Saturday, June 25, 2016

4. Poem ‪#‎rbu_812_រឹងរូស‬


១. "រឹងរូស"មានពីរ គួររិះគិត
ត្រូវតែពិនិត្យ មុនប្រកាន់
មានត្រូវមានខុស តាមជាក់ស្បាន់
វាមានលក្ខខណ្ឌ ត្រូវថ្លឹងថ្លែង។
២. "រឹងរូសមានះ" គេច្រើនយល់
ថាជាអំពល់ អាក្រក់ឯង
ពុំគួរចូលចិត្ត គិតថាក្រែង
នាំរឿងចំបែង ខុសខូចខាត។
៣. ត្រង់នេះគួរគិត ថែមបន្តិច
"រឹងរូស"យ៉ាងម៉េច កុំប្រមាទ
"មានះ"ផ្លូវត្រូវ ធ្វើដោយឆ្លាត
បើខុសខូចខាត ត្រូវចៀសវាង។
៤. បើច្បាស់ជាក់ហើយ ថាត្រឹមត្រូវ
"រឹងរូស"ជាផ្លូវ ប្រសើរជាង
ត្រូវដើរផ្លូវហ្នឹង កុំព្រាលព្រាង
កុំឲ្យឃ្លាតឃ្វាង ប្រយោជន៍ឡើយ។
រក្សាសិទ្ធិ copyright rbu_spp 7:21 pm Thursday June 25, 2015 SaoPuthpong Sao

Chrysentheme

No comments:

Post a Comment