Saturday, June 25, 2016

3. Poem #រំឭកសំណោក_ទុំ នៅតាមផ្លូវ

រំឭកសំណោក ទុំ នៅតាមផ្លូវ ពីខេត្តត្បូងឃ្មុំ ត្រឡប់ទៅខេត្តបាភ្នំ។
ឃើញផ្លែទន្លាប់ នឹកឃើញ ទុំ រៀបរាប់តាមផ្លូវឃ្លាតបែកពី ទាវ៖
មកយល់វាលវែង ត្រែងដួចដុះ
ផ្កាសត្រសុស ផ្លេកភ្លឺថ្លា
ដូចពណ៌សំបុរ នួនកន្និដ្ឋា
យល់ផ្កាត្រែងត្រស់ ស្រណោះពេក។
មៀងមើលទឹកជ្រៅ ស្មៅត្រកៀត
ទ្រូងបងចង្អៀត រឹងវិវេគ
ត្រកួនដូចខ្លួនបងឈប់ដេក
ឈប់ដោយម្លប់មែក ត្របែកព្រៃ។
...
ឱដើមទន្លាប់ ទន់លា-មក
ដើមធ្ល្លក ទុំ សោក សព្វតាមផ្លូវ
ដើមថ្ងាន់បានថ្ងប ដល់ឥឡូវ
ប្រាស ទាវ ឲ្យនៅ តែម្នាក់ឯង។
ឱក្លិនផ្កាអ្វី អីដល់ម្ល៉េះ
ក្រអូបផ្កាម្លិះ ឬផ្កាស្លែង
អប់នៅផាហ៊ុម ទាវ តុបតែង
ដាក់នៅកន្សែង ចំបែងបង់។
ណេន ទុំ ទៅកុហកម្ដាយទទូចទារសឹក ក្រោយពីវិលត្រឡប់ពីជួបរួមមេត្រីជាមួយ ទាវ៖
នេន ទុំ យំយែក ទឹកភ្នែកស្រក់
គិតភូតកុហក ថាមិនក្សាន្ត
កុហកថាញោម ឆាន់មិនបាន
"អាចក្ដី"(អាត្មា)ប្រមាណ ប្រាណមិនស្រួល។
ឆៀបឈឺក្នុងពោះ លោះថ្ងៃតិច
ដូចគេខ្វារក្ដិច ស្មានដូចមួល
ដូចម៉ូត្រសំបោរ ក្ដៅខ្មាញ់ខ្មួល
រំជួលព្រឺព្រួច រួចខានសឹង។
នឹងធ្មេចមិនលក់ ទេញោមអើយ
ពូកកែបខ្នល់ខ្នើយ ដេកស្ដូកស្ដឹង
ប្រះប្រាណលើខ្នើយ ជម្លើយរឹង
ដូចខឹងខំអត់ សង្កត់ទុក្ខ។
នេន ទុំ ទៅត្អូញត្អែរសូមចៅអធិការសឹក។ លោកតាមិនអនុញ្ញាត លើកហេតុផលថា៖
អញវាយលេខលព្វ គ្រប់ជើងហា
លេខឆ្លើយឡើងថា អាកុំពារ
កុំពុះទម្លុះ ក្រែងវេទនា
(*ក្រែងគាប់ជួនជា ដល់មរណំ។
នេនឯងត្រូវគិត គំនិតជ្រៅ
បួសសុខម្នៅៗ ទៅលក៉់តាំង
ជួញតោកដូរចិត្ត ខ្លួនក៏សាំង
អញដាច់អហំ ឯងចង់ស្រី។)
...
ខាងខេត្តត្បូងឃ្មុំក្រមុំច្រើន
សៀបស្រស់ស្រវើនក្មេងលីវខ្ចី
ឥឡូវចចើងចង់បានប្ដី
ហេតុហ្នឹងអាចក្ដីយល់ពុំគាប់។
...
កំណត់៖ ឃ្លាល្បះឃ្លោងកាព្យនៅក្នុង(*...)ជាផ្នែកខ្ញុំតែងបំពេញភ្ជាប់ទេ ពុំមែនជាពាក្យឃ្លាកាព្យដើមរបស់ ព្រះបទុមត្ថេរសោម ដែលខ្ញុំភ្លេចស្នាដៃលោក រយៈពេល៤៤ឆ្នាំកន្លងទៅនេះ ឡើយ។)
Puthpong Sao shared Sophy Mey's post.

Sophy Mey's photo.

No comments:

Post a Comment