KEF PO Files

Saturday, July 9, 2016

19. Poem #rbu_826_មនុស្សស្អប់គ្នា_ព្រោះហេតុអ្វី?

មើលវីដេអូខាងក្រោម នឹកអនិច្ខាខ្មែរ

១. មនុស្សស្អប់គ្នា ដោយសារអ្វី?
ទាត់ពុំប្រណី ព្រួតធាក់ផង
ដាល់វាយសំពង នឹងដំបង
លោតច្រំជាន់ផង តាមកំហឹង។

២. ឱ លោកចោរអើយ ដឹងហើយតើ
ពុំសមឡើយបើ ធ្ងន់ដល់ម្ល៉ឹង
លួចគេគេទាន់ វាយ៉ាងហ្នឹង
ក្រោយៗត្រូវដឹង និងឈប់លួច។

៣. ទ្រព្យគេរគេរក ដោយញើសឈាម
ពេលបាត់ទ្រព្យភ្លាម ចិត្តក្ដៅព្រួច
ថាបើតាមទាន់ ចាប់ក្របួច
មិនឲ្យរត់រួច វាយសំពង។

៤. ចោរឈឺចុកចាប់ ពុំហ៊ានស្រែក
ពុំហ៊ានប្រកែក លើកដៃរង
ននៀលលើដី ជើងព័ន្ធគង
ពេលគេសំពង រងពុំជាប់។

៥. លួចគេកើតទោស ឈឺដំណំ
គេទាត់ធាក់ដំ ចោរអភ័ព្វ
ដង្ហើមចង្រឹត វិះនឹងងាប់
ខ្លួនចោរពុំគាប់ សង្គមស្អប់។

៦. សង្គមកើតចោរ ពីអបាយ
ល្បែងផងទាំងឡាយ ឃើញទាំងសព្វ
ស៊ីសង ភ្នាល់ ស្រា មានមួយចប់
ច្បាប់កប់ទុកចោល ឥតអសារ។

៧. មនុស្សស្អប់គ្នា តើព្រោះអ្វី?
សង្គមខ្វះក្ដី ស្មោះមេត្តា
មកពីចែកផល ខ្វះតម្លា
អ្នកណា ធំ-មាន ស៊ីចាក់ច្រាស។

៨. គេស៊ីធ្វើមាន ទ្រព្យលួចជាតិ
ក្រុមបក្សពួកញាតិ ឫកច្រឡាស
សម្ញែងចេញតួ ថ្លើងតែផ្ដាស
អ្នកក្ររស់ខ្វះ ចាំគេសល់។

៩. បើគេនឹកឃើញ គេបោះឲ្យ
រំលស់ឃ្លានដោយ តប់ប្រមល់
ឆ្លងយប់ព្រួយព្រឹក ដេកខ្វាយខ្វល់
បន់ចាំឲ្យដល់ បានត្រូវឆ្នោត។
...
រក្សាសិទ្ធិ copyright rbu_spp 12:34 pm Thursday July 9, 2015 Sao Puthpong Sao

<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSocial.News.168%2Fvideos%2F1455073851453266%2F&show_text=0&width=560" width="560" height="315" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true"></iframe>
Posted by Unknown at 12:32 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Friday, July 8, 2016

18. Poem #rbu_823_ទម្លាប់ឈ្លោះគុំគ្នា

8 July 2015 at 16:21 · 
‪#‎ទម្លាប់ខុសរបស់ខ្មែរ‬ បើលោតែឈ្លោះគ្នា ឈ្លោះដណ្ដើមយកមុខ ចងគំនុំគ្នាតកូនដល់ចៅ អស់អីអស់ទៅហេតុតែចង់ឈ្នះចិត្ត ឥតបើខ្វល់អ្វីទាំងអស់ ទោះជារឿងឥតប្រយោជន៍។ (រូបថត និស្សិតភូមានៅបណនណាល័យ)
១. "ទម្លាប់ខុស" របស់ខ្មែរ ... បើលោតែ បានឈ្លោះគ្នា 
"ស្រែកអាក្រោស" ចងវេរា ... ទាំង"គុំគ្នា តកូនចៅ"។
២. ចិត្តចង់តែ "ដណ្ដើមឈ្នះ" ... ជេរព្រលះ តាមចិត្តក្ដៅ
ប្រមាថដៀល ប្រើពាក្យឆៅ ... រឿងក្នុងក្រៅ "ហែកកេរ្តិ៍គ្នា"។
៣. បងប្អូនគ្នា ជួបតាមផ្លូវ ... មុខតូវម៉ូវ ដៀងនិន្ទា
" ស្ដោះបញ្ឆិត" ចិត្តពុំជា ... ឈ្លោះ"យកគ្នា ជាសត្រូវ"។
៤. គេអ្នកក្រៅ ឃើញដូច្នោះ ... ថែមញោះញ៉ោះ រឿងអាស្រូវ
"ត្រឹមញាតិឯង ឯងមិនត្រូវ" ... "បិទស្រាស់ផ្លូវ" មិនឲ្យដើរ។
៥. ឈ្លោះគ្នាខ្លាំង "ឡើងក្ដីក្ដាំ" ... "លក់បញ្ចាំ" ធ្វើគ្រាន់បើ
"កេរម៉ែឪ" អស់អត់ប្រើ ... ធ្លាក់ខ្លួន"ដើរ ស៊ីឈ្នួលគេ"។
៦. ខ្លះចិត្តខ្លាំង អាងចាក់កាប់ ... បាញ់សម្លាប់ ឥតខ្វល់ទេ
ខ្លួនជាប់ខ្នោះ "លក់អស់កេរ" ... ពុំរួចទេគុកច្រើនឆ្នាំ។
ឍ. ចុះថោកអ្វី ថ្លៃនឹងមាត់ ... បែរភ្លាំងភ្លាត់ "ភ្លេចបណ្ដាំ"
"ពាក្យម៉ែឪ" ខ្លួួនមិនចាំ ... កើតក្ដីក្ដាំ ខូចត្រកូល។
៨. ស្ដីពោលទៅ ខុសត្រូវអ្វី ... "ពាក្យមេត្រី" នាំញាតិចូល
ឈ្លោះគ្នាហើយ កុំឡើយបូល ... ឆ្លៀតបញ្ចូល "ពាក្យគំនុំ"។
៩. ភ្លាត់ឈ្លោះគ្នា កុំវែងឆ្ងាយ ... លំឱនកាយ ចូលជិតជុំ
ចិត្តថ្លាជ្រះ "លះគំនុំ" ... រឿងធំៗ សាបសូន្យអស់។
១០. ស្រឡាញ់ស្មើ ទោះមានក្រ ... "សាងតែល្អ" សប្បុរស
កុសលតាម ប្រោសព្រំប្រោះ ... "ចិត្តជាស្មោះ" រស់សុខសាន្ត។
រក្សាសិទ្ធិ copyright rbu_spp 5:36 pm Wednesday July 8, 2015 SaoPuthpong
4 Comments4 Shares
64You, Bopha Vanny, Rathanak Ouk and 61 others
Posted by Unknown at 12:40 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Thursday, July 7, 2016

17. Poem #‎rbu_821_បេងឈើឈឺចាប់‬

Puthpong Sao shared Sok Sam Ean's post.
7 July 2015 at 15:38 · ‪
ហ្នឹងហើយគឺបេង ថាមិនបេង
ដូចនិយាយលេង បេងផលា
សាច់ខ្លឹមអ្នករឹង ដូចថ្មដា
តែគួរអនិច្ចា ជិតដាច់ពូជ។
បេងសូមរស់សុខ ក្នុងព្រៃជ្រៅ
គេនៅតាមទៅ កាប់ផ្ដាច់ពូជ
ទោះបេងអង្វរ សូមទទូច
ទុកពូជបេងរស់ ឈ្មោះឈើផង។
គេកាប់បង្ហិន ធ្វើសេដ្ឋី
ដឹកព្រាតពេញដី ព្រំដែនឆ្លង
ទាំងធ្នង់គ្រញូង ជាប្អូនបង
សាច់សាដន្លង ឈើពេញព្រៃ។
ហិនហោចអស់ហើយ ឈើទួញយំ
រង្គាលព្រៃភ្នំ ទុក្ខរីងរៃ
សព្វសត្វទួញសោក បើអស់ព្រៃ
មនុស្សសោតភ័យ កម្មបៀនបៀត។
ណាសា ស្រាវជ្រាវ ឃើញអាសន្ន
គ្រោះកាបទាន់ហន់ សិបឆ្នាំទៀត
អស់ព្រៃព្រោះតែ តួកចោលម្សៀត
ប្រឹងឆ្លៀតកាប់ព្រៃ ពុំប្រមាណ។

Sok Sam Ean's photo.
Sok Sam Ean's photo.
Sok Sam Ean's photo.
Sok Sam Ean's photo.
Sok Sam Ean's photo.
+5
Sok Sam Ean added 9 new photos.
7 July 2015 at 13:09 · 
រុក្ខជាតិនេះសម្បូរណាស់នៅមណ្ឌលគីរី ! បើfriendsណា
ទស្សន៍ទាយត្រូវ ថាផ្លែអ្វី ដើមអ្វី ? ខ្ញុំនឹងជួនរង្វាន់ !។
2You and Kampheng Ny
Share


Puthpong Sao
7 July 2015 at 14:23 · 
‪#‎ផែនទីព្រំដែនកម្ពុជា‬ គួរតែចេះឆ្លាតរឿងជាតិ កោះបារាំង-ឥណ្ឌូនេស៊ី ទៅ !
បញ្ហាផែនទីព្រំដែនប្រទេសនៅពេលនេះ សឲ្យឃើញការមិនទុកចិត្តគ្នាពីព្រោះតែពុំមានតម្លានៅក្នុងការចាត់ចែងកិច្ចការជាតិ។ វាកើតចេញពីការមិនស្មោះត្រង់នឹងគ្នា។ នេះមិនមែនជាបញ្ហារវាងបុគ្គលដឹកនាំប្រទេសម្នាក់ពីរនាក់ និងក៏ពុំមែនជាបញ្ហារវាងបក្សនេះឬបក្សនោះមួយពីរឡើយ។ គឺជាបញ្ហារបស់"ពលរដ្ឋជាឯកត្តជន"និង"រួមគ្នា"នៃប្រជាជាតិមួយ។ និយាយដោយខ្លី ការពុំមានតម្លាក្នុងកិច្ច់ការជាតិបានបង្កើតរឿងមិនទុកចិត្តគ្នាយ៉ាងច្រើន ដែលជាដើមហេតុនៃការបាក់បែក...
Continue reading
5 Comments6 Shares
41You, Sopheak Mora, Sao Samnang and 38 others
Share


Puthpong Sao
7 July 2015 at 08:56 · 
មតិអ្នកជំនាញ អ្នកគូរផែនទី និងសាក្សីរស់ នៃព្រំដែនកម្ពុជា៖ ស៊ាន ប៉េងសែ បកស្រាយជម្រើសយឺតពេលរបស់នាយករដ្ឋមន្ត្រី លើបញ្ហាព្រំដែន
នៅក្រោយកាារយាងចូលនិវត្តន៍នៃព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះបាទ នរោត្តម សីហនុ ក្នុងខែតុលាឆ្នៃ២០០៤ ព្រះអង្គបានប្រកាសអំពីគម្រោងដឹកនាំបេសកកម្មពិនិត្យទឹកដីកម្ពុជាតាមព្រំដែន។
លោកនាយករដ្ឋមន្ត្រីភ្លាមៗកាលនោះបានប្រកាដគាំទ្រទាំងសន្យាឧបត្ថម្ភប្រតិបត្តិការនោះ។ លោក ហេង សំរិន ប្រធានសភាជាតិ ក៏បានប្រកាសអបអរជាមួយប្រយោគថា "ព្រះអង្គជាសាក្សីដឹងរឿងព្រំដែនច្បាស់"។
...Continue reading
1 Comment7 Shares
5

  • Prayuth Mvu

  • Shenet Much
    • Works at Andrew & Philip Accounting Co., Ltd.

  • Sreypov Say
    • Home
  • See all
2 YEARS AGO TODAY
Monday, 7 July 2014


Puthpong Sao
7 July 2014 at 12:00 · 
The Past, the Present and the Future in the great decades-long-experienced Architect's visions.


Phnom Penh’s Most Famous Urban Planner Sees a City on the Verge of Collapse – Next City
Inept governing and rampant real estate speculation threaten the city’s very survival, he says.
NEXTCITY.ORG
2 Shares
5ម៉្រា ជូន, Sarith Eat and 3 others
Share
That's all for today.
Posted by Unknown at 7:08 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

‪16. Poem #‎rbu_822_ស៊ីកេរអង្គរ‬


Puthpong Sao shared Jayavarnthurn Noun's photos
7 July 2015 at 16:41

ទារពន្ធពីប្រទេសអ្នកលួចចម្លងប្លង់ប្រាសាទអង្គរ
១. អង្គរល្បីល្បាញ ពេញផែនដី
តឹកតាងសក្ខី កេរខេមរា
ប្រទេសដទៃ លួចស្ថាបនា
ចម្លងប្រាង្គប្រា សាទអង្គរ។
២. តាំងពី អេស្ប៉ាញ បែលហ្ស៊ិក ចិន
ជប៉ុន ក៏ប៉ិន ចម្លងយក៍
ហ្វ៊ីលីពីន ថៃ ក៏ល្បីខ្ទ័រ
លួចប្លង់អង្គរ ទៅសង់តាម។
៣. ឥឡូវ ឥណ្ឌា គឃ្លើនខ្លាំង
ចេញតួតំណាំង ល្មើសបម្រាម
លួចប្លង់អង្គរ ទៅសង់តាម
លុបសម្លាកស្នាម ខ្លួនអាម៉ាស់។
៤. ខ្មែររៀនក្បួនសង់ ពីឥណ្ឌា
តែ កម្ពុជា ពូកែច្បាស់
លើសគ្រូឥណ្ឌា ឃើញត្រចះ
អង្គរល្បីណាស់ ឥណ្ឌាស្ងើច។
៥. ជាងមួយពាន់ឆ្នាំ ឥណ្ឌាដេក
យល់សប្ដិខ្មាសពេក ពុំហ៊ានសើច
ខ្មែរសង់អង្គរ ពុំបញ្ចើច
ពិភពលោកស្ងើច មានតែមូយ។
៦. ឥណ្ឌាឈឺចាប់ លុបអាម៉ាស់
លែងគិតអៀនខ្មាស ផ្អើលរញ្ជួយ
សង់តាម អង្គរ នៅរដ្ឋមួយ
សង្ឃឹមលើកស្ទួយ ទេសចរណ៍គេ។
៧. ឥឡូវខ្មែរត្រូវ ទៅតាមទារ
ពន្ធដារនានា ឲ្យលើសទ្វេ
រយលានដុល្លារ ពីរដ្ឋគេ
"ស៊ីកេរអង្គរ" ដូនតាខ្មែរ។
រក្សាសិទ្ធិ copyright rbu_spp 5:25 pm Tuesday July 7, 2015 Sao Puthpong Sao

Jayavarnthurn Noun's photo.
Jayavarnthurn Noun's photo.
Jayavarnthurn Noun's photo.
Jayavarnthurn Noun's photo.
Jayavarnthurn Noun's photo.
Posted by Unknown at 1:42 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Tuesday, July 5, 2016

15. Poem #rbu_818_ក្រែមជាប់អាវ_ប្រាវចូលត្រង់ស្ហេ


១. "អាវជាប់ក្រែមស្អី ស្រីពីណា
យប់ជ្រៅមិនថា តែចិត្តក្ដៅ
ស្នាមក្រែមជាប់អាវ ដិតក្រឡៅ
ស្រីណាមិនក្ដៅ ប្ដីចិត្តព្រាន?"។

២. "ទេៗ ម៉ាក់វា គ្នាបងតើ
វាលេងល្បិចប្រើ ថាបងមាន
តែបងឯណា ដែលទៅហ៊ាន
លួចលាក់បំពាន ឲ្យអូនដឹង(១)"។ (បើបងមានស្រី មិនឲ្យដឹងទេ)

៣. "នេះនែមិនក្រែម ក្រែមអ្នកណា
បើមិនស្រីបា តើស្អីហ្នឹង
អ្ចឹងតើរាល់យប់ ជ្រៅដល់ម្ល៉ឹង
គង់តែអូនដឹង ដូចបានឃើញ"។

៤. ត្រង់ស្ហេ(២)លាក់ខ្លួន ពួនបាំងកាយ (រន្ធរូង​លាក់ខ្លួន)
"ជួយពុកកូនហ្អាយ ក្រែងម្ដាយឃើញ
មិនលេងសើចទេ គេអញ្ជើញ
តែបែរជាឃើញ ក្រែមជាប់អាវ"។

៥. រ៉ាហ្វាល់(៣)មួយប្រាវ យកអាវបាំង (បាញ់​រះ)
ទឹកមុខឡើងស្លាំង ឮមួយប្រាវ
ពួនបាំងតែមុខ ក្នុងរូងអាវ
អ្នកបាញ់មួយឆាវ ក្របួចជាប់។

៦. "បងមកពីណា ថាទៅមើល
ចាស់ហើយចិត្តព្រើល កូនមួយទ័ព
ឆ្លៀតរកស៊ីក្រៅ ហៅពុំគាប់
តិចអូនលែងរាប់ គេងក្រៅមុង!"។

រក្សាសិទ្ធិ copyright rbu_spp 8:25 am Monday July 6, 2015 Sao Puthpong

កំណាព្យនេះសរសេរអធិប្បាយឆ្លើយនឹង status និងរូបរបស់លោក ឆាយ សុផល អ្នកកាសែត៖

ព្រឹកមិញនៅក្នុងបន្ទប់ដេក ស្នូរកាំភ្លើងតូចធំលាន់កងរំពង បន្ទាប់ពីម៉ែរបស់ កូនបានឃើញស្នាមប្រដាប់លាបបបេរមាត់ស្រីៗប្រឡាក់ស្មាអាវទាំងទ្វេ។ ដោយមិនហ៊ានតបត សុខចិត្តសម្ងំក្នុងត្រង់សេ។ បន្ទាប់ស្នូរកាំភ្លើងស្ងាត់បន្តិច លូនចេញមកលួចថតអាវមើល ម៉ែ! គិតទៅ ស្រីៗខ្លះនៅ Rock លេងខូច ឈប់លេងចូល។
Posted by Unknown at 6:38 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

14. Poem #rbu_820_កុំភ្លេច_គិតជាតិជាធំ


កុំ "ល្ងង់  មុខងាប់" ស្លាប់នឹងជឿ
កុំក្លែង "ឫកអឿ" បាំងអំណួត
កុំ "ខ្លៅ ធ្វើខ្លាំង" បាំងពុតឆ្កួត
កុំឆោត "ចេះព្រួត ទើបជាតិខ្លាំង"។

កុំខ្លប ឱនខ្លាច អំណាចវក់
កុំ  "ងប់ ទ្រមក់" ឈ្លក់ចម្បាំង
កុំក្លា "ធ្វើខ្លួន ក្អេង" ឆុងឆាំង
កុំក្ដៅ "ចិត្តខ្លាំង តែគ្នាឯង"។

កុំ "ត្រូវ តែឯង" ក្រែងកើតឈ្លោះ
កុំ "ឃ្លាន ជ្រុលហួស" មិនចេះក្រែង
កុំ "លេប ទៅរួច លួចជាតិឯង"
កុំ "ឆ្លើយ បង្វែង" លាក់គំនុំ។

កុំ "ជោរ ឲ្យគេ លើកបញ្ចើច"
កុំ "ទុក ដំងើច" រឿងណាធំ
កុំ "ធ្វើ អ្វីៗ បែបលំៗ"
កុំ "ខឹង រួចគុំ" ព្រោះការពិត។

កុំនេះ កុំនោះ ត្រង់ណាខុស
កុំភ្លាត់ ចាំចុះ រឿងជីវិត
កុំ "អួត ហួសមាឌ" ខ្វះគំនិត
កុំភ្លេច ឲ្យ "គិត ជាតិជាធំ"។

រក្សាសិទ្ធិ copyright rbu_spp 2:22 pm Monday July6, 2015 Sao Puthpong Sao

សេចក្ដីអធិប្បាយ៖

ជា សំអាត ផ្កាយខ្មៅ:
ថែមឲ្យចប់មកបង

Sothea Koam:
កវីនិពន្ធដ៏កំពូលតាមបណ្តាញfacebook

Puthpong Sao:
ចប់ហើយ លោក សំអាត។ បានជាសរសេរបណ្ដើរផូស្តបណ្ដើរ ពីព្រោះញយណាស់ ទូរស័ព្ទខ្ញុំពេលខ្លះសរសេរដល់វគ្គល្បះទី៥ ឬទី១០ ត្រូវផូស្ត៍ ក៏ស្រាប់តែមាន apps ណាលោតឡើងមក ដាច់បាត់អស់រលីង។

ជា សំអាត ផ្កាយខ្មៅ:
ចឹងបានពេញន័យល្អបង

វណ្ណា រី:
សូមសសើរដោយស្មោះបងពូកែខាងកំណាព្យ.

Sok Sam Ean:
មានន័យណាស់ ហើយពីរោះ សុំសរសើរបាទ  !

Puthpong Sao:
អរគុណលោក Vuthy Ren , Sok Sam Ean ចំពោះការសរសើរ។

Vuthy Ren:
ពិតជាមានន័យមែនសូមសរសើរ
ពិតជាមិនចាញ់ ក្រម ង៉ុយ ទេ
សូមលោកពូជួយតែកំណាព្យអប់រំអោយបានច្រើន

Sakphea Somreth:
កាលមុនបទ អ៊ំុទូករសាយ រសាត់  ....ឥឡូវទូកម៉ាស៊ីនរសាយ រសាត់ ។
Posted by Unknown at 5:52 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Older Posts Home
Subscribe to: Posts (Atom)

About Me

Unknown
View my complete profile

Blog Archive

  • ▼  2017 (1)
    • ▼  January (1)
      • #កម្រងនិទានអនុស្សារណ៍ #ផ្លិត
  • ►  2016 (279)
    • ►  December (2)
    • ►  November (29)
    • ►  October (71)
    • ►  September (63)
    • ►  August (33)
    • ►  July (75)
    • ►  June (6)
Watermark theme. Powered by Blogger.