១. ប្រឹងត្រដររស់ ព្រោះស្រេកឃ្លាន
យកវត្តជាស្ពាន ចុងជីវិត
រត់ម៉ូតូឌុប ចង់រស់ពិត
ទ័លផ្លូវគំនិត ដឹងធ្វើអ្វី(?)
យកវត្តជាស្ពាន ចុងជីវិត
រត់ម៉ូតូឌុប ចង់រស់ពិត
ទ័លផ្លូវគំនិត ដឹងធ្វើអ្វី(?)
២. អាយុជិតប៉ែត អត់អ្នកជិះ
គិតប្រឹងរេរិះ រកផ្លូវថ្មី
គិតមិនលេចសោះ ទោះប្រឹងក្ដី
សុំបាយលោកឆី រំលស់ឃ្លាន។
គិតប្រឹងរេរិះ រកផ្លូវថ្មី
គិតមិនលេចសោះ ទោះប្រឹងក្ដី
សុំបាយលោកឆី រំលស់ឃ្លាន។
៣. ឱ ព្រះកាលអើយ ឥតមេត្តា
ឲ្យតាខ្លោចផ្សា ដូចសុំទាន
ឥតមានអ្នកជួយ ព្រួយព្រោះគ្មាន
ពោះចេះតែឃ្លាន ទារចំណី។
ឲ្យតាខ្លោចផ្សា ដូចសុំទាន
ឥតមានអ្នកជួយ ព្រួយព្រោះគ្មាន
ពោះចេះតែឃ្លាន ទារចំណី។
៤. កម្សត់ខ្លួនណាស់ សូមព្រះជួយ
ទីពឹងខ្លួនមួយ រស់ក្រក្រី
កុំឲ្យទីទ័ល ខ្វះអ្វីៗ
សូមឲ្យជាតិថ្មី លែងក្រីក្រ។
ទីពឹងខ្លួនមួយ រស់ក្រក្រី
កុំឲ្យទីទ័ល ខ្វះអ្វីៗ
សូមឲ្យជាតិថ្មី លែងក្រីក្រ។
៥. ជាតិថ្មីនឹងល្អ ក៏លុះតែ
មេដឹកនាំខ្មែរ ដើរផ្លូវល្អ
គិតជាតិជួយរាស្ត្រ ចិត្តស្មោះសរ
ជួយរាស្ត្រក្រីក្រ មុនជួយឈ្មួញ
មេដឹកនាំខ្មែរ ដើរផ្លូវល្អ
គិតជាតិជួយរាស្ត្រ ចិត្តស្មោះសរ
ជួយរាស្ត្រក្រីក្រ មុនជួយឈ្មួញ