Wednesday, October 19, 2016

226. Poem ក្រពុំឈូក ឈូកក្រពុំ

ក្រពុំឈូក ឈូកក្រពុំ ខ្ញុំមិនភ្លេច
នឹកជានិច្ច ទោះតិចច្រើន កើនវេលា
នឹកទឹកធំ រដូវភ្ជុំ ខ្ញុំធ្វើទា
លេងគង្គា ជាមួយញាតិ កាលនៅតូច។
មើលរូកោះ ស្រណោះកាយ ស្ដាយអតីត
ពេលនឹកគិត ពិតអាឡោះ
ស្រណោះដូច នៅថ្មីៗ
បងព្រាត់ស្រី ស្និទ្ធពីតូច
ឥឡូវដូច មេឃនឹងដី ស្រីភ្លេចអស់។
ឈូកក្រពុំ ក្រមុំចិត្ត ចិត្តអាល័យ
នៅស្រមៃ គ្មានថ្ងៃភ្លេច ជានិច្ចស្រស់
ទោះចិត្តបង ផ្សងសង្ឃឹម ទាំងក្រៀមក្រោះ
អូនភ្លេចអស់ លែងអាឡោះ ព្រាត់អាល័យ។
ឈើទាលអក លែងចំអក បង់សូន្យទៅ
ឮឈ្មោះនៅ អ្នកស្រុកចាំ កម្មជាប់កាយ
ជាសាក្សី ពេលស្រីផ្ដាំ ចាំទាំងស្ដាយ
លាទៅឆ្ងាយ លាទាំងស្ដាយ ចប់អតីត។
........................................
........................................ សៅរ៍ ពុធពង្ស

225. Poem ចម្រៀង៖ #ក្រពុំឈូក

១. ត្រពាំងជ្រៃ ថ្ងៃជ្រេ ទេររៀបលិច
រលកព្រិច ចាំងផ្លេក រំឭកស្នេហ៍
ពាក្យអូនផ្ដាំ បងចាំ មិនគេចកែ
មិនចោលស្នេហ៍ ប្រែក្បត់ បោះបង់បង។

២. ឈូកក្រពុំ លោកធំ នាំអូនទៅ
ចោលបងនៅ ឱបទុក្ខ រាប់ឆ្នាំផ្សង
យល់ច្រលំ ស្មានម៉ុម មិនក្បត់បង
បែរនួនល្អង ចោលបង នៅអាល័យ។

បន្ទរ. ទំនប់ លោក យើងឈ្ងោក ឆ្លុះភក្ត្រា
ទន្ទឹមគ្នា ទឹកថ្លា ឆ្លុះមេឃផ្កាយ
ស្ពានចិត្តយើង សាងភ្ជាប់ គូនិស្ស័យ
តែចរណៃ ដោះដៃ ក្បត់ស្នេហ៍ខ្លួន។

៣. ទួលតាណោង អូនតោង ឱបកបង
យើងហែលឆ្លង រាត្រី ដំបូកអួន
មុងមេឃា ផ្កាយព្រោង ចិត្តស្និទ្ធខ្លួន
ច័ន្ទ្រនឹមនួន គ្មានអូន រសអស់ន័យ ៕

October 19, 2013 at 10:02am

Tuesday, October 18, 2016

#Squirrel T

One of several tales, with modern writing style and inputs, for kids. This children's story wins the first prize in the 2005 contest organized by an international book organization. Just for the 1st and 2nd editions combined, it was printed 10,500 copies and when its author, me, approached for the 2nd time for 10 copies to distribute free to relatives and friends, I was asked to pay $10 for the 10 books (I was given 3 copies free when it was first published). I myself earned only $150 from my own work.
I'm of the opinion that any person or organizations in the name of promoting readership or any relevant games -- here in Cambodia or anywhere else in the world -- should abide themselves by the rules of honesty, not doing anything that makes the writers feel like being exploited, thus your self-asserted reading promotion would become detrimental to both writers and young readers.
The organization contacted me and asked if I had some new tales to submit for further contests. I told it I had several already written and asked how much a writer would be paid for each of their works selected. Its answer was some $80 apiece according to the experience of author. I did overtly refuse to play its painfully bad games.
I have written several good children's tales, not yet published.
មនោកប់ជ្រៅ ក្នុងបេះដូង
ទោះដើររូងខូង ផ្លូវជីវិត
ពុំអាចលុបស្មើ គុណលោកពិត
លះបង់ពុំគិត ដើម្បីកូន។
Sarith Eat with Bun Neary and 5 others.
កូននឹក
កូននឹករឿងរ៉ាវ ដែលកន្លង
ម៉ែបីត្រកង ច្រៀងបំពេ
កូននឹកហត្ថម្តាយ ថ្នមទំាងទ្វេ...
See More
ខ្ញុំអាចបង្ហាញវិធីគុណលេខសរសេរលទ្ធផលផ្ទាល់តែមួយជួរយកតែម្ដង ឧ. ៧ខ្ទង់ × ៧ខ្ទង់ = ...
នេះពុំពិបាកទេ ត្រឹមតែ ២ខ្ទង់ × ២ខ្ទង់។ កាលខ្ញុំនៅបង្រៀនគណិតវិទ្យាអំឡុងឆ្នាំ១៩៨០ប្លាយ ដោយគិតថា Casio បង្កើតឡើងពីមនុស្ស ដូច្នេះមុខតែមានផ្លូូវគំនិតនៃការគណនាលឿន។ ខ្ញុំបានរកឃើញវិធីគណនាលេខគុណដោយសរសេរលទ្ធផលផ្ទាល់យកតែមួយបន្ទាត់តែម្ដង ឧទាហរណ៍ដូចជា គុណចំនួន ៧ ខ្ទង់នឹង ៧ ខ្ទង់ ឬ ៥ ខ្ទង់ × ៥ ខ្ទង់ ឬ ប៉ុន្មានខ្ទង់ក៏ដោយ តាមការជ្រើសរើសរបស់នរណាម្នាក់ គ្រាន់តែថា បើចំនួនខ្ទង់កាន់តែច្រើន ការគណនាកាន់តែយូរ៖ គឺសរសេរលទ្ធលយកផ្ទាល់មួយជួរតែម្ដង។
ខ្ញុំបានធ្វើបង្ហាញអ្នកបរិញ្ញាបត្រគណិតវិទ្យាម្នាក់ តាមលេខដែលគាត់ជ្រើសរើស។
-1:43
1,113,367 Views
BuzzFeed Video
You're Multiplying Numbers Wrong
This one short story of the kind of educational one is another of my literary works. Titled "Destiny Built in Deep Heart from Both Hands", it was the Number 1 Winner at a national-level contest organized by Cambodia National Council for Children on December 20, 2012.
The Head of the Ministry of Social and Veterans' Affairs' department told the winners meeting on the eve of the award ceremony that the Ministry of Information would ask for the author's permission to make the video of the story and air the educational material on TV.
Though I myself am its sole author, the department head said it was incredible that it was my work alone.

October 18, 2014 at 10:31am ·
One of several tales, with modern writing style and inputs, for kids. This children's story wins the first prize in the 2005 contest organized by an international book organization. Just for the 1st and 2nd editions combined, it was printed 10,500 copies and when its author, me, approached for the 2nd time for 10 copies to distribute free to relatives and friends, I was asked to pay $10 for the 10 books (I was given 3 copies free when it was first published). I myself earned only $150 from my own work.
I'm of the opinion that any person or organizations in the name of promoting readership or any relevant games -- here in Cambodia or anywhere else in the world -- should abide themselves by the rules of honesty, not doing anything that makes the writers feel like being exploited, thus your self-asserted reading promotion would become detrimental to both writers and young readers.
The organization contacted me and asked if I had some new tales to submit for further contests. I told it I had several already written and asked how much a writer would be paid for each of their works selected. Its answer was some $80 apiece according to the experience of author. I did overtly refuse to play its painfully bad games.
I have written several good children's tales, not yet published.
One of several tales, with modern writing style and inputs, for kids. This children's story wins the first prize in the 2005 contest organized by an international book organization. Just for the 1st and 2nd editions combined, it was printed 10,500 copies and when its author, me, approached for the 2nd time for 10 copies to distribute free to relatives and friends, I was asked to pay $10 for the 10 books (I was given 3 copies free when it was first published). I myself earned ...
See More
នេះជាសម្រង់ឈុតមួយក្នុងរឿង ឆត្រក្រហម៖
“គិតឧបមាថាមានការថ្លែងអានកំណាព្យរឿងខ្លីជាសាធារណៈ ដូចជានៅទីនេះ” សម្ដីនាយត្រូវនាងកាត់ភ្ជាប់ “នៅសួនសាធារណៈ មុខប្រាសាទអនុស្សារណ៍សម្ដេចតា នាចុងសប្ដាហ៍ ល្ងាចថ្ងៃសៅរ៍ អាទិត្យ ពិតជា ...” (គ្រានោះមេឃស្រទុំ កាន់តែងងឹតរឹតតែដាបខ្លាំង។ នាងបានប្រញាប់ទាញឆ័ត្រមកលាតបាំងគ្រាប់ភ្លៀងដែលចាប់ផ្ដើមសាចដំបូង និងនិយាយបន្ត) “ហើយទៅអានកំណាព្យនៅឯណា? កណ្ដាលវាល នៅទីណា?”។
“នៅក្នុងកែវភ្នែក ទាំងគូថ្លៃ (នាយបានថ្លែងជាវោហារកាព្យឆ្លើយ ដោយភ្នែកដៀងមើលកែវភ្នែកទាំងគូរបស់នាង ឃើញចាំងព...
See More

Monday, October 17, 2016

224. Poem #rbu_965_ដូចព្រះពិស្ណុការ

ដូចពិស្ណុការចាប់កំណើត
នាងតូចដៃឆើតចេះវិចិត្រ
គូររូបលើដីយ៉ាងប្រណីត
ដូចទេពសណ្ឋិតក្នុងវិញ្ញាណ។
កាលនៅពីតូចពិស្ណុការ
មានញាណប្រាជ្ញាព្រះប្រទាន
គូរឆ្លាក់លើដីលើលោកគ្មាន
កោសល្យទេពញាណសាងអង្គរ។
តាំងពីកុមារតូចក្មេងខ្ចី
ចូលចិត្តលេងដីពេលដើរឈរ
ប្រើដៃពូនដីឈើគូសយក៍
ដូចឃើញអង្គរដ៏រុងរោជន៍។
ជាបុត្រព្រះនាងទេពធីតា
ព្រះពិស្ណុការតាំងពីតូច
មាតានាម"ចន្ទ្រ"គ្មានអ្នកដូច
ឆ្នើមច្នៃបុត្រតូចតាមចំណូល។
អ្នកស្រុកហៅ"ទិព្វសូដាចន្ទ្រ"
បង្ហាត់ជាក់ស្បាន់ប៉ាក់ត្បាញហូល
ផាមួងប្រណិតកេរត្រកូល
ពូជជាតិថ្កើងថ្គោលខ្មែរសំបួរ។
ព្រះរាជកុមារហាត់សាងសង់
តាមគម្រូប្លង់ក្រោលសេះសួគ៌
ដោយកោតព្រះឥន្ទ្រក្រែងពុំគួរ
ពេលតាទេពសួររើសមួយណា។
ក្នុងរាជ្យព្រះកេតុមាលា
រាជាបង្គាប់សាងប្រាង្គប្រា
សាទសែនវិចិត្រលើលោកា
ព្រះពិស្ណុការចាត់ការសង់។
អង្គរអង្គឺឮឆ្លងភព
ប្រណិតដូចជប្បសែនបញ្ចង់
ប្រាសាទបវរល្អឯកខ្ញង់
ដូចភ្នំមាសប្លង់ទាំងដុលដុំ។
គឺ"នគរវត្តស្ថាបត្យៈ
កម្ម"ល្បីបច្ចក្សទេសចរក៏ផ្ដុំ
មូលមីរដេរដាសកកកុញកុំ
មកសុំទស្សនាប្រាសាទសួគ៌។
កំណត់៖
តាមរឿងព្រេងប្រវត្តិ legend history ស្រាវជ្រាវដោយអ្នកជំនាញចម្រុះ ជាតិសាសន៍(ខ្មែរ អាមេរិកាំង បារាំង..)ដែលមានចុះផ្សាយក្នុងទស្សនាវដ្ដី ជាភាសាអង់គ្លេសAngkor Wat (ដែលមានសម្ដេចព្រះ នរោត្តម សីហនុ ជាប្រមុខសារព័ត៌មាននោះ ក្នុងឆ្នាំ១៩៦៩) ព្រះពិស្ណុការជាបុត្រាទោលរបស់ ព្រះនាង ទេពធីតាចន្ទ្រ Divine Daughter of the Moon និង បុរសសាមញ្ញម្នាក់ឈ្មោះ លឹម សេង។
តាមរឿងនោះ ព្រះនាងទិព្វសូដាចន្ទ្រ(ដែលជាបុត្រីពៅនិងបងស្រី៤អង្គទៀត ជាបុត្រីរបស់ព្រះឥន្ទ្រ និងជាកិន្នរី ឬ ទេពអប្សរ) បានហោះចាកឋានសួួគ៌ មក ក្រសាលនៅឋានមនុស្សលោកដែនកម្ពុជា ហើយបានបេះផ្ការបស់បុរសម្នាក់ ឈ្មោះ លឹម សេង។ នេះជាបទល្មើសនឹងច្បាប់ឋានសួគ៌។
នៅពេលត្រឡប់ទៅឋានសួគ៌វិញ បងៗបានទូលព្រះឥន្ទ្រជាបិតា។ ព្រះឥន្ទ្រ បានត្រាស់បង្គាប់ឲ្យព្រះនាងចុះមកនៅរួមរស់ជាប្រពន្ធនិងបម្រើបុរសម្ចាស់ផ្ការយៈពេលបីឆ្នាំតាមច្បាប់។
ពេលមកនៅរួមរស់នឹងគ្នានោះ ព្រះនាងបានបង្ហាត់បង្រៀនឲ្យអ្នកស្រុកចេះ ត្បាញហូលផាមួង .. ផ្សព្វផ្សាយពេញព្រះនគរនិងទៅដល់វាំងស្ដេចចិន...។ ព្រះនាងបានប្រសូតបុត្រាមួយអង្គ ដែលមាននិស្ស័យនឹងគំនូរចម្លាក់លើដី ចូលចិត្តលេងដី គូររូបនិងពូនដីជារូបប្រាសាទ ...។
លុះបុត្រាតូចមានព្រះជន្ម៣ឆ្នាំ ដល់កាលកំណត់រួចកម្មពៀរ ពេលប្ដីកំពុងតែ ធ្វើការនៅចម្ការនិងបុត្រកំពុងលង់លក់ ព្រះនាងបានកាច់ផ្កាទុកនៅលើខ្នើយ (ជាទំនៀមដើមខ្មែរនៃការលែងលះគ្នា) ហើយហោះត្រឡប់ទៅឋានសួគ៌វិញ។
កូនភ្ញាក់ឡើងរកម្ដាយមិនឃើញ បានស្រែកយំរត់ឆ្លេឆ្លារកម្ដាយដែលបាត់។ ឪពុកមកដល់ឃើញផ្កាដាក់លើខ្នើយយល់សេចក្ដីដឹងថាប្រពន្ធផុតកម្មនិងវិលត្រឡប់ទៅឋានសួគ៌វិញហើយ។
... កូនយំសួររកម្ដាយទាំងយប់ទាំងថ្ងៃ. .. រហូតដល់អាយុ១០(?)ឆ្នាំ ដើរតាមរកម្ដាយក្នុងព្រៃឆ្លងអូរស្ទឹង រហូតដល់ថ្ងៃមួយឃើញនាងកិន្នរី៥រូប ក្នុងអម្ពរព័ស្ត្រចម្រុះផ្លេកភ្លឺ តាមពាក្យឪពុកប្រាប់។ កុមារតូចបានលើកដៃ ប្រណម្យឧទ្ទិសផ្សងថា បើមួយណាជាមាតា សូមកុំឲ្យហោះហើរទៅរួច។ ពេលនោះទេពអប្សរបួនរូបបានហោះឡើងទៅ នៅតែមួយរូបហោះឡើងពុំរួច។ កុមារបានស្ទុះទៅឱបស្រែកថា "ព្រះមាតាៗ!"
ព្រះនាងចន្ទ្របាននាំបុត្រាទៅថ្វាយព្រះឥន្ទ្រ ទូលប្រាប់អំពីឧបនិស្ស័យ។ កុមារបានស្រង់ទឹកស្រះសុគន្ធវារី៧ជាន់ជម្រះមន្ទិលលោកិយ តាមទំនៀម ឋានសួគ៌។ ព្រះឥន្ទ្របានចាត់ឲ្យទេវបុត្តបង្រៀនកុមារតូចនូវស្ថាបត្យកម្ម សំណង់។
ពេលរៀនចប់សព្វគ្រប់និងពេញវ័យវឌ្ឍនាការ ព្រះឥន្ទ្របានសួរពិស្ណុការឲ្យរើស គម្រូប្លង់ស្ថាបត្យកម្មណាដែលពេញចិត្ត។ ព្រះពិស្ណុការបានជ្រើសរើសយកគម្រូ ក្រោលសេះឋានសួគ៌សម្រាប់គម្រោងសំណង់ប្រាសាទអនាគត អង្គរវត្ត ដោយ គិតកោតក្រែងទាស់នឹងព្រះទ័យព្រះឥន្ទ្របើរើសយកប្លង់ប្រាសាទណាដែលល្អស្មើនឹងប្រាសាទប្រណិតបំផុតរបស់ព្រះឥន្ទ្រនៅឋានសួគ៌។
កំណាព្យ​និង​អត្ថបទ​រក្សាសិទ្ធិ​ copyright rbu_spp សៅរ៍​ ពុធពង្ស​ Puthpong Sao October 17, 2015

223 Poem #rbu_623_ក្រមុំជាន់មុន

ឱ ត្រីពណ៌អើយ ពណ៌មាសពិត
ដូចពណ៌ជីវិត សព្វចិន្តា
ឃើញអ្នកចង់ថ្នម ក្នុងហត្ថា
ខ្លាចម្ចាស់អ្នកថា ប្រលោមលេង។

ត្រីអើយត្រីមាស មាសសំណព្វ
សំណាងគ្រប់ដប់ កាលពីក្មេង
ឥឡូវប្រែភ័ន្ត ជីវិតផ្សេង
ដូចក្នុងរឿងព្រេង ពិភពថ្មី។
ត្រីមាស មាសអើយ ជីវិតអ្នក
ភព្វមានពេញលក្ខណ៍ ម្ចាស់ប្រណី
សំណាងជាងខ្ញុំ លើផែនដី
បញ្ចុកចំណី ព្រឹកថ្ងៃយប់។
ត្រីមាសក្នុងបឹង ព្រះប្រទាន
សំណាងអ្នកមាន មានលើសលប់
ឯខ្ញុំកំព្រា ខ្វះសព្វគ្រប់
រងារាល់យប់ ឯងឯកា។
ស្នាដៃប្រណីត ជីវិតត្រី
មាសមានមេត្រី ថ្នមរក្សា
ក្រមុំជាន់មុន គេមេត្តា
វិចិត្រអស្ចារ្យ ក្បាច់ជុលប៉ាក់៕
© rbu_spp 6:26 pm Oct 17, 2014 Puthpong Sao

222. Poem #rbu_622_កាត់វាលជីវិត

ស្នាដៃវិចិត្រ ពិសេសក្រៃ
ជាងប្រសប់ច្នៃ គេហ៍សិល្បៈ
យ៉ាងស្ទាត់ជំនាញ គូរជុលចាក់
អំណត់ប៉ិនប៉ាក់ សព្វក្បាច់ក្បាំង។

ទាំងរូបទាំងពណ៌ ល្អប្រណីត
ចលនាសម្រិត ពេញសម្រាំង
មើលសេះប្រាំបី ពេញកម្លាំង
ប្រណាំងរត់កាត់ វាលពិតៗ។
សម្រស់សោភ័ណ ទេសភាព
កាត់ទីទំនាប វាលជីវិត
មើលឆ្ងាយឃើញសម ដូចមើលជិត
ឃើញហើយនឹកគិត វដ្ដសង្សារ។
នេះសេរីភាព នៃជីវិត
ពន្លឺពេញពិត ពីសុរិយា
សាយសព្វផែនដី មេឃភ្លឺថ្លា
គន់មើលកាលណា ទុក្ខរសាយ។
ឱ ផ្កាវាលអើយ ផ្កាវាលវែង
នឹកកាលពីក្មេង លេងសប្បាយ
បេះផ្កាព្រៃថើប ក្លិនស្រស់ស្រាយ
ទាំងចិត្តទាំងកាយ ស្រាកហ្មងសៅ៕
© Copyright rbu_spp October 17, 2014 at 6:00 pm Puthpong Sao