឧដ្តុង្គលង្វែក) កំណាព្យឧបទេសកថារបស់ទ្រង់បានលើកឡើងថា « ខ្លែងហើរត្បិតខ្យល់»។ល។ ចំពោះទស្សនៈដោយឡែករបស់ខ្ញុំវិញ កំណាព្យដែលជាស្នាដៃរបស់ខ្ញុំៗសរសេរថា « ខ្លែងហោះត្បិតខ្សែ »។ល។ ឧទាហរណ៍ខាងលើនេះហើយ គឺជា« ទស្សនៈដោយឡែក » ដែលយើងជាកវីនិពន្ធម្នាក់ៗត្រូវតែ យល់ឱ្យបានច្បាស់។ ក្មួយៗដែលមានបំណងចង់ធ្វើជាកវីនិពន្ធ ក្មួយៗត្រូវ «ធ្វើតាមសត្វឃ្មុំដែលហើរក្រេបលំអងផ្ការាប់ សិបផ្កា ទើបបានជាទឹកដែលមានរសផ្អែមរបស់សត្វឃ្មុំ»។ ក្មួយកុំធ្វើតាមសត្វឆ្កែញាំង ដែលហើរពាំសត្វដង្កូវយកមកផ្ញាស់ធ្វើជាកូនរបស់ខ្លួននោះមិនល្អទេ។ ខ្ញុំចង់និយាយថា បើក្មួយៗចង់ធ្វើជា កវីនិពន្ធ ក្មួយកុំលួចស្នាដៃគេមកធ្វើជាស្នាដៃរបស់ខ្លួន។ ក្មួយៗធ្វើយ៉ាងណាកុំឱ្យគេមើលងាយជាតិ របស់យើង។ល។ វ៉ែន សុន

247. Poem #rbu_631_កុមារនេសាទ

November 1, 2015 at 12:45pm ក្នុងទូកលើផ្ទៃ សមុទ្រសាប ងូតញើសជោកដាប កណ្ដាលថ្ងៃ ខ្យល់បក់ម្ដងល្ហើយ ម្ដងក្ដៅក្រៃ តែចិត្តស្រមៃ ត្រជាក់ជាប់។ ក្មេងតូចប្រើជើង ធ្វើច្រវា កាយទឹកឆ្វង់ថ្លា តាមទម្លាប់ ថ្នឹកស្ទាត់មួយៗ មិនញយញាប់ លើកមងផ្ទៀងផ្ទាប់ មើលជាប់ត្រី។ ពពកពីលើ ធ្វើឆត្របាំង ជាម្លប់ឆ្លុះចាំង មេឃផុតដី ខ្យល់ល្ហៀកម្ដងៗ គាប់មេត្រី អ្នកនេសាទថ្មី វ័យតូចក្មេង។ កុមារនេសាទ ចិត្តមិនខ្លាច សមុទ្រល្ហល្ហាច ធំថ្លាឈ្វេង ឃើញទូកជីវិត ហួសពីក្មេង សមមានពេលលេង ចូលសាលា។ ឱទន្លេសាប ធំល្វើយល្វឹង លាតពេញសន្ធឹង ដែនមច្ឆា ជាសមុទ្រក្នុង ផ្ទៃជលសា ជួយជាតិខេមរា រស់ច្រើនលាន។ ទន្លេសាបនេះ រន្ទឺឈ្មោះ ទិន្នផលត្រីខ្ពស់ ទីទៃគ្មាន លេខមួយលើលោក ខ្មែររស់រាន សំបូរផលទាន ត្រីទឹកសាប៕ © rbu_spp 11:55 am November 1, 2014 Puthpong Sao