Friday, January 6, 2017

#កម្រងនិទានអនុស្សារណ៍ #ផ្លិត

"មានចិត្តដាំផ្កា ផ្កាមិនរីក គ្មានចិត្តដាំស្មៅ ស្មៅដុះឯង"។ នេះដូចជាភាសាបេះដូង អណ្ដែតអណ្ដូងក្នុងអន្លង់មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់នាងក្រមុំប្រិមប្រិយម្នាក់ឆ្លាក់ដិតនៅលើផ្លិតមួយ សៀតនៅជញ្ជាំងបន្ទប់រៀន ដែលសិស្សប្រុសៗដណ្ដើមគ្នាមើល និងបកស្រាយតាមអារម្មណ៍រៀងៗខ្លួន ក្នុងថ្នាក់មធ្យមសិក្សាមួយ កាលពី៣០ឆ្នាំមុន។ រំឭករឿងនេះ កាលឆ្នាំនោះ ខ្ញុំនឹកឃើញទស្សនៈរបស់គតិវិទូ កវី ទេវវិទូដាណឺម៉ាកម្នាក់ លោក Soren Aabye Kierkegaard (៥ ឧសភា ១៨១៣ - ១១ វិច្ឆិកា ១៨៥៥) ដែលគេចាត់ទុកថាជាបិតានៃទស្សនវិជ្ជា Existentialism អត្ថិភាពនិយម ដែលដើរចេញឆ្ងាយពីជំនឿលើគំនិតអវិជ្ជមាននិងអបិយនានា និងផ្ដោតតែលើអ្វីដែលខ្ញុំសូមពិពណ៌នាតាមគតិកាព្យរបស់ខ្ញុំអំពី "វាសនា" តាមអត្ថន័យពីរ ដូចខាងក្រោម៖ អ្នកខ្លះបាន ជោគជ័យ ដោយ"វាសនា"(១) ខ្លះទៀតណា ដោយសារ ការប្រឹងប្រែង តើត្រូវជឿ វាសនា ដោយឯងៗ មិនប្រឹងប្រែង ធ្វើការ ឬយ៉ាងណា? ជោគជ័យផ្ទាល់ មានផ្លូវ ត្រូវដើរពីរ មួយ៖ នាទី កំណត់ "ប្រតិបត្តិ" (២) ការ ឯមួយទៀត៖ ខំប្រឹង ធ្វើឧស្សាហ៍ ព្រោះ"វាសនា"(៣) ប្រែថា ការកសាង។ ខ្ញុំមិននិយាយអំពីទស្សនៈរបស់លោក Kierkegaard ត្រង់ទ្រឹស្ដីអំពីមនោសញ្ចេតនារបស់នារីក្មេងៗទាំងឡាយ ដែលលោកបានប្រើពាក្យថា "នារីទាំងឡាយអៀននឹងប្រុសៗតែនៅពេលមិនទាន់នៅក្នុងដៃក្រសោបឱបរបស់ប្រុសៗប៉ុណ្ណោះ" នោះទេ ប៉ុន្តែខ្ញុំលើកត្រង់ "នារី១០០នាក់ មានសម្រស់ខុសគ្នា១០០បែប"។ នារីដែលជាម្ចាស់ផ្លិតនេះនិងមិត្តជិតស្និទ្ធរបស់នាងម្នាក់ដែលទៅណាមកណាជាមួយគ្នាតែពីរនាក់ មានសម្រស់លេចលើនារីដទៃ ដែលតែងតែលួចចោលខ្សែភ្នែកច្រណែននឹងនាងៗ៖ សម្រស់នារីជាទីគាប់ភ្នែករបស់បុរសទាំងឡាយ ប៉ុន្តែ មិនជាទីគាប់ចិត្តរបស់នារីរូបមិនស្អាតនោះទេ។ សម្រស់របស់នាងទាំងទាំងពីរតែងតែប្រកួតគ្នាជាសម្ងាត់សម្រាប់បល្ល័ង្កដួងចិត្តនៃពួកកំលោះនានា មិនថាតែនៅក្នុងសាលារៀន នៅក្នុងភូមិ ឬក៏នៅតាមផ្លូវដែលនាងៗបានចរ។ បុរសទាំងឡាយ ខ្លះទាំងហ៊ានបង្ហាញឫកនិងប្រើភាសាគឃ្លើនលែបខាយ ឬលាក់ក្នុងអារម្មណ៍កំបាំងរបស់ខ្លួន ប្រាថ្នារូបនាងជារាជិនីដួងចិត្ត ក្នុងជីវិតរបស់ពួកគេ។ ក្លិនក្រអូបប្រហើរស្រស់របស់បុប្ផារីកថ្មីទាក់ទាញសព្វញ្ញាណរបស់ភូមរាយ៉ាងណា សម្រស់របស់យុវតីទាំងពីរ ប្រដូចបាននឹងផ្កាឈូកទើបនឹងរីកនាអរុណសម័យពេលព្រះអាទិត្យចាប់ពេញពន្លឺ ក៏ទាក់ទាញក្រសែភ្នែកនិងអារម្មណ៍របស់សិស្សប្រុសៗយ៉ាងនោះដែរ។ ... នៅក្រៅម៉ោងរៀន សិស្សប្រុសណាដែលរពឹសភ្នែកនិងរពឹសមាត់តែងតែឆ្លៀតពេលសរសៀរទៅក្បែរនាងទាំងពីរនៅទីដែលនាងទៅ ដើម្បីនឹងនិយាយលែបខាយឌឺដងផ្សងអារម្មណ៍ភ្លើតភ្លើន ប្រាថ្នាឲ្យនាងចាប់អារម្មណ៍និងឆ្លើយឆ្លង។ ប៉ុន្តែនាងមិនបានរវល់ឡើយ ... ... ថ្ងៃមួយ ម៉ោងរៀនបានចាប់ផ្ដើម ក្រសែភ្នែកក្រឡេករេទាំងគូៗក្នុងអារម្មណ៍ដណ្ដឹងសួរនៃអស់ពពួកសិស្សប្រុសៗសូម្បីតែអ្នកមិនសូវបានមាត់ក ពុំបានចម្លើយដូចការរំពឹងទេ។ នាងមិនបានមករៀនឡើយ ដោយមិនបានប្រាប់មូលហេតុ។ មិត្តរបស់នាងបានមកជាធម្មតា បាត់តែនាង។ សូម្បីតែក្នុងម៉ោងរៀន ក៏អារម្មណ៍សិស្សប្រុសៗបង្ហាញភាពជ្រួលច្រាលខុសប្រក្រតីដែលពួកគេខំសង្កត់ទាំងតឹងចិត្តមិនឲ្យធ្លោយធ្លាយចេញមកក្រៅ ... ម៉ោងចេញលេង ... សំណួររបស់សិស្សប្រុសបាញ់ចម្រុះទៅមិត្តរបស់នាង ប្រាថ្នាចង់បានចម្លើយ។ ពេលខ្លះមិត្តនាងធុញថប់នឹងសំណួរដដែលៗរបស់ប្រុសៗនោះ ក៏បានឆ្លើយបែបទ្រគោះថា "ទៅសួរគេ ខ្លួនឯងទៅ!"។ ទំនងជាចិត្តស្រមៃនិងអារម្មណ៍អាល័យធ្វើឲ្យប្រុសៗនឹកទៅដល់នាងឬយ៉ាងណា ពួកគេបានទៅផ្ដុំគ្នានៅតុជាទីនាងធ្លាប់អង្គុយ ជជែកគ្នាជុំវិញសម្រស់នាង ចំពេលដែលខ្ញុំបានដើរចូលទៅ មុនម៉ោងចូលរៀន។ សិស្សប្រុសម្នាក់បានអូសខ្សែភ្នែកកាត់ជញ្ជាំងក៏ទាក់នឹងវត្តុមួយសៀតនៅអែបប្របសសរ ... ទាញយកមកមើល ... ខ្លះបានលាន់មាត់ថា "ផ្លិតនាងហ្នឹងតើ!"។ ខ្លះទៀតថា "មិនបានឃើញមុខម្ចាស់ ឃើញតែផ្លិតក៏អស់ចិត្តដែរ។" ... ម្នាក់នោះបានឧទានថា "ន៎ែ! មើលនេះ នាងបានសរសេរកំណាព្យស្អីន៎ែ ៖ មានចិត្តដាំផ្កា ផ្កាមិនរីក គ្មានចិត្តដាំស្មៅ ស្មៅដុះឯង"។ សិស្សម្នាក់បាននិយាយថា "យកជូនលោកគ្រូ ..."។ ខ្ញុំបានបើកលាមើល ហើយឧទានយ៉ាងខ្លីថា "នាងមិនត្រឡប់មកវិញទេ !" ខ្ញុំមិនបានឆ្លើយតបនឹងសំណួរផ្សេងៗរបស់សិស្សប្រុសៗទាំងឡាយទេ ហើយពួកគេបានបកស្រាយប្រស្នាកំណាព្យនេះតាមអារម្មណ៍យល់រៀងៗខ្លួន។ ខ្លះបានសួរគ្នាថា "ផ្ទះនាងនៅឯណា?"។ មិត្តនារីរបស់នាងនៅធ្វើមុខស្មើ មិនបានលូកមាត់ទេ។ សិស្សម្នាក់បានឆ្លើយថា "នៅម្ដុំស្ពានឈើ ខាងត្បូងច្បារអំពៅ ផ្លូវទៅវត្តចំពុះក្អែក។ អញធ្លាប់តាមទៅដល់ផ្ទះម្ដង"។ ពេលនោះសិស្សប្រុសម្នាក់ក្នុងទឹកមុខមិនសូវស្រស់ បានស្រង់សម្ដីខ្ញុំទៅនិយាយឡើងវិញថា "នាងមិនត្រឡប់មកវិញទេ !" ហើយមិត្តនារីរបស់នាងបាននិយាយថា "ចប់!"៕ កំណាព្យនេះខ្ញុំបានថ្លែងសូធ្យនៅពេលទទួលពានរង្វាន់ជ័យលាភីលេខ១ ក្នុងការប្រកួតស្នាដៃអក្សរសិល្ប៍ទូទាំងប្រទេស លើប្រធានបទ សិទ្ធិកុមារ (ថ្ងៃទី២០ ធ្នូ ២០១២) (១) វាសនា ក្នុងអត្ថន័យសង្គមពីបរមបុរាណ ជាភ័ព្វលាភឫករាសី (២) ប្រតិបត្តិ គឺ ការអនុវត្ត ការធ្វើការ (៣) វាសនា​ ក្នុងអត្ថន័យ ការកសាងតាមរយៈការងារ ការព្យាយាម អត្ថបទរក្សាសិទ្ធិ © Copyright rbu_spp ៦ មករា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao No automatic alt text available. LikeShow more reactionsCommentShare 69 Chhong Pel, Sarath Soung and 67 others 2 shares 6 Comments Comments Samphet Khiev Samphet Khiev រឿងពិត? Like · Reply · 8 hrs Puthpong Sao Puthpong Sao រឿងពិត Like · Reply · 8 hrs Samphet Khiev Samphet Khiev ចង់ស្តាប់បានទេ? Unlike · Reply · 1 · 8 hrs Puthpong Sao Puthpong Sao Samphet Khiev សូមអានម្ដងទៀតខាងដើម ខ្ញុំទើបបញ្ចូល។ Like · Reply · 6 hrs Puthpong Sao Write a reply... Choose File Hou Phearum Hou Phearum លោកពូកែចង់ចាំម្លេះ? Unlike · Reply · 1 · 7 hrs Puthpong Sao Puthpong Sao សូមអានម្ដងទៀតនឹងមានអារម្មណ៍ថ្មីៗ Like · Reply · 1 · 6 hrs Hou Phearum Hou Phearum បាទអរគុណណាាស់សំរាប់ចែកចាយរឿងពិត Unlike · Reply · 1 · 6 hrs Puthpong Sao Write a reply... Choose File Krues Reaksa Krues Reaksa រឿងដែលចង់អោយកើតឡើង បែជាមិនកើតឡើង រឿងដែលមិនចង់អោយកើត បែជាកើតឡើងទៅវិញ គ្រប់យ៉ាងដែលអ្នកប៉ងវាមិនសមទៅតាមបំណងរបស់អ្នកទាំងអស់ឡើយ Unlike · Reply · 1 · 6 hrs Sim Kimsean Sim Kimsean មានចិត្តដាំផ្កា ផ្កាមិនរីក គ្មានចិត្តដាំស្មៅ ស្មៅដុះឯង មួយឃ្លានេះពិតជាមានន័យមែន Unlike · Reply · 1 · 6 hrs Puthpong Sao Puthpong Sao រឿងពិតដែលបំភ្លេចមិនបាន។ Like · Reply · 6 hrs Sim Kimsean Sim Kimsean សុំសួរលោកគ្រូថា តើនារីម្នាក់នោះទៅណា? Unlike · Reply · 1 · 3 hrs Puthpong Sao Puthpong Sao Sim Kimsean បាត់ដំណឹង មិនបានតាមដាន។ Like · Reply · 3 hrs Sim Kimsean Sim Kimsean បាទ អរគុណលោកគ្រូ Unlike · Reply · 1 · 3 hrs Puthpong Sao Write a reply... Choose File Sim Kimsean Sim Kimsean សូមសរសើរអ្នកដែលនឹកឃើញឃ្លាមួយនេះ Unlike · Reply · 1 · 5 hrs Panath Thach Panath Thach គ្មានបុរសគ្រាន់បើណានូវទីនោះម្នាក់សោះស្តាប់ទៅ.....(ខ្ញុំសើច) តែរឿងនេះពិតជាគួរអោយខ្ញុំចាប់អារម្មណ៍អានជាខ្លាំង :) សូមសរសើរលោកពូ ពូកែសរសេរខ្លាំងណាស់ ។ Unlike · Reply · 1 · 52 mins Puthpong Sao Puthpong Sao តួពិតមិនចេញមុខ ឬ ប្រហែលជាតួពិតនៅក្នុងនេះដែល គេមើលមិនដល់។ Like · Reply · 34 mins Panath Thach Panath Thach

Monday, December 19, 2016

277. Poem My Moonly Dream

(Poem written using the western style) The Moon in bed up high as light sheds is light, Underneath the sky so dark as the Sun doesn't shine bright, And her eyes flicker like diamond stars, Scattered in the night sky seen from afar. And only spaceship of Love ferries you there, To taste the heavenly honeymoon with no nightmare. Up on high there her face grins radiantly, As her love greedily devours your heart with no mercy. Oh Love, the shuttle to ferry life to eternity here and there, With your strong wings you spread heavenly scents everywhere Those who know you would not like to say "Bye," Just not to see you depart and away you'll fly. © rbu_spp 8:36 am Dec 19, 2014 Puthpong Sao

Tuesday, December 13, 2016

276. Poem #rbu_672_លាដែនបូកគោ

១. ខ្នងភ្នំបូកគោ វាយោរងំ ឃើញមេឃស្រទុំ អូនយំស្រណោះ ប្រាំមួយខែមុន ផ្កាអូននៅស្រស់ ឥឡូវក្រៀមក្រោះ បងអស់អាល័យ។ ២. ពពកខ្មៅដាស ពាសបាំងពន្លឺ ហៅបងលែងឮ ចិត្តឈឺចាប់ក្រៃ មេឃត្រឹមស្រទុំ អូនយំរាល់់ថ្ងៃ ប្រុសផ្ដាច់និស្ស័យ ប្រល័យស្នេហ៍កម្ម។ បន្ទរ. ព្រះពាយកុំថ្ងូរ ចំអករូបខ្ញុំ រឿងបងព្រាត់ម៉ុម វត្តសំពៅប្រាំ បងនឹកឃើញទេ សម្បថអូនចាំ ទោះរយខែឆ្នាំ ចាំមិនភ្លេចឡើយ។ ៣. កម្មស្នេហ៍ប្រែព្រាត់ ក្បត់អនុស្សារណ៍ ចម្លាក់ថ្មដា សមុទ្រស្នេហ៍អើយ ថ្ងៃនេះទៅមុខ ទ្រូងអូនឥតស្បើយ អូនសូមលាហើយ បូកគោទឹកភ្នែក៕ © rbu_spp 10:42 am Dec 13, 2014 Puthpong Sao Image may contain: 1 person

Saturday, November 26, 2016

275. Poem #rbu_ពន្លឺបាំងថ្ងៃ

ការអានមានប្រយោជន៍ កំណាព្យ៣ភាសា Reading Benefits You, Poems in 3 Languages: ពន្លឺបាំងថ្ងៃ ដៃបាំងមាត់ ចង់ថ្លែងប្រាកដ ពាក្យអ្វីណា ពុំហ៊ានហាមាត់ ដ្បិតសង្កា ក្រែងហាកាលណា ធ្លាក់ដុំពេជ្រ។ ទន្តាសចាំង រូវជិរា ផ្លេកៗអស្ចារ្យ ចាំងរំលេច ឃើញនេត្ររលង់់ ភ្លឺព្រិចៗ ញញឹមជានិច្ច ភ័ក្ត្រស្រស់ស្រាយ។ ពន្លឺរាត្រី ឬអ្វីនាង ព្រាលៗព្រាងៗ រាងស្រឡាយ សម្រស់ផូរផង់ ភ័ក្ត្រឆោមឆាយ ឬរង្សីកាយ កែវឆោមយង់។ គន់មើលទៅភ័ក្ត្រ សមសោភា ស្រលូនកេសា ម្រាមបញ្ចង់ នាសាសមសល់ យល់ទម្រង់ ទាស់តែពុំចង់ បង្ហាញធ្មេញុ។ Puthpong Sao November 26, 2013 at 9:31am

274. Poem អ្នកអត់គ្នាអត់

អ្នកអត់គ្នាអត់ .. កូរពោះកម្សត់ .. ឃើញនំគ្នាឃ្លាន .. មិនដឹងធ្វើម៉េច .. ឲ្យដូចអ្នកមាន .. ខ្លួនក្រពោះឃ្លាន .. កូរឮគ្រូកៗ។ មាត់អង្វរពោះ .. មេត្តាកុំឈ្លោះ .. ពោះអើយកុំលូក .. មាត់ខ្ញុំក៏ឃ្លាន .. ហ៊ានសុំបងឈូក .. បើពោះគ្រូកៗ .. ក្រែងឈូកឈប់ឲ្យ។ Puthpong Sao shared ធីតា ឈូករ័ត្ន's photo. November 26, 2013 at 8:39am Image may contain: food ធីតា ឈូករ័ត្ន with ធីតា ឈូករ័ត្ន. November 24, 2013 at 12:21pm ·

273. Poem #rbu_Policemen

មួយជើងធាក់ម៉ាំង ប៉័ងបុកប្រាវ អាចធ្លុះហែកអាវ ធ្លាយដល់ថ្លើម មួយជើងសាហាវ ផ្ដាច់ដង្ហើម ឫកកាចសម្បើម ឃោរឃៅក្រៃ។ ប៉ូលីសស្រុកខ្មែរ ពូកែខ្លាំង ខាងច្បាំងតតាំង មិនសំចៃ ព្រលះវាយរាស្ត្រ ហ៊ានប្រល័យ សម្លាប់ទាំងថ្ងៃ ទីសាធារណ៍។ Puthpong Sao shared The Nation Post's photo. November 26, 2013 at 8:16am Image may contain: 2 people

272. Poem AT THE ASIA FOUNDATION

(My Two Poems Read) នៅឯពិធីសម្ពោធបើកពិពរណ៍ "វិចិត្រសាលសិល្បៈសហគមន៍" រៀបចំដោយ អង្គការមូលនិធិអាស៊ី នៅការិយាល័យកណ្ដាលនៃអង្គការ កាលពីព្រលប់មិញ កំណាព្យទាំងពីរនេះ មួយជាភាសាខ្មែរ (ខ្ញុំបានសរសេរកាលយប់ថ្ងៃច័ន្ទទី២៤វិច្ឆិកា) និងមួយទៀតជាភាសាអង់គ្លេស (ខ្ញុំបានសរសេរកាលព្រឹកមិញថ្ងៃអង្គារទី២៥វិច្ឆិកា) ត្រូវបានអាន៖ មួយជាភាសាខ្មែរ ខ្ញុំបានអានឆ្លងឆ្លើយជាមួយកញ្ញា វង្ស សុជាតា ឯមួយទៀតជាភាសាអង់គ្លេសអានដោយអ្នកនិពន្ធអាមេរិកាំង នាង Elizabeth Lisa. - With Artist Khiang Hei, Dr. Theresa de Langis, Kara Kristin Spore, Silas Everett (Country Representative of The Asia Foundation, the host), Elizabeth Lisa, Vong Socheata, Vicheanon Khieu, Patrick Mosolf, Andrew Jilani, François Vioud and Silvia Anaid Gr, Laura, Seng Visal, Prak Kannith and others. After the reading I was given one thumb-up after another by participants in the audience. My special thank goes to Khiang Hei for invitation and The Asia Foundation and Silas Everett for the first quarterly event, and all the audience for their likes and applause. rbu 656 -- What’ll Be Phnom Penh? 1. Strolling in Phnom Penh is a young couple, Along streets trying to find where to sit – Like – local as well as foreign – people On a bench, in a shade where, they think fit. To pass their time in green space and reading – They see no space available – nothing! 2. Shaking head, they look around and around, Half squatting, a computer on their lap. – And not a bench in a shade can be found – Thus, scrolling their eyes on the city map. Yonder, the pedestrians can’t cross the street, Cars, m’bikes, tuktuks ... taking their ways of feet. 3. Look! Traffic jams at cross-roads, over there – In rush hour and the shortest is half an hour. Potholes in the streets, as if they don’t care, Scattered under the very nose of the leader, – Building the head and repairing its tail – In cycle of corruption as things fail. 4. The couple though smiling look disappointed, Walking on the sidewalk, they stop and talk. “On it, pots of plants as decorated! Not just are they an eyesore, where can we walk?” ‘Tis threatening with a downpour – lo and behold! What would we do with goods things to be told? 5. A rainstorm attacks Phnom Penh cats and dogs. And most of its streets are thigh-deep flooded – Although, not like in the west where it fogs. Enjoyable are each and every kid. Whereas the City’s streets become rivers – And cars: Rolls-Royce, Lexus – all ... their swimmers. 6. And the anomalies? Let’s think a bit – Fillings-in of lakes in and around town – For land to sell as the Premier put it – And what to do? – We have all to sit down. And debate – On Phnom Penh of Cambodia – Four decades back known as Pearl of Asia. © rbu_spp 11:26 am Nov 15, 2014 Sao Puthpong, Cambodia rbu 655 -- ក្រុងយើងយ៉ាងណា? ១ ពោល៖គូស្រករក្មេង ដើរស្វែងរក ... ម្លប់ឈើនឹងជ្រក អង្គុយអាន កៅអីឯណា រកពុំបាន ... ស្រី៖“ តើឲ្យយើងអាន នៅទីណា?” ២ ប្រុស៖ “នៅក្នុងកែវភ្នែក ទាំងគូថ្លៃ ,,, ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា សមនឹងសម្រស់ កែវជីវា ... គន់មើលលោកា ទុក្ខក្នុងចិត្ត”។ ៣ “រមួលឈឺចាប់ ប្រាប់ពុំបាន ... រងាទាំងប្រាណ ទុក្ខរួមរឹត មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ... ស្រោបជិតបាំងបាត់ សម្រស់ស្រី”។ ៤ ស្រី៖ “ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ... ម៉ូតូឡានត្រូវ ហែលដូចត្រី កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ... ប្រែមុខមាត់ថ្មី លិចក្រោមទឹក” ។ ៥ ប្រុស៖ Lexus, Rolls-Royce ទយគូទទល់ ,,, មកទើរនិងយល់ ស្នូរគគ្រឹក បំពង់ផ្សែងឈ្លក់ លាន់សន្ធឹក ... ហែលគោកទាំងព្រឹក កណ្ដាលក្រុង។ ៦ អ្នកដើរនុ៎ះ ន៎ រកឆ្លងផ្លូវ ... ម៉ូតូឡានត្រូវ ស្ទះកកស្លុង ឈប់លើគំនូស ថ្មើរជើងហ្នុង ... ហេតុអ្វីក៏ក្រុង ភ្លេចកម្រ។ ៧ មើលចុះឡាននោះ បរកាត់វឹង ... ច្រាសផ្លូវទទឹង ចរាចរណ៍ មិនខ្វល់គេឯង ជែងអ៊ូអរ ... គិតងាយ ការក្រ ខ្វះសណ្ដាប់។ ៨ ស្រី៖ មើលលើចិញ្ចើម សម្រាប់ថ្មើរ ... គ្នាបានអ្វីដើរ បើណែនតាប់ ម៉ូតូឡានចត ទទឹងស្រាប់ ... ឃើញរឹតតែយ៉ាប់ ផើងផ្កាបាំង។ ៩ ចិញ្ចើមផ្លូវសោត កោតតែមាន ... ការ៉ូបំពាន ខ្ពស់ទាបតាំង ដេរដាសដោយអ្វី រាំងបង្ខាំង ... ដូចលេណចម្បាំង ក្នុងធានី។ ១០ បើនឹងដើរលេង តាមឧទ្យាន ... ក៏ពុំឃើញមាន សួនជាទី អង្គុយកម្សាន្ត ជារមណីយ៍ ... គេលក់ខ្ទេចខ្ទី គ្មានចន្លោះ។ ១១ ប្រុស៖ តើក្រុងនៃយើង គួរយ៉ាងម៉េច? ... ជើងត្បូងកើតលិច ពុលហប់ខ្សោះ ផ្សែងម៉ូតូឡាន ធាតុពុលសោះ ... អួរអាប់ទាំងអស់ បរិស្ថាន ។ ១២ លម្ហបៃតង ក្រុងត្រូវមាន ... គេលក់បំពាន ធ្វើមានបាន កើបលុយដុល្លារ ដូរម៉ូដឡាន ... សង់គេហដ្ឋាន លើសវាំងស្ដេច។ ១៣ មើលតែបឹងកក់ ឃើញស្រាប់ហើយ ... គឺជាចម្លើយ ច្បាស់ជាស្រេច បូមដីលុបបឹង ឡើងគោកខ្សាច់ ... ចង់ថាមិនបាច់ មានសួនហ្អី?! ១៤ បរិស្ថានមាត់បឹង ទីនេះល្អ ... បើទុកលម្ហ បៃតងខ្ចី តាមក្រុងត្រូវការ វាលបុរី ... តែចង្រៃអី្វ គេលក់ខ្ទេច។ ១៥ ស្រី៖ មនុស្សកើនឡើង ក្រុងចង្អៀត ... វាលសួនសោតទៀត គេធ្វើភ្លេច ខ្យល់អាប់អួរពុល ជាប់ជានិច្ច ... ធ្វើម្ដេចភ្នំពេញ ក្លាយឋានសួគ៌? ១៦ កាលជាងសែសិប ឆ្នាំមុននេះ ... ល្បីដូចប៉ារិស កេរ្តិ៍ខ្លាំងគួរ ភ្នំពេញអាស៊ី គជឋានសួគ៌ ... ពុំឡើយនឹងគួរ ធ្លាក់ដល់ម្ល៉ឹង៕ © rbu_spp 9:16 am Nov 25, 2014 Puthpong Sao, Cambodia Reading at a Nov 25, 2014 evening event at Asia Foundation Head Office, Phnom Penh. Puthpong Sao's photo. Puthpong Sao's photo. LikeShow more reactionsCommentShare 28 Leng Monipheap, Zanet Chheng and 26 others 1 share 4 Comments Comments Theresa de Langis Theresa de Langis Thanks for posting Puthpong Sao! November 26, 2014 at 7:33am · Unlike · 1 Puthpong Sao Puthpong Sao Regret you had left before reading time last night, dear Dr. Theresa de Langis. 14 hrs · Edited · Like Theresa de Langis Theresa de Langis Me too! But trust Elizabeth did a great job! November 26, 2014 at 1:26pm · Unlike · 2 Ravuth Chung Ravuth Chung Love it November 26, 2014 at 2:19pm · Unlike · 1