ចង់ទិញ ទ្រព្យជាកេរ ដូនតាផ្ទេរ ឲ្យកូនចៅ។
មានមួយ នៅក្បាលជ្រោយ ព្រែកឯងធ្លោយ កៀនស្វាយក្រៅ
ចែកផ្ទះ រុះរើឆៅ ទុកសំណៅ កេរដូនតា។
រឿងពិត ក៏មានដែរ នៅស្រុកខ្មែរ បែបនេះណា
ត្រូវចែក គ្នាព្រោះថា គ្មានមួយណា មានលុយទិញ។
ម្ល៉ោះហើយ ទ្រាំពុះចែក កេរចំណែក ដូច្នេះវិញ
ក្រោយមក មានអ្នកទិញ ម្ចាស់ដើមចេញ ម្ចាស់ថ្មីចូល៕
© rbu_spp 11:02 am Nov 8, 2014 Puthpong Sao
Tuesday, November 8, 2016
260. Poem #rbu_642_ពុះផ្ទះចែកគ្នា
នេះជា និមិត្តច្បាស់ ពុះស្រឡះ ផ្ទះចំណែក
ជាពីរឈ្លោះបាក់បែក ចែកទ្រព្យគ្នា ក្នុងគ្រួសារ។
វាដូច បេះដូងច្រៀក ពីរចម្រៀក ព្រោះមោហា
ខឹងខ្លាំង ពុំផ្សះផ្សា ធ្វើយ៉ាងណា់ ឈ្នះចិត្តគ្នា។
បេះដូង មួយចំហៀង នៅមិនទៀង រងវេរា
ឃើញនេះ ពុំពិតជា ព្រាត់ប្រាសគ្នា ផ្ដាច់និស្ស័យ។
ស្នេហា ចែកមិនបាន គ្រប់ៗប្រាណ មុនក្សិណក្ស័យ
ពុំអាច នឹងស្រមៃ ថានិស្ស័យ មិនគូព្រេង។
លុះត្រា អស់ជីវិត ទើបលែងគិត រឿងផ្សេងៗ
ទាំងស្នេហ៍ កាលពីក្មេង ទោះវង្វេង ពេលឥឡូវ។
ពេលឈ្លោះ ចង់តែឈ្នះ ជេរព្រលះ ដៀលម៉ែឪ
រៀងខ្លួន ដណ្ដើមត្រូវ ទារចែកផ្លូវ បែងចែកកេរ។
ខ្លះចែក បែបនេះដែរ ក៏ព្រោះតែ គ្មានលុយទេ
ចង់ទិញ ទ្រព្យជាកេរ ដូនតាផ្ទេរ ឲ្យកូនចៅ។
មានមួយ នៅក្បាលជ្រោយ ព្រែកឯងធ្លោយ កៀនស្វាយក្រៅ
ចែកផ្ទះ រុះរើឆៅ ទុកសំណៅ កេរដូនតា។
រឿងពិត ក៏មានដែរ នៅស្រុកខ្មែរ បែបនេះណា
ត្រូវចែក គ្នាព្រោះថា គ្មានមួយណា មានលុយទិញ។
ម្ល៉ោះហើយ ទ្រាំពុះចែក កេរចំណែក ដូច្នេះវិញ
ក្រោយមក មានអ្នកទិញ ម្ចាស់ដើមចេញ ម្ចាស់ថ្មីចូល៕
© rbu_spp 11:02 am Nov 8, 2014 Puthpong Sao
ចង់ទិញ ទ្រព្យជាកេរ ដូនតាផ្ទេរ ឲ្យកូនចៅ។
មានមួយ នៅក្បាលជ្រោយ ព្រែកឯងធ្លោយ កៀនស្វាយក្រៅ
ចែកផ្ទះ រុះរើឆៅ ទុកសំណៅ កេរដូនតា។
រឿងពិត ក៏មានដែរ នៅស្រុកខ្មែរ បែបនេះណា
ត្រូវចែក គ្នាព្រោះថា គ្មានមួយណា មានលុយទិញ។
ម្ល៉ោះហើយ ទ្រាំពុះចែក កេរចំណែក ដូច្នេះវិញ
ក្រោយមក មានអ្នកទិញ ម្ចាស់ដើមចេញ ម្ចាស់ថ្មីចូល៕
© rbu_spp 11:02 am Nov 8, 2014 Puthpong Sao
Subscribe to:
Post Comments (Atom)
No comments:
Post a Comment