Sunday, October 23, 2016

233. Poem #rbu_965ស្ទួន_នាងតូចដៃទេព

Phnom Penh
ណុច ៦ឆ្នាំ ដៃទេពតូច
គូររូបបណ្ដូច ចេះពីបង
ស្ទើរតែពុំជឿ នាងទាំងសង
ប្អូនបងគូរឆ្នើម គួរស្ញប់ស្ញែង។

បងនាងឈ្មោះនិត្យ ១២ឆ្នាំ
ចេះគូរចងចាំ រៀនខ្លួនឯង
លើដីក្រដាស តាមកន្លែង
ឃើញស្ដែងមុខប្រាង្គ ព្រះខ័នខិត។
ដូចពិស្ណុការ ចាប់កំណើត
នាងតូចដៃឆើត ចេះវិចិត្រ
គូររូបលើដី យ៉ាងប្រណីត
ដូចទេពសណ្ឋិត ក្នុងវិញ្ញាណ។
កាលនៅពីតូច ពិស្ណុការ
មានញាណប្រាជ្ញា ព្រះប្រទាន
គូរឆ្លាក់លើដី លើលោកគ្មាន
កោសល្យទេពញាណ សាងអង្គរ។
តាំងពីកុមារ តូចក្មេងខ្ចី
ចូលចិត្តលេងដី ពេលដើរឈរ
ប្រើដៃពូនដី ឈើគូសយក៍
ដូចឃើញអង្គរ រុងរោជន៍រតន៍។
ជាបុត្រព្រះនាង ទេពធីតា
ព្រះពិស្ណុការ ពីតូចស្ទាត់
មាតានាម"ចន្ទ្រ" ថែមធ្យ័ត
ច្នៃបុត្រវិវឌ្ឍ តាមចំណូល។
អ្នកស្រុកហៅ"ទិព្វ សូដាចន្ទ្រ"
បង្ហាត់ជាក់ស្បាន់ ប៉ាក់ត្បាញហូល
ផាមួងប្រណិត កេរត្រកូល
ពូជជាតិថ្កើងថ្គោល ខ្មែរសំបួរ។
ព្រះរាជកុមារ ហាត់សាងសង់
តាមគម្រូប្លង់ ក្រោលសេះសួគ៌
ដោយកោតព្រះឥន្ទ្រ ក្រែងពុំគួរ
ពេលតាទេពសួរ រើសមួយណា។
ក្នុងរាជ្យព្រះកេ តុមាលា
រាជាបង្គាប់ សាងប្រាង្គប្រា
សាទសែនវិចិត្រ លើលោកា
ព្រះពិស្ណុការ ចាត់ការសង់។
អង្គរអង្គឺ ឮឆ្លងភព
ប្រណិតដូចជប្ប សែនបញ្ចង់
ប្រាសាទបវរ ល្អឯកអង្គ
ដូចភ្នំមាសប្លង់ ទាំងដុលដុំ។
គឺ"នគរវត្ត ស្ថាបត្យៈ
កម្ម"ល្បីបច្ចក្ស ទេសចរផ្ដុំ
មូលមីរដេរដាស កកកុញកុំ
មកសុំទស្សនា ប្រាសាទខ្មែរ។
October 23, 2015 at 8:44am
https://www.facebook.com/udomkattekhmer/videos/939658616106541/
-3:55
65,715 Views

232. Poem at 6:59pm · #rbu_ពស់វែកក្បាលបី

ពស់វែកក្បាលបី
អ្នកចោមប្រុសស្រី
ឈរមើលត្រៀបត្រា
ធ្លាប់តែបានឮ
និទានកថា
ពស់វែកនេះណា
មានក្នុងរឿងព្រេង។

ពស់វែកក្បាលប្រាំ
តាមឮតាមចាំ
ចាស់ប្រាប់ក្មេងៗ
និងក្បាលប្រាំពីរ
មិនភូតលលេង
ពស់វែកនេះឯង
ប្រក់ការព្រះពុទ្ធ។
October 23, 2013 at 6:59pm

231. Poem· #rbu_ច្រវាក់រាំងផ្លូវ

ច្រវាក់រាំងផ្លូវ និយាយឲ្យត្រូវ គឺជាបញ្ហា
កើតពីអំណាច ខ្លាចរាស្ត្រតវ៉ា ទាមទារតម្លា
ដូរមេដឹកនាំ។
ស្ថិរភាពសង្គម គ្រាន់តែលេសធំ ដាក់តាមដានឃ្លាំ
បិទផ្លូវរាស្ត្រដើរ កុំឲ្យភ្លូកនាំ បាតុកម្មទាំ
បានផលជោគជ័យ។
ចលនាសង្គម រាស្ត្រប្រមូលជុំ អ្នកធំព្រួយភ័យ
ខ្លាចរាស្ត្របះបោរ រៀបជើងលកលៃ ព្រួយគិតមមៃ
ភ័យថ្ងៃអន្សា។
អំណាចគ្រប់គ្រង មិនតាមគន្លង ដែលរាស្ត្រប្រាថ្នា
គង់តែរលំ តាមពេលមួយណា ទៅតាមហេតុការណ៍
រាស្ត្រដូរទម្លាក់។
នេះជាកត្តា ផ្លាស់ប្ដូរសត្យា កើតមានទៀងជាក់
មិនអាចចៀសរួច វិវត្តតាមវគ្គ គេពុំគួរភ្ញាក់
ផ្អើលភ័យឡើយណា។
រដ្ឋាភិបាល នៅពេលដល់កាល នឹងផុតសង្ខារ
ទោះបីជាខំ ប្រើល្បិចហិង្សា មិនអាចតវ៉ា
ក្រាញអំណាចទេ។
គឺដូច្នេះហើយ ពុំប្លែកគ្នាឡើយ ទើបនៅស្រុកគេ
រដ្ឋាភិបាល ធ្វើល្អទុកកេរ្តិ៍ គោរពរាស្ត្រគេ
មិនញៀនអំណាច។
គេដឹងខ្លួនណាស់ តែរាស្ត្រទារផ្លាស់ គេគិតក្រែងខ្លាច
ស្រុកជ្រួលច្របល់ ក៏លាអំណាច លះល្បិចខូចកាច
ន្យោបាយ(១)ពុតត្បុត។
គេមិនក្អេងក្អាង កោងកាចអាងយ៉ាង អាវុធសម្លុត
រថក្រោះបន្លាច ឲ្យរាស្ត្រភ័យស្លុត រស់ព្រួយស្រយុត
បាក់ស្បាតសោះឡើយ៕
October 23, 2013 at 1:37pm

Thursday, October 20, 2016

230. Poem #rbu_សិរមាន់ផ្សេងគ្នា?

ការអានមានប្រយោជន៍ Reading Benefit You
សិរមាន់ព្រៃ ខុសអី ពីស្រុកខ្ញុំ
ផ្លែពុំធំ តែដូច ផ្លែសាវម៉ាវ
គ្រាន់តែរោម វាខ្លី ឃើញមួយប្រាវ
ចាប់ភ្លាមចាវ តែជូរ គ្រញែងខ្លួន ...
នៅភ្នំសោម ក្នុងស្រុក គិរីវង់
តាកែវគង់ ខែត្រខ្មែរ ជាប់ដែនយួន
សិរមាន់ព្រៃ ខ្វះអី ជុំវិញខ្លួន
រសជូរជួន សិរមាន់ រូសាវម៉ាវ។
October 21, 2013 at 1:03 am
Chanbo Keo

229. Poem #rbu_971 ថើបឆ្លងភព


ចម្រឹងរបាំងឃាំងមិនជាប់
ជួបគ្នាញឹកញាប់ថើបឆ្លងភព
ឆ្លងដែនស្នេហាទាំងថ្ងៃយប់
គ្មានអ្វីបញ្ឈប់ចិត្តស្នេហ៍បាន។

បើចិត្តស្នេហ៍ហើយទោះត្រូវក្ស័យ
កម្មនាំប្រល័យអស់ទាំងប្រាណ
បាត់ទាំងផែនដីរលាយឋាន
ក៏ឃាត់មិនបានស្នេហ៍ងប់ងុល។
មិនថាតែយប់ងងឹតបាំង
ឲ្យចិត្តជ្រួលខ្លាំងដល់ហ៊ានជ្រុល
ជ្រើមលែងគិតអ្វីបីដូចពុល
ងប់ស្នេហ៍ងងុលដុតទាំងថ្ងៃ។
ទាំងថ្ងៃភ្លឺចែសកណ្ដាលវាល
ភ្លើងស្នេហ៍ឆេះរាលត្រជាក់ក្រៃ
ថើបបង្អួតមេឃបញ្ឈឺថ្ងៃ
ថ្លៃអើយនាងថ្លៃមិនរកកៀន។
ភ្នែកមើលបេះដូងសរសើរនាង
ស្លៀករឹបចេញរាងកន្លុកកៀន
នាងអើយចង់ណាស់គួរចេះអៀន
ក្រែងគេទិទៀនដល់ឪម៉ែ។
October 20, 2015 at 12:37pm ·Puthpong Sao

Wednesday, October 19, 2016

228. Poem #rbu_967_កំណើតដូចឈូក


ឈូកដោបរីករមណី៍សមសូរ្យសែង
សមគ្មានចំបែងស្រស់បស់ថ្លា
ស្និទ្ធកុមារីទឹមភក្ត្រា
ដូចទេពធីតាបឹងបទុម។

ញញឹមពេញលក្ខណ៍ភក្ត្រស្រស់ស្រាយ
ស្រស់សមឆោមឆាយឈូកក្រពុំ
ក្រសាលក្រសោបត្រកងជុំ
ឈូកពេញនិយមសព្វចិន្តា។
ដូចព្រះភិរុណសាចស្រោចស្រព
ប្រទានពរសព្វសាធុការ
មន្តញញឹមស្រស់លើភក្ត្រថ្លា
នាងតូចរៀបផ្កាទៅថ្វាយព្រះ។
ឈូកដុះពីភក់ក្លិនក្រអូប
ប្រហើរស្រង់ស្រូបសទ្ធាជ្រះ
ពុទ្ធិសន្សំសាងបុណ្យលះ
យកឈ្នះកិលេសអកុសល។
ពុទ្ធិរៀនសូធ្យប្រៀបដូចឈូក
ទោះដុះលូតលូកពីភក់វ៉ល់
មានក្លិនក្រអូបឈ្ងប់សាយដល់
សាងឈ្មោះយសផលជាតិកុមុទ។ /= ឈូក/
ជនណាកើតកបនិស្ស័យផ្កា
ដូចឈូកបុប្ផាបរិសុទ្ធ
តម្រង់ផ្លូវខ្លួនទីបំផុត
ដូចច្យុតិចាប់ភពទីសួគា៌។
Chan Rada

227. Poem #កាណុងវែង

កាណុងវែងហ្នឹង ស្រួលធ្វើការ
ថតរូបកាលណា បានរូបល្អ
ច្បាស់ទែងលែងទាស់ ស្អាតបវរ
លែងទើសមាត់ក ត្រូវចិត្តម្ចាស់...
បើកាណុងខ្លី ពិតទាស់ចិត្ត
ព្រាលៗមិនដិត ពុំសូវច្បាស់
ពន្លូតមិនបាន ខ្លីពេកណាស់
ទើបម្ចាស់ស្នេហា កាណុងវែង។
d Sochetra Tia's photo.
October 19, 2013 at 10:44am ·
Keep National Message in Mind! ចាំបណ្ដាំជាតិ!!
Khmer Social Media
សូមកុំភ្លេចដីកម្ពុជាក្រោម និង កោះត្រល់របស់ខ្មែរ
Remember Dei Kampuchea Krom and Koh Tral
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~