Saturday, June 25, 2016

5. Poem ‪#‎rbu_813_ទំនួញដង្កោ

១. ដង្កោ ដើមដុះ នៅក្នុងព្រៃ
គង់គាប់ហឫទ័យ នៅពេលឃ្លាន
ទោះចត់មែនពិត ក៏ជាទាន
សម្រន់គម្លាន បានមួយគ្រា។
២. បើដាំបង្កាត់ កែរសជាតិ
មុខតែប្រែឃ្លាត ប្ដូររសវា
បាត់ចត់ប្រែផ្អែម មិនចាញ់គ្នា
ទន្លាប់ នៅនា ចម្ការឡើយ។
៣. ទន្លាប់ ក៏ចត់ ទុំមិនជោរ
អ្នកហូបគង់ថ្ងូរ "ទន្លាប់អើយ
រូូបល្អចត់ម្ល៉េះ ឱ តែណ្ហើយ
មិនគួរត្អូញឡើយ រលោងស្រស់"។
៤. ប្រដូចបាននឹង សុដន់ស្រី
កែវតរុណី ពេញសម្រស់
ទាក់ភ្នែកទាក់ចិត្ត ពួកកំលោះ
ឲ្យគិតផ្ដងផ្ដោះ ជាគូគាប់។
៥. ដង្កោ ទន្លាប់ ជាមិត្តគ្នា
កាលនៅមុនគ្រា ដើមទន្លាប់
មនុស្សយកមកដាំ ថែទាំជាប់
មានភព្វជាទ្រព្យ ក្នុងចម្ការ។
៦. ដង្កោ នៅព្រៃ សន្ធៃនឹក
ព្រួយនឹងសន្ធឹក ផ្លែរណា
រំពងញ័រព្រៃ ខ្លាចសង្ខារ
ពូជផុតមរណា ពេលព្រៃអស់។
៧. មើលចុះពាយព្រៃ ត្រងោលភ្នំ
សំឡេងសត្វយំ ទួញស្រណោះ
ដីក៏ឡើងក្ដៅ ស្មៅងាប់អស់
ដង្កោយំខ្សោះ អស់ទឹកភ្នែក។
រក្សាសិទ្ធិ copyright rbu_spp Thursday June 25, 2015 Sao Puthpong Sao.

No comments:

Post a Comment